ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុញ​​ទូក​​បណ្តោយ​​ទឹក​​ សម្តេច​​តេជោ​៖ មេ​​បក្ស​ប្រឆាំង​ថា​អត់​ទទួល​ស្គាល់​លទ្ធ​ផល​ឆ្នោត​ តើ​បោះ​ឆ្នោត​ឱ្យ​ធ្វើ​អ្វី​?

11 ឆ្នាំ មុន

ខេត្តកណ្តាល ​៖ ​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​​បាន​ប្រតិ​កម្ម​យ៉ាង​ខ្លាំង​ចំពោះ​បក្ស​ប្រឆាំង​ដែល​បាន​និយាយ​កាលពីពេល​ថ្មីៗ​នេះ​​​ថា ​​គណបក្ស​ប្រជា​ជន​ដែល​​​មាន​​រូប​សញ្ញា​​ទេវតា​បាច​ផ្កា គេ​ថា ​មី​យក្ខិ​នី ​ដែល​ពីមុន​​គេ​​ហៅ​ស្រី​លើក​​ជើង​ ។​ សម្តេច​​មាន​​ប្រសាសន៍​ថា ​ថត​សំឡេង​បាន​ទាំង​អស់ ​និង​ត្រៀម​ផ្ញើ​សំឡេង​ខ្សែ​អាត់​ទៅ​ឱ្យ​​អង្គការ​​សង្គម​ស៊ី​វិល​ទាំងក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស

ខេត្តកណ្តាល ​៖ ​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​​បាន​ប្រតិ​កម្ម​យ៉ាង​ខ្លាំង​ចំពោះ​បក្ស​ប្រឆាំង​ដែល​បាន​និយាយ​កាលពីពេល​ថ្មីៗ​នេះ​​​ថា ​​គណបក្ស​ប្រជា​ជន​ដែល​​​មាន​​រូប​សញ្ញា​​ទេវតា​បាច​ផ្កា គេ​ថា ​មី​យក្ខិ​នី ​ដែល​ពីមុន​​គេ​​ហៅ​ស្រី​លើក​​ជើង​ ។​ សម្តេច​​មាន​​ប្រសាសន៍​ថា ​ថត​សំឡេង​បាន​ទាំង​អស់ ​និង​ត្រៀម​ផ្ញើ​សំឡេង​ខ្សែ​អាត់​ទៅ​ឱ្យ​​អង្គការ​​សង្គម​ស៊ី​វិល​ទាំងក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស និង​​បញ្ជូន​ទៅបណ្តា​​ស្ថា​នទូត​នានា​ដែល​ប្រចាំនៅ​កម្ពុជា​យើង​ទៀត ​។

សម្តេច​តេជោ ​នាយ​ករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ប្រតិ​​កម្ម​ចំពោះ​បក្ស​ប្រឆាំង​​បែប​នេះ ​នាព្រឹក​​ថ្ងៃទី​១៩ មិថុនា ​​ឆ្នាំ​២០១២ ​​ក្នុង​ឱកាស​អញ្ជើញ​ជា​​អធិបតី​ដ៏​ខ្ពង​់​ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​អគារ​សិក្សា​១​ខ្នង ​២​ជាន់ ​​និង​​ទី​ចាត់​ការ​១​ខ្នង ​នៅ​វិទ្យា​ល័យ​ ហ៊ុន សែន ​​អង្គ​ពពាយ ស្ថិត​ក្នុង​​ឃុំ​​ក្រាំង​ម្កាក់​ និង​អគារ​​សិក្សា​១​ខ្នង​​២​ជាន់ ​នៅ​​​វិទ្យា​ល័យ​ ហ៊ុន សែន ​​ថ្នល​់ទទឹង​​ ​ស្ថិត​ក្នុង​​ឃុំ​លំហាច​​ ស្រុក​​អង្គ​ស្នួល​ ​ដែល​ពិធី​នេះ​បាន​ប្រារព្ធ​​​ធ្វើ​​នៅ​វិទ្យា​ល័យ​ ហ៊ុន សែន ​អង្គ​​ពពាយ ។

