ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន Panasonic និង​អង្គ​ការ UNESCO បន្ត​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ

12 ឆ្នាំ មុន

ក្រុម​ហ៊ុន Panasonic និង​​​​មជ្ឈ​មណ្ឌល​​បេតិកភណ្ឌ​ពិភព​លោក​នៃអង្គ​ការ UNESCO បានប្រកាស​​បន្ត​ភាព​ជាដៃ​គូយុទ្ធ​សាស្ត្រ​ដែល​នឹង​បន្ត​២​ឆ្នាំ​ទៀត​ចាប់​ពីខែ​មិថុនា ២០១៣ ដល់​ខែ​ឧសភា ២០១៥ ​​ដើម្បី​បន្ត​ការ​ខិត​ខំ​ពង្រឹង​​ការ​ប្តេជ្ញា​ចិត្ត​របស់​ភាគី​ទាំង​២​ក្នុង​ការ​ងារ​អប់រំ​បរិ​ស្ថាន និង​វប្ប​ធម៌​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ លើក​​កម្ពស់​​សកម្ម​ភាព​ទំនាក់​ទំនង និង​ប្រើ​ប្រាស់​បច្ចេក​​វិទ្យា​របស់

ក្រុម​ហ៊ុន Panasonic និង​​​​មជ្ឈ​មណ្ឌល​​បេតិកភណ្ឌ​ពិភព​លោក​នៃអង្គ​ការ UNESCO បានប្រកាស​​បន្ត​ភាព​ជាដៃ​គូយុទ្ធ​សាស្ត្រ​ដែល​នឹង​បន្ត​២​ឆ្នាំ​ទៀត​ចាប់​ពីខែ​មិថុនា ២០១៣ ដល់​ខែ​ឧសភា ២០១៥ ​​ដើម្បី​បន្ត​ការ​ខិត​ខំ​ពង្រឹង​​ការ​ប្តេជ្ញា​ចិត្ត​របស់​ភាគី​ទាំង​២​ក្នុង​ការ​ងារ​អប់រំ​បរិ​ស្ថាន និង​វប្ប​ធម៌​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ លើក​​កម្ពស់​​សកម្ម​ភាព​ទំនាក់​ទំនង និង​ប្រើ​ប្រាស់​បច្ចេក​​វិទ្យា​របស់ Panasonic ដើម្បី​ចូល​រួម​ចំណែក​ក្នុងសង្គម ។

កិច្ចព្រម​ព្រៀង​នេះ គឺធ្វើ​ឡើង​នៅវិមាន​​សន្តិ​ភាព​នា​ថ្ងៃទី​១៨ មិថុនា ២០១៣ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ពីលោក​ឧ​បនាយករដ្ឋមន្ត្រី បណ្ឌិត​សភាចារ្យ សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការគណៈ​រដ្ឋមន្ត្រី​ដែល​មាន​​​ការ​ចុះហត្ថ​លេខា​​រវាង​លោក​ស្រី Irina  Bokova អគ្គ​នាយក UNESCO និង​លោក Takumi Kajisha អ្នក​​គ្រប់​គ្រង​ប្រតិ​បត្តិ​ជាន់ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ទំនាក់​ទំនងរបស់​ក្រុម​ហ៊ុន Panasonic ។

លោក​ស្រី Irina Bokova បាន​មាន​ប្រសាសន៍​ថា ការ​ពង្រឹង​ភាព​ជាដៃ​គូ​របស់​យើង​ឱ្យ​​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​នេះ គឺជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​​​នៅ​ក្នុង​ទំនាក់​ទំនង​ដ៏​យូរ​អង្វែង​ដែល​អង្គការ​​យើង​ទាំង​២​បាន​អាស្រ័យ​ផល​ចាប់​តាំង​ពី​​ឆ្នាំ​១៩៩៥ ។

លោក​​ស្រី​បន្ថែម​ថា ជាង​២​ឆ្នាំ​កន្លង​ទៅ​​នេះ​ភាព​ជាដៃគូ​នេះ​បាន​ក្លាយ​ជា​​គំរូ​មួយ​ដ៏ជោគជ័យ​បំផុត​នៃ​សហប្រតិ​បត្តិ​ការ​របស់អង្គ​ការ UNESCO ជា​មួយ​ផ្នែក​ឯក​ជន ។ ដោយ​ធ្វើការ​រួមគ្នា​​ យើង​បាន​ផ្តោត​លើ​ការ​លើក​កម្ពស់​​​ការ​យល់​ដឹង​អំពី​សារ​សំខាន់​នៃ​ការ​ថែរក្សា​បេតិក​ភណ្ឌ​វប្ប​ធម៌​ និង​​ធម្ម​ជាតិ​ឱ្យ​បាន​គង់​វង្ស​តាម​រយៈ​កម្ម​វិធីសាកលស្តីពីការ​អប់រំ​យុវជន​អំពី​បរិស្ថាន និង​តាមរយៈ​យុទ្ធនា​ការ​​សារ​គមនា​គមន៍​​សាកល ៕