រាជធានីភ្នំពេញ៖ ប្រព័ន្ធលូ២ខ្សែប្រវែង២៧៥ម៉ែត្រ និងផ្លូវ៦ខ្សែប្រវែងសរុប៧៩៩ម៉ែត្រ ត្រូវបានសម្ពោធបើកការដ្ឋានស្ថាបនា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២០ មិថុនា ២០១៣ នៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
ពិធីសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវនេះធ្វើឡើងក្រោមអធិបតីភាពលោកឃ្លាំង ហួត ជំនួយការសម្ដេចតេជោហ៊ុន សែន និងជាអភិបាលខណ្ឌឬស្សីកែវ ដោយមានការចូលរួមពីសំណាក់មន្ត្រីរាជការ ក្រុមហ៊ុនស្ថាបនាផ្លូវ និងប្រជាពលរដ្ឋចូលរួមផងដែរ។ ប្រព័ន្ធលូ២ខ្សែប្រវែង២៧៥ម៉ែត្រ និងផ្លូវ៦ខ្សែប្រវែងសរុប៧៩៩ម៉ែត្រខាងលើ បានចំណាយថវិកាស្ថាបនា សរុបជាង ១៨១លានរៀល ដែលក្នុងនោះថវិកាបដិភាគរបស់ប្រជាពលរដ្ឋចូលរួម ១៥លានរៀល។ ក្នុងឱកាសនោះលោកអភិបាលខណ្ឌបានមានមតិណែនាំដល់ក្រុមហ៊ុម សុំឱ្យគោរពតាមបថដ្ឋានបច្ចេកទេស ដើម្បីធានាបានគុណភាពផ្លូវល្អប្រសើ៕
ចែករំលែកព័តមាននេះ