សម្តេច​​តេជោ​មាន​ប្រសាសន៍​​ថា ​​នឹង​បន្ត​​​ថត​បញ្ចូល​ក្នុងថាស ​ក្នុង​មួយ​​ថាស​​​​ជួន​​កាល​​​មាន​​៥​នាក់​និយាយ​ ដាក់​ជា​ភាសា​ខ្មែរ ជា​ភាសា​អង់​គ្លេស ហើយ​​បញ្ជូន​​ថាស​​ទៅតែ​ម្តង ។ ពួក​នេះ​ពីដើម​ហៅ​គណបក្ស​​ប្រជា​ជន​​ថា​ ស្រី​លើក​ជើង​ ឥឡូវ​ចេញ​មក​មី​យក្ខិនី គឺ​កាន់​តែ​ធ្ងន​់​ធ្ងរ ​។ ប៉ុន្តែ​យើង​មិន​ទាន់​ធ្វើ​អ្វីទេ ​យើង​គ្រាន់​តែ​បញ្ជូន​ឱ្យ​ដឹងថាហេតុ​​អ្វី​បាន​ជា​គណ​បក្ស​ប្រជា​ជន​មាន​ការ​ចាំបាច់​ដើម្បី​​ប្រតិ​កម្ម ។ ​សញ្ញា​គណបក្ស​របស់​គេ​ គឺ​យើង​អត់​ដែល​មាន​​ការ​ប៉ះ ពាល់​​បន្តុះ​ប​ង្អាប់​​ដល់​សញ្ញា​​គណ​បក្ស​គេទេ ​តែគេ​បែរជា​មក​បង្អាប់​គណបក្ស​ប្រជា​​​ជន​លេខ​៤​​​នាំ​យួន​ចូល​ស្រុក ​ឯ​​​​រូប​​​សញ្ញា​​​គណបក្ស​ទៅជា​​យក្ខិនី​ ។

សម្តេច​តេជោ ​ហ៊ុន សែន ​​បាន​អះអាង​ថា ​ប៉ុន្តែ​គេ​ថា​អីថា​ចុះ ​ទេវតា​នៅ តែ​ជា​​ទេវតា​ នៅ​លើ​ក្បាល​បង​ប្អូន​ប្រជាពលរដ្ឋ​ហ្នឹង ​ដូច្នេះ​​ទេវតា​គឺនៅ​ជាប់​នឹង​ខ្លួន​យើង​រាល់​គ្នា​ហ្នឹង ​។ យក្ខិនី ​​យើង​នឹង​ធ្វើ​បន្ត​ទៀត​ព្រោះ​​យើង​បាន​ធ្វើខ្លះ​ហើយ ។ សម្តេច​មា​ន​ក្តី​​សង្ឃឹម​ថា ​ដោយ​​រូប​​សញ្ញា​​ដដែល ហើយ​លេខ​រៀង​ដដែល​ទៀត​  សម្តេច​ព្រះ​សង្ឃ​រាជ​ទាំង​ពីរ​គណៈចាប់​ឆ្នោត​កាលពី​ឆ្នាំ​​២០០៨ បាន​លេខ​៤ លេខ​៤​ខ្ញុំ​បាន​បក​ស្រាយ​រួច​ហើយ មានទាំង​​ពរ​៤​ប្រការ ធាតុ​ទាំង​៤ អ្វី​​ៗ​ក៏​​៤ ព្រហ្ម​វិហារ​ធម៌​ទាំង​៤ ​…។ ​​បើ​និយាយ​អំពី​និមិត្ត​រូប​អំណាច​គឺនៅ​ទន្លេ​បួន​មុខ​ទៀត ​សភា ​ព្រឹទ្ធ​សភា ​ព្រះ​បរម​រាជ​វាំង ​​រាជ​រដ្ឋា​ភិបាល​​ តុលាការ​ក៏​នៅ​ចតុមុខ​ទាំង​​អស់ ​ខ្ញុំ​ក៏​រើស​​ពាក្យ​៤​មា៉ត់​​ទៅ​​ទៀត​ បើ​ស្រឡាញ់ បើ​អាណិត បើ​​​ពេញចិត្ត និង​មាន​ការ​ជឿ​ទុក​ចិត្ត​ចំពោះ​ខ្ញុំ​ដែល​​​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​ គឺ​សុំ​បោះ​ឆ្នោត​​តែ​​១​សន្លឹក​​ទេ សម្រាប់​​អាណត្តិ​​៥​ឆ្នាំ ។ ​

សម្តេចបាន​ថ្លែង​ការ​កោត​សរសើរ​ដឹង​​​​គុណ​ចំពោះ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ដែល​បាន​គាំ​ទ្រ​គណ​បក្ស​​ប្រជាជន​ គាំ​ទ្រចំពោះ​សម្តេច​ក្នុងឋាន​ៈ​ជា​អតីត​បេក្ខ​ជន​នាយករដ្ឋមន្ត្រី​កាល​​ពី​អាណត្តិ​មុន​ៗ ​ហើយ​ឥឡូវ​នេះ​ក៏ជាបេក្ខ​ជន​នាយក​រដ្ឋមន្ត្រី​បន្ត​ទៀត ​។ យោង​ទៅលើ​អត្រា​​អ្នក​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ប្រជាជននៅ​ក្នុង​ស្រុក​អង្គ​ស្នួល​នេះមាន​ជាង​៧២​%​។ ដូ​ច្នេះ​​ជា​អត្រា​មួយ​ខ្ពស់ណាស់ ​​ហើយ​​សង្ឃឹម​ថា​ នៅពេល​ខាង​មុខ​ នៅថ្ងៃទី​២៨ កក្កដា ខាងមុខ​ដែលមិន​​យ​ូរ​​​​ប៉ុន្មាន​ទេ ​សង្ឃឹម​ថាប្រជា​ពលរដ្ឋ​ទាំង​អស់​​នឹងបោះឆ្នោត​​ជូន​គណ​​បក្ស​ប្រជា​ជន​ ។

