ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​6​ឃុំ​តវ៉ា​ពី​បញ្ហា​ដី​ធ្លីមុ​ខ​សា​លា​ខេត្ត​កោះ​កុង ​នាំ​គ្នា​លើក​បដា​ទាម​ទារ​មិន​ចាក​ចេញ បើ​គ្មាន​ដំណោះ​ស្រាយ

12 ឆ្នាំ មុន

ខេត្តកោះកុង​ ៖ ​តំណាង​ប្រជា​ពលរដ្ឋ​​​ចំនួន​១៩៩​​គ្រួសារ​​មក​ពីឃុំ​​ចំនួន​​៦​គឺ ​ឃុំ​​ជីខ​ក្រោម​ ស្រុក​ស្រែ​អំ​បិល​​ ឃុំ​​កណ្ដោល​​ ឃុំ​តា​នូ​ន ​ឃុំ​ថ្ម.ស ស្រុក​​បទុម​សាគរ​ និង​​​​​ឃុំ​ព្រែក​ខ្សាច់ ឃុំ​ភ្ញី​មាស​ ​​​​ស្រុក​​គិរី​សាគរ សរុប​​ប្រមាណ​​ជាង​​​​២០០​នាក់​​ បាន​​នាំ​មក​​​ជួប​ជុំ​​​​នៅ​មុខ​សាលា​ខេត្ត​ ​​​ធ្វើ​ការ​​តវ៉​ា​​ទាម​ទារ​​ពី​បញ្ហា​ដីធ្លី​​​មាន​រយៈ​ពេល​​​​២ថ្ងៃ​​​ហើយ​គឺ​នៅ​ថ្ងៃទី​​១៨ និ​ង​ថ្ងៃទី​១៩ មិថុនា ​ ។ ​ការ​ទាម​ទារ​នេះ​​​​បើ​តាម​​​ការ​ឱ្យ​ដឹង​ពី​តំណាង​ប្រជា​ពលរដ្ឋ​​គឺ​​មាន​​៥ចំណុច​​​ដែល​ពួក​គាត់​​​​​ចង់​បាន ៖

ខេត្តកោះកុង​ ៖ ​តំណាង​ប្រជា​ពលរដ្ឋ​​​ចំនួន​១៩៩​​គ្រួសារ​​មក​ពីឃុំ​​ចំនួន​​៦​គឺ ​ឃុំ​​ជីខ​ក្រោម​ ស្រុក​ស្រែ​អំ​បិល​​ ឃុំ​​កណ្ដោល​​ ឃុំ​តា​នូ​ន ​ឃុំ​ថ្ម.ស  ស្រុក​​បទុម​សាគរ​ និង​​​​​ឃុំ​ព្រែក​ខ្សាច់ ឃុំ​ភ្ញី​មាស​ ​​​​ស្រុក​​គិរី​សាគរ សរុប​​ប្រមាណ​​ជាង​​​​២០០​នាក់​​ បាន​​នាំ​មក​​​ជួប​ជុំ​​​​នៅ​មុខ​សាលា​ខេត្ត​ ​​​ធ្វើ​ការ​​តវ៉​ា​​ទាម​ទារ​​ពី​បញ្ហា​ដីធ្លី​​​មាន​រយៈ​ពេល​​​​២ថ្ងៃ​​​ហើយ​គឺ​នៅ​ថ្ងៃទី​​១៨ និ​ង​ថ្ងៃទី​១៩ មិថុនា ​ ។ ​ការ​ទាម​ទារ​នេះ​​​​បើ​តាម​​​ការ​ឱ្យ​ដឹង​ពី​តំណាង​ប្រជា​ពលរដ្ឋ​​គឺ​​មាន​​៥ចំណុច​​​ដែល​ពួក​គាត់​​​​​ចង់​បាន ៖

