ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​យុវជន​ម្នាក់​ដេក​ស្លា.ប់ ក្នុង​សភាព​ហើម​ស្អុយរលួយ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​យុវជន​ម្នាក់​ដេក​ស្លាប់ ដែល​ស្ថិត​ក្នុង​ស្ថានភាព​ហើម​ស្អុយរលួយ​ទៅ​ហើយ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៩ វិច្ឆិកា ដែល​ស្ថិត​ក្នុងភូមិ​ពោធិ​ជ្រៃ ឃុំ​សិរី​មាន​ជ័យ…

ខេត្តបាត់ដំបង ៖ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​យុវជន​ម្នាក់​ដេក​ស្លាប់ ដែល​ស្ថិត​ក្នុង​ស្ថានភាព​ហើម​ស្អុយរលួយ​ទៅ​ហើយ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៩ វិច្ឆិកា ដែល​ស្ថិត​ក្នុងភូមិ​ពោធិ​ជ្រៃ ឃុំ​សិរី​មាន​ជ័យ ស្រុក​សំពៅ​លូន តែ​គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​នៅឡើយ​ទេ​។ សាកសព​នោះ​ត្រូវ​គេ​ស្គាល់​ថា ឈ្មោះ ណា​ក់ វ៉ា​ន់​នី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរប​ជា​កម្មករ រស់នៅ​ភូមិ​,​ឃុំ​កើតហេតុ​ខាងលើ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គេ​មិនដឹង​ថា ជន​រង​គ្រោះ​ស្លាប់​តាំងពី​ពេល​ណា​នោះ​ទេ តែ​អ្នក​ភូមិ​បានដឹង​ពេល​ធំ​ក្លិនស្អុយ​អា​សោច​ពេញ​ភូមិ​។ ពេល​នោះ​អ្នក​ភូមិ​បាន​នាំ​គ្នា​ទៅ​បើកទ្វារ​មើល ក៏​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដែល​ស្លាប់​ហើម​ស្អុយរលួយ​ទៅ​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​កំពុង​ពិនិត្យ និង​សាកសួរ​អំពី​ស្ថានភាព​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នេះ ព្រោះ​គេ​ជន​រង​គ្រោះ​ដេក​ស្លាប់​លើ​ផ្ទះ​ម្នាក់ឯង​។ គេ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​អំពី​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​នេះ​ថា ជា​ករណី​បែប​ណា​នៅឡើយ​ទេ ព្រោះ​កំពុង​ស្ថិត​ក្នុង​ការ​ពិនិត្យ និង​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ការ​បំភ្លឺ​ពី​សាក្សី​នានា​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