​បើ​សិន​ជា​បង​ប្អូន​ស្រឡាញ់​​ បើ​អាណិត ​បើ​​ពេញ​ចិត្ត ​និង​មាន​ការ​ទុក​ចិត្ត​​ចំពោះ​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន ​​​គឺ​សូម​​បោះ​ឆ្នោត​តែ​មួយ​​សន្លឹក​​ទេ ក្នុង​អាណត្តិ​៥​ឆ្នាំ ​គឺ​បាន​មក​ដល់​​ហើយ ។ ​​រក្សា​ទីតាំង​ដដែល ​សញ្ញា​ដដែល ​អត់​មាន​ការផ្លាស់​ប្តូរ​ទេ សូម​មេត្តា​គូស​កន្លែង​​​ដែល​​គេ​ឱ្យ​គូស​​​ កុំ​គូស​ខុស​ពី​​កន្លែងដែលគេ​​ឱ្យ​គូស ។ ​ទាក់​ទិន​​​នឹង​​ការ​ប្រកាស​លទ្ធ​ផល​មួយ​ដែល​ប្រកាស​តាម​ហ្វេស​ប៊ុក ​ជោគជ័យ​មួយ​លើ​ ហ៊ុន សែន ​ដោយ​អះ​អាងថា ​គេ​បាន​ឈ្នះ​ហ៊ុន សែន ​​ហើយ ​​​សម្តេច​តេជោ​មាន​ប្រសាសន៍​ថា ​ហ្វេស​ប៊ុករបស់​គេមាន​​អ្នក​គាំទ្រ​ច្រើ​ន​ជាង​ហ្វេស​ប៊ុក ហ៊ុន សែន ​។ ​ឱ!​ រត់​ប្រណាំង​ម្នាក់​ឯង​ ជយោ ទៅ​រួច ។ ខ្ញុំអត់​មាន​ហ្វេស​ប៊ុក ទេ មិនដឹង​កូន  ក្មួយ​ណា​បង្កើត​ហ្វេស​ប៊ុក​ឱ្យ​ខ្ញុំ​មានច្រើន​ណាស់ សរសេរ​ល្អ​ក៏​មាន​ សរសេរ​អាក្រក់​ក៏​មាន តែ​ខុទ្ទកា​ល័យ​បាន​បញ្ជាក់​រួច​ហើយ លោក​ ហ៊ុន សែន ​​​អត់​មាន​ហ្វេស​ប៊ុក​ទេ ។ ​សម្តេចបាន​រិះ​គន់​ថា ​មិនដឹង​ជា​មនុស្ស​នេះ ​បែរជា​យក​ខ្ញុំ​​ទៅ​​ប្រណាំង​​នៅពេលដែល​ខ្ញុំ​ពុំ​បាន​ដឹង​ខ្លួន​សោះ ។ ​អីុចឹង​បាន​សេចក្តីថា គាត់​រត់​​​លៀន​​​អណ្តាត​ម្នាក់​​ឯង​ រួច​ហើយ ជយោ​ អញ​ឈ្នះ​ហើយ​នៅ​ពេល​ដែល​ខ្ញុំ​កំពុង​សម្រាន្ត​ ឬ​កម្សាន្ត​អុក… ខ្ញុំ​កំពុងតែ​លេងអុក​ គេ​ស្រែក​ជយោ​ថា​គេឈ្នះ​ ហ៊ុន សែន ហើយ​ ព្រោះ​​ហ្វេស​ប៊ុក​​របស់​គេ​មាន​អ្នក​គាំទ្រ​ច្រើន ។​