 ១-​​​សូម​ឱ្យអាជ្ញាធរ​ខេត្ត​ជួយ​អន្តរាគមន៍​​​​​ចំ​ពោះ​ការ​គំរាម​កំហែង​​ពី​សំណាក់​ក្រុម​ហ៊ុន​​​យូ​ញៀន​​​(​UNION) ​និង​បុគ្គល​​ដែល​មិន​ឱ្យ​ប្រជា​ពលរដ្ឋ​ធ្វើស្រែ​ចម្ការ​​​នៅ​លើ​ដី​​​​របស់​​​ពួកគាត់ ។
 ២- សូម​អាជ្ញាធរ​ខេត្ត​ជួយ​អន្តរាគមន៍​​​​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​​​​ដីធ្លី​​​ជូន​ប្រជា​ពល​រដ្ឋ​​​ដើម្បី​ងាយ​ស្រួល​​​​ក្នុ​ងការ​គ្រប់​គ្រង​​ដីធ្លី​​របស់​ខ្លួន ។
 ៣- ​សូមអាជ្ញាធរខេត្ត​ជួយ​អន្តរាគមន៍​​​​ ដើម្បី​អនុវត្ត​​​​​​តាម​​​បទ​បញ្ជា​លេខ​​​០១​​របស់​រាជ​រដ្ឋា​ភិបាល​​ធ្វើការ​​​ឆ្វៀល​​​​ដី​ជូន​ប្រជា​ពលរដ្ឋ​​​ ។
៤-​បើ​មិន​មាន​ដំណោះ​ស្រាយ​ទេ​​​​​សូម​​​អាជ្ញា​ធរ​​​ខេត្ត​ជួយ​​​អន្តរាគមន៍​​​​ឱ្យ​​ប្រ​ជា​ពលរដ្ឋ​​​បាន​រស់នៅ​លើ​ដី​ទាំង​​នោះ​សិន​​​ រង់​ចាំ​ការ​​​ដោះស្រាយ​​បញ្ចប់ ។
៥- ​​សូម​​អាជ្ញាធរ​ខេត្ត​​​​​ជួយ​​អន្តរាគមន៍​​ឱ្យ​និស្សិត​​​​​​វាស់​វែង​ដី​​ចុះ​ទៅ​វាស់​​វែង​​​ដី​ធ្លី​ជូន​ប្រជា​ពលរដ្ឋ​​ ។​

បន្ទាប់​ពី​មាន​ការ​​​​​​​​​​ទាម​ទារ​បែប​នេះ ​​​សាលា​ខេត្តកោះ​កុង​បាន​​​​បើក​កិច្ច​ប្រជុំ​​ជា​បន្ទាន់​​មួយ​ដោយ​​មាន​ការ​ចូល​រួម​​​​​​ពី​​លោក​ ផៃ​​​ធូន​ ផ្លាម​កេសន​​​​  អភិ​​បា​​ល​​​រង​ខេត្ត​​​ នាយក​រង​​រដ្ឋ​​បាល​សាលា​ខេត្ត​​​ នាយក​-នាយក​រង​​​ទី​ចាត់​ការ​​​​អន្តរ​វិស័យ​ និង​តំណាង​ប្រជា​ពល​រដ្ឋ​​ចំនួន​​១៨​រូប​​ ។ ​លោក​​ផៃ​ធូន ផ្លាម​កេសន ​​​​​​បាន​បញ្ជាក់​ថា ​ចំពោះ​​សំណូម​ព​រ​​​ទាំង​​៥ចំណុច​​​​ខាង​លើ​ ​​​អាជ្ញាធរ​ខេត្ត​​មាន​គោ​ល​ការណ៍​​​​ដោះ​ស្រាយ​ដូច​ខាង​ក្រោម​​៖

​​ទី​​១-​ចំពោះ​​​ការ​គំរាម​​​កំហែង​​​របស់​ក្រុម​ហ៊ុន​​យូញៀន​​​​​​​ដែលមិន​ឱ្យ​​​​ប្រ​ជា​ពល​រដ្ឋ​ធ្វើ​ស្រែ​នៅ​​លើ​ដី​​របស់​ខ្លួន​​អាជ្ញា​ធរ​ខេត្ត​​ នឹង​ជួយ​អន្តរាគមន៍​​​ជូន​បង​ប្អូន​​​បាន​ធ្វើ​ស្រែ​​​ក្នុង​អំឡុង​​​ពេល​​រង់​ចាំ​​​ដំណោះ​ស្រាយ​​។​
ទី​២-ចំពោះការ​​​សុំ​ឱ្យ​អាជ្ញាធរ​​​ខេត្ត​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​​​​​​ងាយ​ស្រួល​​​ក្នុងការ​គ្រប់​គ្រង​ដី​ធ្លី​​​​​របស់ខ្លួន​នោះ​​​​​​បើសិន​ជា​ដី​គ្មាន​ការ​ពាក់​ព័ន្ធ ​​​ខេត្ត​​នឹង​ផ្ដល់​ជូន​ភ្លាម ​​​​តែ​បើមានការ​ពាក់​ព័ន្ធ​​​​​ត្រូវ​រង់​ចាំ​​​ការ​ដោះ​ស្រាយ​ឱ្យ​ចប់​សព្វ​​គ្រប់​សិន​ទើប​ចេញ​ប័ណ្ណ​​​​កម្ម​សិទ្ធិ​ជូន​​​​នៅ​ពេល​ក្រោយ​​​ ។
ទី​៣-ចំពោះ​​ការ​សុំ​ឱ្យ​ខេត្ត​ជួយ​អនុវត្ត​​​តាម​បទ​បញ្ជាលេខ​​០១​​របស់​រាជ​រដ្ឋា​ភិ​បាល​​ដោយ​​​​ឆ្វៀ​ល​​ដី​​ជូន​ប្រជា​ពលរដ្ឋ​​​​នោះ​ អាជ្ញាធរ​ខេត្ត​នឹង​បង្កើត​​ក្រុម​ការ​ងារ​ចុះ​ពិនិត្យ​​​ជាក់ស្ដែង​រួច​​​​ធ្វើ​របាយ​​ការ​ណ៍​​​ជូន​អន្តរក្រសួង​​​ ជួយ​រក​ដំណោះ​ស្រាយ​ជូន​បង​ប្អូន​​ ។

