ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​នី​ស្សាន់​ដឹក​គ្រឿង​ក្រអូប​បើក​បុក​រនាំង​ដែក​បាក់​អស់​5​ផ្ទាំង​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ដោយ​សារ​តែ​អ្នក​បើក​បរ​ងោក​មួយ​ភាំង​ ស្រប​ពេល​រថ​យន្ត​ស្ថិត​ក្នុង​ល្បឿន​លឿន​ផង​ ក៏​រេ​ចង្កូត​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូង​​ផ្លូវបណ្តាល​ឱ្យ​បាក់​ខូច​ខាត​អស់​៥​ផ្ទាំង​ តែ​ពុំ​បណ្តាល​ឱ្យ​រង​របួស​មនុស្ស​ទេ​ គ្រាន់​តែ​ខូច​ខាត​រថ​យន្ត​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៣​និង​៥០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២០​ មិ​ថុនា​ នៅ​មុខ​​វិហារ​ចិន​ ស្ថិត​តា​ម​បណ្តោយ​មហា​វិថី​សហ

រាជ​ធានី​ភ្នំពេញ​ ៖ ដោយ​សារ​តែ​អ្នក​បើក​បរ​ងោក​មួយ​ភាំង​ ស្រប​ពេល​រថ​យន្ត​ស្ថិត​ក្នុង​ល្បឿន​លឿន​ផង​ ក៏​រេ​ចង្កូត​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូង​​ផ្លូវបណ្តាល​ឱ្យ​បាក់​ខូច​ខាត​អស់​៥​ផ្ទាំង​ តែ​ពុំ​បណ្តាល​ឱ្យ​រង​របួស​មនុស្ស​ទេ​ គ្រាន់​តែ​ខូច​ខាត​រថ​យន្ត​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៣​និង​៥០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២០​ មិ​ថុនា​ នៅ​មុខ​​វិហារ​ចិន​ ស្ថិត​តា​ម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។

ប្រភព​ព័ត៌​មាន​ពី​មន្ត្រី​ប៉ូលិស​ចរាចរ​ខណ្ឌ​សែន​សុខ​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​​ ​រថយន្ត​មា៉ក​នី​ស្សាន់​ ពណ៌​ទឹក​ប្រាក់​ បើក​បរ​ដោយ​បុរស​ និង​អ្នក​រួម​ដំណើរ​​ជាមួយ​ស្ត្រី​ម្នាក់​ដឹក​សុទ្ធ​តែ​គ្រឿង​ក្រអូប​បោះ​ពួយ​យា៉ង​លឿន​ តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​​ពី​លិច​ទៅ​កើត​ ។ ពេល​មក​ដល់​ចំណុច​កើត​ហេតុ​ទំនង​ជា​អ្នក​បើក​បរ​ងងុយ​ដេក​​ក៏​រេ​ចង្កូត​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្តាល​ឱ្យ​បាក់​​៥​ផ្ទាំង​ ។ ក្រោយ​ពេល​កើត​ហេតុ​ រថ​យន្ត​បាន​​​ព្យាយាម​​​បើក​រត់​ ប៉ុន្តែ​ដោយ​សារ​ដាច់​កា​ឡេ​ ទើប​ទៅ​មុខ​លែង​រួច​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ទាំង​រថ​យន្ត​ និង​អ្នក​បើក​បរ​ទៅ​ការិយា​ល័យ​នគរ​បាល​ចរាចរ​ផ្លូវ​គោក​​ ៕