ពាក់​ព័ន្ធ​​នឹង​​បញ្ហា​នេះ​ សម្តេច​តេជោ ហ៊ុន សែន​ បាន​ផ្តាំ​ផ្ញើ​ទៅ​វិញ​ ​មិន​មែន​ផ្តាំ​លោក​ឯង​ទេ​ ផ្តាំ​ចំពោះ​ក្មួយៗ​ដែល​បាន​ចូល​រួម​ក្នុង​វេទិកា​ហ្វេស​ប៊ុក ​ក្មួយៗ​ជា​យុវជន​ ខ្លះ​ជា​និស្សិត​ គេ​បោក​​ប្រាស់​ក្មួយៗ​ប៉ុណ្ណឹង​ គេ​មិន​ទាន់​ឈ្នះ​ឆ្នោត​ផង គេ​ភូត​ប៉ុណ្ណឹង​ ចុះ​បើ​គេឈ្នះ​វិញ​ តើ​គេ​ភូត​ក្មួយៗ​ប៉ុណ្ណាទៀត​ ។ គេ​បាន​បោក​ក្មួយៗ​កាល​ពីថ្ងៃ​អាទិត្យ​ តាម​រយៈ​​វីដេ​អូ​ខុន​ហ្វឺ​រ៉េន​ពី​ក្រៅ​ប្រទេស​មក​ថា​ គេ​ជោគ​ជ័យ​ហើយ​ ដោយ​សា​រ​តែ ហ្វេស​ប៊ុក​​​របស់​គេ​មាន​​ការគាំទ្រ​ច្រើន​ជាង​ហ្វេស​ប៊ុក​​លោក​ ហ៊ុន សែន ។​ លោក​ឯង​​ ចេះ​តែ​ប្រកាស​ជ័យ​ជម្នះ​លើ​ ហ៊ុន សែន​ នៅ​ពេល​ដែល​ខ្ញុំ​អត់​ដឹង​ បើ​សិន​ខ្ញុំ​ប្តឹង​​រឿងទៀត​ តែ​ខ្ញុំ​មិន​ប្តឹង​​ទេ​ ខ្ញុំ​គ្រាន់​តែ​ថា​អំពី​ល្បិច​ខូច​របស់​លោក​ឯង​ ខំ​រត់​ប្រណាំង​ម្នាក់​ឯង ខ្ញុំ​អត់​ដឹង​ខ្លួន​សោះ ។​

សម្តេច​តេជោ ហ៊ុន សែន​ បញ្ជាក់​​ថា​ បើ​សិន​ខ្ញុំ​បង្កើត​ហ្វេស​ប៊ុក​វិញ​ ដើម្បី​រក​ការ​គាំទ្រ​ គឺ​ប្រហែល​ជា​លោក​ឯង​ទៅ​​​មិន​រួច​ពី​ដៃ​លោក​ ហ៊ុន សែន ទេ ព្រោះ​យុវជន​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​​ចុច​ទៅ​ស្រឡាញ់ ស្រឡាញ់​ ពេញ​ចិត្ត​ ពេញចិត្ត​​​ លោក​ឯង​ងាប់​កន្លែង​ហ្នឹង​ ។ លោក​ឯង​អីក​៏ខូច​ម៉្លេះ​ កេង​ចំណេញ​តាំង​ពី​​អីុ​​ចឹងៗ​ មិន​​ខ្មាស​ក្មេងទេ​ឬ ?​ ប្រជាប្រិយ​ភាព​លោក​ឯង​អី​ក៏​ខ្លាំង​ម៉្លេះ ?​ ក្នុង​អត្រា​គាំទ្រ​របស់​លោក​ឯងមាន​កម្រិត​ប៉ុណ្ណឹង​ ។​

ឯ​ការ​ស្ទង់​មតិ​របស់​​​ IRI ខ្ញុំ​មាន​​​ដល់​ ៨៧%​ នៃ​អ្នក​ស្រឡាញ់​ពេញច​ិត្ត​ ហ៊ុន​ សែន រឿង​អី​ខ្ញុំ​ទៅ​ខ្លាច​លោក​ឯង… ។​ ទេ ល្បិច​ខូច​ពេក​តែ​ម្តង​ បើ​ខូច​ម្លុឹង​​ៗ​អីុចឹងបាន​វា​អីុចឹង​ ដោ​យសារ​អា​ក្បួន​ខូច​ហ្នឹង​ហើយ​បាន​ជា​ខូច​អីុ​ចឹង​នោះ​ បាន​​ជា​វា​អី​ុ​ចឹង​ ។ គ្រាន់​តែ​​នៅ​ស្រុក​អង្គ​ស្នួល​បោះ​ឱ្យ​គណ​បក្ស​ប្រជា​ជន​៧២​% ​លោក​ឯង​គួរ​យល់​ ។ ម្យា៉ង​ទៀត​ ចង់​ឱ្យ​ខ្ញុំ​​ទៅ​​ត​ទល់​ជាមួយ​ សម្តេច​បាន​រិះ​គន់​ថា​ ខ្ញុំ​មិន​ចាំ​បាច់​ទៅ​​ថោក​​ជាមួយ​លោក​​ឯង​ទេ​​ និយាយ​ឱ្យ​ច្បាស់​តែ​ម្តង​ទៅ​ នេះ​គេ​បោះ​ឆ្នោត​​ជ្រើស​តាំង​​តំណាង​រាស្ត្រ​ទេ​តើ​ គេ​ថា​​ចង់​​ត​ទល់​គ្នា​ ។