ទី​៤​​​-ចំពោះការ​សុំ​​​រស់នៅ​លើ​ដី​របស់ខ្លួន​​​ដើម្បី​​រង់​ចាំ​​ដំណោះ​ស្រាយ​នោះ​ ​​ខេត្ត​​នឹង​​​​ទាក់​ទង​​ទៅ​ក្រុម​ហ៊ុន​យូញៀន​​ដើម្បី​​បំពេញ​សំណូម​ពរ​របស់​​​បង​ប្អូន​​ ។
ទី​៥​-ចំពោះ​ការ​ស្នើ​​​សុំ​ឱ្យ​​ក្រុ​ម​និស្សិត​​​ចុះ​វាស់​វែង​​​ដី​ធ្លី​​ជូន​បង​ប្អូន​នោះ​អាជ្ញាធរ​​ខេត្ត​​សូម​​ជម្រាប​ថា ចំពោះស្រុក​​​គិរីសាគរ​ ដែលមាន​ក្រុម​ហ៊ុន​​យូញៀន​កំពុង​ធ្វើវិនិយោគ ​​ក្រសួង​​រៀប​ចំ​​ដែន​ដី​​​​នគ​រូបនីយ​កម្ម​ ​និង​​សំណង់ ​មិន​បាន​​អនុញ្ញាត​​ឱ្យ​ក្រុម​និស្សិត​​​ចុះ​វាស់វែង​ឡើយ​​​ ហើយ​​​​ចំពោះ​ករណី​ថា មាន​​បុគ្គល​​គំរាម​កំហែង​​​បង​ប្អូន​​ដោយ​យក​ឈ្មោះ​​​ក្រុម​ហ៊ុន​​​នោះ ​អាជ្ញាធរ​​នឹង​ចាត់​​តាំ​ង​សមត្ថ​ក​ិច្ច​​​ចុះ​ស្រាវ​ជ្រាវ​ជា​បន្ទាន់ ។

​ទោះ​បីជាមាន​​​ដំណោះ​ស្រាយ​បែប​នេះក្ដី​ ​ក៏​ក្រុម​ប្រជាពលរដ្ឋ​​​នៅ​​តែមិន​ព្រម​​​​ចាក​ចេញ​​​ដោ​យ​ទាម​ទារ​​​​​​​សុំ​ឱ្យ​​អាជ្ញាធរ​ខេត្ត​​​ចុះ​ដោះស្រាយ​​ជាក់​ស្ដែង​​ និង​សុំ​ទាម​ទារ​​​កម្មសិទ្ធិ​ដី​ធ្លី​​​របស់​ពួកគាត់​ឱ្យ​បាន​​មុន​​ថ្ងៃបោះ​ឆ្នោត​​​​ជ្រើស​​​តាំង​​​​តំណាង​រាស្ត្រ​​​ទើប​​ពួក​គាត់​​​ព្រម​ចាក​ចេញ​ ។​​​​ នៅ​វេលា​ថ្ងៃ​ត្រង់​​​​ថ្ងៃទី​​១៩ មិថុនា ​​​​អាជ្ញាធរ​​ខេត្ត​ ​​​បាន​កោះ​ហៅ​​​តំណាង​​ប្រជា​ពល​​រដ្ឋ​​​ទាំង​​១៨នាក់​​​ឱ្យ​ចូល​​ពិ​ភា​ក្សា​​​​​រ​ក​ដំ​ណោះ​ស្រាយ​​​ជា​ថ្មី​​​ម្ដង​ទៀត​​​ ប៉ុន្តែ​​លទ្ធ​ផល​យ៉ាង​ណា​​​នៅ​មិន​​ទាន់​​​ទទួល​បាននៅ​ឡើយ​​​៕