ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​រង​ប៉ុស្តិ៍​នគរ​បាល​ព្រំដែន​ក្អម​សំណ​គាំង​បេះ​ដូង​ស្លាប់​ក្រោយ​លេង​បាល់​ទះ​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ លោក​អនុ​សេនីយ៍​ត្រី​ ឡាយ​ ឡេង​ អាយុ​៤៥​ឆ្នាំ​ ជា​នាយ​រង​ប៉ុស្តិ៍​នគរ​បាល​ការ​ពារ​ព្រំដែន​គោល​ដៅ​ក្អម​សំណ​ ចំណុះ​ឱ្យ​វរការ​ពារ​ព្រំ​ដែន​៦០៥​ បាន​គាំង​បេះ​ដូង​ស្លាប់​កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២០ មិថុនា​ ខណៈ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​រាជ​ធានី​ភ្នំពេញ​ ។

ខេត្ត​កណ្តាល​ ៖ លោក​អនុ​សេនីយ៍​ត្រី​ ឡាយ​ ឡេង​ អាយុ​៤៥​ឆ្នាំ​ ជា​នាយ​រង​ប៉ុស្តិ៍​នគរ​បាល​ការ​ពារ​ព្រំដែន​គោល​ដៅ​ក្អម​សំណ​ ចំណុះ​ឱ្យ​វរការ​ពារ​ព្រំ​ដែន​៦០៥​ បាន​គាំង​បេះ​ដូង​ស្លាប់​កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២០ មិថុនា​ ខណៈ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​រាជ​ធានី​ភ្នំពេញ​ ។

លោក​អនុ​សេនីយ៍​ត្រី​ ឡាយ​ ឡេង​ កាល​ពី​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​ចាត់​តាំង​ឱ្យ​មក​ប្រចាំ​ការ​ត្រៀម​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ មុន​ពេល​មាន​គ្រោះ​ថ្នាក់​នេះ​ ។ ប្រភព​ព័ត៌​មាន​ពី​មន្ត្រី​នគរ​បាល​ដែល​ជា​មិត្ត​ភក្តិ​រួម​ការ​ងារ​បាន​ឱ្យ​ដឹង​ថា​ លោក​ ឡាយ​ ឡេង​ មាន​ជំងឺ​លើស​ឈាម​ និង​ខ្សោយ​បេះ​ដូង​ ដែល​ជា​ជំងឺ​ប្រចាំ​កាយ​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ មិថុនា​ លោក​ ឡាយ​ ឡេង​ និង​មិត្ត​ភក្តិ​រួម​ការ​ងារ​បាន​នាំ​គ្នា​លេង​បាល់​ទះ​បាន​ចំនួន​៣​សិត​ ។ ក្រោយ​មក​ទៀត​លោក​មាន​អាការ​វិល​មុខ​ និង​សន្លប់​បាត់​ស្មារតី​ ។

ខណៈ​ពេល​នោះ​មិត្ត​ភក្តិ​រួម​ការ​ងារ​បាន​នាំ​គ្នា​ធ្វើ​ចលនា​បេះ​ដូង​ និង​ច្របាច់​ឱ្យ​លោក​ ក៏​នៅ​តែ​មិន​ដឹង​ខ្លួន​ ទើប​ធ្វើ​ឱ្យ​មាន​ការ​ផ្អើល​ឆោ​ឡោ​ ហើយ​នាំ​គ្នា​បញ្ជូន​លោក​ ឡាយ​ ឡេង​ ទៅ​កាន់​គ្លីនិក​ឯក​ជន​មួយ​នៅ​ក្រុង​តាខ្មៅ​ តាម​រយៈ​រថយន្ត​សង្គ្រោះ​របស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ។ ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា​ នៅ​ពេល​ដឹក​ទៅ​ដល់​គ្លីនិក​ក្រុង​តាខ្មៅ​ គ្រូពេទ្យ​នៅ​ទីនោះ​មិន​ហ៊ាន​ទទួល​ព្យាបាល​ ហើយ​ក៏​បាន​ដឹក​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ រាជ​ធានី​ភ្នំពេញ ។ ខណៈ​ពេល​ទៅ​ដល់​ គ្រូ​ពេទ្យ​ចេញ​មក​ពិនិត្យ​មើល​បាន​ប្រាប់​ថា​ ជន​រង​គ្រោះ​បាន​ស្លាប់​ទៅ​ហើយ​ ។

សព​ត្រូវ​បាន​ដឹក​ត្រឡប់​មក​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កណ្តាល​វិញ​ ។ នៅ​ព្រឹក​ថ្ងៃ​ដដែល​ សព​លោក​ ឡាយ​ ឡេង​ ត្រូវ​បាន​ដឹក​បន្ត​តាម​រថយន្ត​សង្គ្រោះ​របស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ទៅ​ផ្ទះ​របស់​លោក​នៅ​ឃុំ​សំពៅ​ពូន​ ស្រុក​កោះ​ធំ​ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