សម្តេច​រិះ​គន់​ថា​ ច្បាប់​អត់​មាន​ចែង​ទេ​ បើ​មាន​ចែង​សឹម​ធ្វើ​ ។ ខ្ញុំ​ធ្លាប់​ប្រឡូក​ហើយ​ក្នុង​ជីវិត​នេះ​ ខ្ញុំ​ធ្លាប់​និយាយ​ហើយ​ក្នុង​វេទិ​កា​យុវ​ជន​ ក្នុង​វ័យ​ជាង​៣០​ឆ្នាំ​ ខ្ញុំ​បាន​ប្រឡូក​ចរ​ចា​ជាមួយ​តួ​អង្គ​នយោ​បាយ​ដ៏​មាន​ពិសោធន៍​៣​នាក់​ ១​នាក់​ទល់​៣​ ខ្ញុំ​ស្គាល់​ហើយ​រសជាតិ​នៃ​ការ​ចរចា​ជា​មួយ​ប្រទេស​មហា​អំ​ណាច​ រាប់​ទាំង​ប្រធា​នា​ធិប​តី​អាមេ​រិក​​ បារា៉ក់​ អូ​បា​មា៉​ ប្រធា​នា​ធិប​តី​បារាំង​ និង​​​​មហា​អំ​ណាច​ដ​ទៃ​ទៀត​ដូច​ជា​ ចិន​ ឥណ្ឌា​ ជប៉ុន​ កូ​រ៉េ​ខាង​ត្បូង​ អគ្គ​លេខា​ធិ​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ទៅ​ខ្លាច​អី​គ្រាន់​តែ​រឿង​​អី​ុចឹង​ៗ​ ។ ​ប៉ុន្តែ​វា​អត់​មាន​តម្រូវ​​​​ក្នុង​ច្បាប់​ឱ្យ​ធ្វើ​ ​​លោក​ឯង​និយាយ​ហាក់​បី​ដូច​ជា​មិន​ស្គាល់​ច្បាប់​ ។

ប្រកាស​ថា​ចូល​រួម​បោះ​ឆ្នោត​ តែ​អត់​ទទួល​ស្គាល់​លទ្ធ​ផល​ ​អុញ​​…ទាក់​ទិន​នឹង​បញ្ហា​នេះ​សម្តេច​តេ​ជោ​​ ហ៊ុន សែន​ ​បាន​ប្រាប់​ទៅ​បង​ប្អូន​ទាំង​អស់​ថា​ បង​ប្អូន​មិន​បាច់​​បោះ​​ឱ្យ​បក្ស​ប្រឆាំង​ទេ​ ព្រោះ​បក្ស​ប្រឆាំង​អត់​ទទួល​ស្គាល់​លទ្ធ​ផល​​នៃ​​ការ​បោះ​ឆ្នោត​ទៅ​ហើយ​ បើ​ដូច្នោះ​សន្លឹក​ឆ្នោត​បង​​ប្អូន​ក្លាយ​ទៅ​ជា​សន្លឹក​​ឆ្នោត​អត់​បាន​ការ​ ព្រោះ​គណ​បក្ស​អត់​ទទួល​ស្គាល់​ផង​ វា​មិន​អ​សារ​បង់​ ។ បើ​ដូច្នេះ​​សូម​ងាក​មក​បោះ​ឱ្យ​គណ​បក្ស​ប្រជា​ជន​ បើ​មិន​បោះ​ឱ្យ​គណ​បក្ស​ប្រជា​ជន​ទេ​ បោះ​ឱ្យ​គណ​បក្ស​ផ្សេង​ទៀត​ដែល​ប្រកួត​ប្រជែង​នោះ​ទៅ​ ។

