បើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានពាក់ព័ន្ធជូនដល់មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ
រាជធានីភ្នំពេញ ៖ នៅអង្គភាពប្រឆាំងអំពើពុករលួយមានរៀបចំបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានពាក់ព័ន្ធជូនដល់មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយនាវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២០ មិថុនា ២០១៣នេះ ក្រោមអធិបតីភាពលោក ស សម្បត្តិ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយជាច្រើនរូបទៀត។
ចែករំលែកព័តមាននេះ