ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ពេទ្យ​កាល់​ម៉ែតរៀប​ចំ​​បើក​​ទិវា​វេជ្ជ​សាស្ត្រ​ និង​សល​សាស្ត្រ​លើក​ទី​១៥​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ នៅ​សាល​ប្រជុំ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​មាន​រៀប​ចំ​បើក​ទិវា​វេជ្ជ​សាស្ត្រ​​ និង​សល​សាស្ត្រ​លើក​ទី​១៥​របស់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​នា​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២០ មិថុនា ២០១៣ នេះ ក្រោម​អធិបតី​ភាព​លោក​សាស្ត្រា​ចារ្យ​ ឈាង រ៉ា អគ្គ​នាយក​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ និង​មាន​ការ​ចូល​រួម​ពី​សាស្ត្រា​ចារ្យ​ សាផុន វឌ្ឍនៈ សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​​សុខា​ភិ​បាល​ លោក​គាត ភួង

រាជធានី​ភ្នំពេញ​ ៖ នៅ​សាល​ប្រជុំ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​មាន​រៀប​ចំ​បើក​ទិវា​វេជ្ជ​សាស្ត្រ​​ និង​សល​សាស្ត្រ​លើក​ទី​១៥​របស់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​នា​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២០ មិថុនា ២០១៣ នេះ ក្រោម​អធិបតី​ភាព​លោក​សាស្ត្រា​ចារ្យ​ ឈាង រ៉ា អគ្គ​នាយក​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ និង​មាន​ការ​ចូល​រួម​ពី​សាស្ត្រា​ចារ្យ​ សាផុន វឌ្ឍនៈ សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​​សុខា​ភិ​បាល​ លោក​គាត ភួង ប្រធាន​នាយក​ដ្ឋាន​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស​ក្រសួង​សុខា​ភិ​បាល​ លោក​សាស្ត្រា​ចារ្យ​ Pascal Maillet ទី​ប្រឹក្សា​បច្ចេក​ទេស​អម​សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​សុខា​ភិ​បាល​ ព្រម​ទាំង​​សាស្ត្រា​ចារ្យ ​​វេជ្ជ​បណ្ឌិត​កម្ពុជា និង​បរទេស​ជា​ច្រើន​រូប​ទៀត​ ។

ទិវា​វេជ្ជ​សាស្ត្រ​ និង​សល្យ​សាស្ត្រ​លើក​ទី​១៥​របស់​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត​នា​ពេល​នេះធ្វើ​ឡើង​ក្នុង​គោល​បំណង​បង្ហាញ​នូវ​ប្រធាន​បទ​ជា​ច្រើន  និង​ពិភាក្សា​ដក​យក​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ដំណើរ​ការ​ជឿន​លឿន​តាម​បច្ចេក​ទេស​វេជ្ជ​សាស្ត្រ​ ៕