ដូច្នេះ​​ សូម​អំពាវ​នាវ​​ដល់​​អ្នក​គាំ​ទ្រ​គណ​បក្ស​ប្រឆាំង​ទាំង​ឡាយ​ ងាក​មក​បោះ​​ឱ្យ​គណ​បក្ស​ប្រជា​ជន​ឬ​ក៏​បោះ​ឱ្យ​បក្ស​ដទៃ​ផ្សេង​ទៀត​ខុស​ពី​គណ​បក្ស​ប្រឆាំង​ ។ នេះ​ជា​សារ​ត្រឡប់​ទៅវិញ​​។​ ឥឡូវ​ម៉ោង​នេះ​ហើយ​លោក​ឯង​អត់​មាន​សិទ្ធិ​វ៉េតូ​ទេ​ គេ​បោះ​សន្លឹក​ឆ្នោត​រួច​ហើយ​ ​​​​គ.ជ.ប បាន​ប្រកាស​ប្រាប់​រួច​ហើយ​ ។​ ពេល​ណា​គណបក្ស​​អ្នក​ឯង​បោះ​បង់​អាសនៈ​​​ គេយក​អាសនៈ​អ្នក​ឯង​ទៅ​ចែក​ជា​មួយ​នឹង​គណបក្ស​ដទៃ​ទៀត​ដែល​មាន​នៅ​ក្នុង​មណ្ឌល​ជាមួយ​គ្នា​ គេ​អត់ទុក​សិទ្ធិ​អ្នក​ឯង​វ៉េតូ​ ចូល​បោះ​ ឬ​មិន​ចូល​បោះ​ទេ​ អ្នក​ឯង​ចង់​ព្រាត់​ប្រាសទៅ​ណា​ទៅ​ចុះ​ ។​

កន្លង​ទៅ​ខ្ញុំ​ថា​ ទៅណា​ក៏​ទៅ​ៗ​ មក​វិញ​ក៏​ខ្ញុំ​មិន​ឃាត់​​ រួច​ហើយ​ប្រើ​ប្រាស់​សម្ដី​របស់​ខ្ញុំ​ថា​ ដូច​កាយវិការ​សម្រុះ​សម្រួល​ ។​ ភាសា​នេះ​ខ្ញុំ​និយាយ​ច្រើន​ដង​ហើយ​​ គេ​មិន​ដែល​ទុក​សិទ្ធិ​ឱ្យ​លោក​ឯង​មួយ​មិន​ចូល​រួម​បោះ​ឆ្នោត​ ហើយ​ការ​បោះ​ឆ្នោត​ទាំង​មូល​ត្រូវ​រំសាយ​ចោល​ទេ​ ។​ សូម​ជូន​សារ​ឱ្យ​អ្នក​ឯង​ភ្លឺ​ភ្នែក​បន្ដិច​ ​។ គ.ជ.ប​ គេ​បញ្ជូន​សារ​រួច​ហើយ​ ។​ ឥឡូវ​បើ​អ្នក​ឯង​មិន​ចូល​ក៏​​ការ​​​បោះ​ឆ្នោត​នៅ​តែ​ប្រព្រឹត្ដ​ទៅ​បាន​ ដោយ​មាន​បក្ស​៧​ដោយ​អត់​បក្ស​អ្នក​ឯង​​ នេះ​រឿង​មួយ​​ ។​ រឿង​មួយ​ទៀត​ បើ​បោះ​ហើយ​អ្នក​ឯង​មិន​ទទួល​ស្គាល់​លទ្ធផល​ ហើយ​បោះ​បង់​ចោល​អាសនៈ ​គេ​នឹង​យក​អាសនៈ​នេះ​ទៅ​ចែក​ឱ្យ​គណបក្ស​ដទៃ​នៅ​ក្នុង​មណ្ឌល​ជា​មួយ​គ្នា​ ។​

ធ្វើ​អ្នក​នយោបាយ​ល្ងង់​ដល់​ថ្នាក់​ហ្នឹង​ ប្រហែល​ជា​ទម្លាប់​ធម្មតា​របស់​គាត់​១មិន​ទទួល​ ៣​ទទួល​ មាន​ន័យ​ថា​ ១​អត់​ទទួល​ លទ្ធផល​​នៃ​ការ​​​បោះ​ឆ្នោត​ ប៉ុន្ដែ​៣​ទទួល​ គឺ​ទី​១​​-​កៅអី​តំណាង​រាស្រ្ដ​ ទី​២​-​ប្រាក់​ខែ​ ទី៣-​អភ័យ​ឯកសិទ្ធិ​ ។​ បើចិត្ដ​សឿង​ចោល​ម្ដង​ទៅ​មើល​ ដូច្នេះ​ប្រជាពលរដ្ឋ​​​កុំ​ទៅ​បោះ​ឱ្យ​​បក្ស​ប្រឆាំង ​បោះ​ឱ្យ​គណបក្ស​ដែល​​គេ​​​ចូល​ប្រកួត​ប្រជែង​​​វិញ​ ។ តែ​នេះ​ជា​ល្បិច​គំរាម​ទេ​ ក្រែង​មាន​សម្បទាន​ខ្លះ​ ។​ ឧបមាថា​ ចុះបើ​សិន​ជា​ឈ្នះ​ឆ្នោត​​វិញ​ តើ​អត់​ទទួល​ស្គាល់​លទ្ធផល​ឬ​?​ ខូច​អី​ក៏​ខូច​ម៉្លេះ​?
សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​សម្តែង​នូវ​ការ​រីក​រាយ​យ៉ាង​ខ្លាំង​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋ​មន្ត្រី​ ដោយបាន​ឃើញ​លោក​ ជុំ​ ម៉ី​ ​​ផ្អាក​ការ​ធ្វើ​បាតុ​កម្ម​តាម​សំណូម​ពរ​​​ ហើយ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ផ្សេង​តាម​រយៈ​រក​មេ​ដៃ​​គាំទ្រ​ និង​តាម​រយៈ​យន្ត​កា​រ​​តុលា​ការ​ ។

