ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​និង​កូន​មានការ​សង្ស័យ ក៏ពឹង​​អ្នក​ជិតខាង​ឱ្យ​ជួយ​រាវរក​ក្នុង​ស្ទឹង ស្រាប់តែ​…

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោក​ហើយ​បាន​ចុះ​ងូតទឹក​ស្ទឹង​នៅ​ខាង​មុខ​ផ្ទះ បណ្តាល​ឱ្យ​លង់​ស្លាប់ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​១៨​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្នុង​ស្ទឹង​ធ្លា​ម្អម ស្ថិត​ក្នុងភូមិ​ជ័រ​ម្គា​ន ឃុំ​ត្នោត​ជុំ…

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោក​ហើយ​បាន​ចុះ​ងូតទឹក​ស្ទឹង​នៅ​ខាង​មុខ​ផ្ទះ បណ្តាល​ឱ្យ​លង់​ស្លាប់ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​១៨​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្នុង​ស្ទឹង​ធ្លា​ម្អម ស្ថិត​ក្នុងភូមិ​ជ័រ​ម្គា​ន ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ម៉ុ​យ សំ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ប្រពន្ធ​និង​មានកូន​ប្រុស​ស្រី​ចំនួន​៤​នាក់ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

ទាក់ទិន​នឹង​ករណី​នេះ អ្នកស្រុក​អ្នក​ភូមិ​ដែល​រស់នៅ​ក្បែរ​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​មនុស្ស​ញៀន​ស្រា​ស្ទើរតែ​រាល់ថ្ងៃ​។

ជាក់ស្ដែង​នៅ​ថ្ងៃ​កើតហេតុ​នោះ ជន​រង​គ្រោះ​បាន​ផឹកស្រា​ជាមួយ​មិត្តភក្តិ និង​អ្នក​ភូមិ​ពេញ​មួយ​រសៀល រហូត​ស្រវឹង​ជោក​ក៏បែក​គ្នា​អស់​ទៅ​។ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ចុះ​ទៅ​ត្រាំ​ទឹកស្ទឹង​នៅ​កំពង់​ខាង​មុខ​ផ្ទះ​ ពេល​នោះ​ទំនងជា​ស្រវឹង​ខ្លាំង ហើយ​ប៉ះ​ទឹក​ត្រជាក់​ទៀត​អាច​ទៅ​ជា​ខ្យល់គរ​បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​តែ​ម្ដង​។

ដោយ​បាត់​យូរ​ពេក ប្រពន្ធ​និង​កូន​មានការ​សង្ស័យ ក៏ពឹង​​អ្នក​ជិតខាង​ឲ្យ​ចុះ​ជួយ​រាវរក​ក្នុង​ស្ទឹង​នោះ ក៏ស្រាប់តែ​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ស្លាប់​ក្នុង​ទឹកស្ទឹង​តែ​ម្ដង​។

ក្រោយ​កើតហេតុ​ ​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ពិតប្រាកដ​មែន ព្រោះ​នៅ​លើ​ដងខ្លួនជនរងគ្រោះ​​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