ដូច្នេះ​តុលា​ការ​គេ​នឹង​អាច​ស្រាវ​ជ្រាវ​សំណុំ​រឿង​នេះ​ ។ ខ្ញុំ​ចង់​បាន​នូវ​ភាព​ស្ងប់​ស្ងាត់​មួួយ​ក្នុង​ដំណាក់​កាល​​ការ​​បោះ​ឆ្នោត​ជិត​ឈាន​មក​ដល់​ ​ខ្ញុំ​​មាន​ការ​សោក​ស្តាយ​ បើ​សិន​ជា​ខ្ញុំ​ជា​ជន​រូប​នេះ​ ខ្ញុំ​នឹង​ទៅ​កាន់​គុក​ទួល​ស្លែង​ មិន​ត្រឹម​តែ​អុជ​​ធូប​៣​សរសៃ​ទេ​ ខ្ញុំ​នឹង​កោរ​សក់​ថែម​ទៀត​ ព្រោះ​​​ពាក្យ​​​សុំ​ទោស​វា​អត់​មាន​​​ធ្ងន់​ធ្ងរ​ទេ​ ។
មួយ​ទៀត​ ទាំង​ម្តាយ​ក្មេក​ ទាំង​ប្រពន្ធ​ចុង​ មិន​អត់​ឱន​ខាង​ផ្លូវ​ច្បាប់​ទេ​ ប្រពន្ធ​លែង​ចង់​បាន​១ម៉ឺន​ដុល្លារ​ហើយ​ ប្តឹង​តែ​ម្តង​ ។ រហូត​ដល់​ថ្នាក់​វាយ​ម្តាយ​ក្មេក​ ទោះ​បី​​អត់​ខាន់​ស្លា​ក៏​ដោយ​ ក៏​ប៉ុន្តែ​គាត់​បាន​បង្កើត​ចិញ្ចឹម​កូន​ស្រី​មក​សម្រាប់​លោក​ឯង​ធ្វើ​ជា​ប្រពន្ធ​ហើយ​ ។​ ឯ​ណា​ទៅ​សិទ្ធិ​នារី​ ? ទោះ​បី​មាន​បញ្ហា​ប៉ុណ្ណឹង​ទៅ​ហើយ​ នៅ​មិន​ទាន់​មាន​ឃើញ​នារី​ទៅ​អន្តរា​គមន៍​សោះ​ ​ដែល​តាំង​ខ្លួន​ជា​តំណាង​ឱ្យ​ស្ត្រី​ខ្មែរ​ ។

រឿង​រ៉ាវ​ទាំង​អស់​នោះ​ពួក​គេ​បាន​ចោទ​ថា​ គណបក្ស​ប្រជា​ជន​រៀប​ចំ​ ។ សម្តេច​តេជោ​ មាន​ប្រសាសន៍​​ថា កន្លែង​នេះ​ ខ្ញុំ​ត្រូវ​បក​ស្រាយ​ឱ្យ​បាន​ដឹង​ ព្រោះ​គណបក្ស​ប្រជា​ជន​មិន​ស្មោក​គ្រោក​ដូច​លោក​ឯង​ទេ​ ។ លោក​ឯង​ម៉េច​ក៏​មិន​និយាយ​រឿង​អាស្រូវ​របស់​អតីត​ប្រធានា​ធិប​តី​អាមេរិក​ គ្លីន​តុន​ គ្រាន់​តែ​រឿង​ទឹក​មួយ​ដំណក់​ លោក​ឯង​ម៉េច​ក៏​និយាយ​ទៅ​លើ​សំពត់​នារី​ម្នាក់​ ។ គ្លីន​តុន​ ត្រូវ​គេ​​​ហៅ​ទៅ​​សភា​ដេញ​ដោល​រួច​ហើយ​បោះ​ឆ្នោត​ ។ ​គណបក្ស​ប្រជាជន​ក៏​មិន​ចង់​និយាយ​ទេ​ មក​ពី​លោក​ឯង​ចោទ​គណបក្ស​ប្រជា​ជន​​ជា​​អ្នក​រៀប​ចំ​ ស្រី​ហ្នឹង​ដែល​តាម​រក​រឿង​លោក​ឯង​ គឺ​លោក​ឯង​បង្ក​ការ​លំបាក​ខ្លួន​ឯង​ទេ​តើ ។

សូម​អង្គ​ការ​សង្គម​ស៊ីវិល​ប្រឆាំង​ធ្វើ​ឱ្យ​ត្រឹម​ត្រូវ​បន្តិច​មើល​ លោក​ឯង​ស្វែក​រក​ណាស់​ចំណុច​ខ្សោយ​របស់​គណបក្ស​កាន់​អំណាច​ រឿង​​មិន​ពិត​​លោក​ឯង​ប្រឌិត​​ថា​ជា​រឿង​ពិត​ ។ លោក​​ឯង​ថា​ ប្រជា​ជន​វៀត​ណាម​នៅ​គ្រប់​ភូមិ​ទាំង​អស់​ មាន​នៅ​ស្រុក​ខ្មែរ​ ​​មិន​ដល់​១០ម៉ឺន​នាក់​ប៉ុណ្ណោះ​ លោក​ឯង​ថា​ មាន​៤,៥​លាន​នាក់​ នៅ​ស្រុក​ខ្មែរ​ ។ បើ​មាន​៤,៥​លាន​​នាក់ប្រហែល​ជា​នៅ​អង្គ​ស្នួល​មាន​មិន​តិច​ទេ​ ។ មាន​ខ្លះ​១០​នាក់​​ពេល​​ដួល​ឈឺ​ ឆ្លើយ​អូយ​តែ​ម្នាក់​ទេ​ ក្រៅ​ពី​នេះ​​ឌូ​​ម៉ែ​ ​​សម្តី​​​នេះ​យើង​​​ថត​សំឡេង​បាន​ យើង​នឹង​ផ្ញើ​ឱ្យ​ស្ថាន​ទូត​ទៀត​ ដើម្បី​ឱ្យ​ឃើញ​ចរិ​ត​បែប​នេះ​ ។

ឥឡូវ​ រឿង​អាស្រូវ​ផ្លូវ​ភេទ​លោក​ឯង​នេះ​មិន​មែន​គណបក្ស​ប្រជា​ជន​យក​រឿង​ហ្នឹង​មក​និយាយ​ទេ​ ប៉ុន្តែ​លោក​ឯង​ទេ​ជា​អ្នក​បើក​​​ច្រក​​​ឱ្យ​គណបក្ស​ប្រជា​ជន​វាយ​លោក​ឯង​ តាម​រយៈ​លោក​ឯង​ប្រើ​ភាសា​ថា​ «ជា​ស្រី​ដែល​គណបក្ស​ប្រជា​ជន​រៀប​ចំ» ។ ម្តាយ​ក្មេក​ប្តឹង​ទៅ​តុលា​ការ​ខេត្ត​ព្រៃវែង​ ប្រពន្ធ​ប្តឹង​ទៅ​តុលា​ការ​ភ្នំពេញ​ លោក​ឯង​ប្តឹង​ ដូច្នេះ​ប្តឹង​នឹង​ប្តឹង​ ស្មើ​នឹង​ទៅ​កាន់​តុលា​ការ​ដូច​គ្នា។ ​​សូម​សង្គម​ស៊ីវិល​ប្រឆាំង​ទាំង​ឡាយ​ គេ​ឈប់​ផ្ញើ​សា​រ​នយោ​បាយ​ហើយ​ គេ​ផ្ញើ​តែ​រឿង​បុគ្គល​ ។ សូម​ប្រាប់​អាមេរិក​ បារាំង​ ដូច​ជា​រឿង​នៅ​អុីតាលី​ ចាប់​ផ្តើម​​ស្រាវ​ជ្រាវ​​​ហើយ​​​អ្នក​ណា​ប្រពន្ធ​ចុង​ ប្រពន្ធ​ដើម​ ។

ចំណែក​រឿង​នេះ​ យើង​មិន​ចង់​លើក​ទេ​ ក៏​ប៉ុន្តែ​លោក​ឯង​ចោទ​គណបក្ស​ប្រជា​ជន​ ​ហើយ​សូម​បញ្ឈប់​ទៅ​ដែល​ថា​ គណ​បក្ស​ប្រជា​ជន​ ជា​អ្នក​រៀប​ចំ​ ។ បើ​លោក​ឯង​នៅ​តែ​ថា​ យើង​អាច​មាន​សិទ្ធិ​ប្តឹង​ គំរាម​ប្តឹង​ទៀត​ ​ហើយ​​​ប្តឹង​មុន​បោះ​ឆ្នោត​ ៕​