ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហាយ​ស្មន់​ជាមួយ​ប្អូន​ធម៌ ​ផិត​ក្បត់​ប្តី​ហើយ​មិន​អស់​ចិត្ត ​នាំ​គ្នា​សម្លា.ប់​ប្តី​ត្រូវ​បា​ន​ចាប់​ខ្លួន

11 ឆ្នាំ មុន

ខេត្ត​តាកែវ​ ៖ ប៉ូលិស​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការដ្ឋាន​ខេត្ត​ សហការ​ជាមួយ​ប៉ូលិស​ស្រុក​ទ្រាំង​ បាន​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​៤​នាក់​ រួច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​កាត់​ទោស​តាម​ច្បាប់​ ដោយ​ជាប់​ចោទ​ពីបទ​នាំបក្ស​ពួក​មក​វាយ​សម្លា.ប់​ប្តី​របស់​ខ្លួន​ដល់​ក្នុង​ផ្ទះ​ និង​ចាប់​ចង​កូន​ប្រុស​របស់​ខ្លួន​ចាក់​សោ​ទុកក​្នុង​ផ្ទះ​យ៉ាង​ព្រៃ.ផ្សៃ​ ។​

ខេត្ត​តាកែវ​ ៖ ប៉ូលិស​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការដ្ឋាន​ខេត្ត​ សហការ​ជាមួយ​ប៉ូលិស​ស្រុក​ទ្រាំង​ បាន​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​៤​នាក់​ រួច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​កាត់​ទោស​តាម​ច្បាប់​ ដោយ​ជាប់​ចោទ​ពីបទ​នាំបក្ស​ពួក​មក​វាយ​សម្លាប់​ប្តី​របស់​ខ្លួន​ដល់​ក្នុង​ផ្ទះ​ និង​ចាប់​ចង​កូន​ប្រុស​របស់​ខ្លួន​ចាក់​សោ​ទុកក​្នុង​ផ្ទះ​យ៉ាង​ព្រៃផ្សៃ​ ។​ ការ​ចាប់​ខ្លួន​ស្ត្រី​ជាប្រពន្ធ​ដែល​នាំ​ឃាតករ​មក​វាយ​សម្លាប់​ប្តី​នេះ​ បាន​ធ្វើ​ឡើង​កាល​ពីថ្ងៃ​ទី​១៧​ មិថុនា​ វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​នៅ​ភូមិ​ព្រៃ​ផ្អាវ​ ឃុំ​រនាម​ ស្រុក​ទ្រាំង​ ។​

លោក​វរ​សេនីយ៍​ទោ​ សែម​ សុជាតិ​ នាយ​ការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តបាន​ឱ្យដឹង​ថា​ ស្ត្រី​ជាប្រពន្ធ​ដែល​ប៉ូលិស​ស្រាវជ្រាវ​ចាប់​ខ្លួន​បាន​នេះ​ឈ្មោះ​ ជួន​ សុភាព​ អាយុ​៣៦​ឆ្នាំ​ ចំណែក​ប្តី​ឈ្មោះ​ បូ​ ណូន​ អាយុ​៤៣​ឆ្នាំ ។​ បុរស​ជាប្តី​ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ​នាំ​ប្អូន​ធម៌​ម្នាក់ និង​បុរស​២​នាក់​ផ្សេង​ទៀត​មក​វាយសម្លាប់​​ដល់​ផ្ទះ​ រួច​ចាប់​កូន​ប្រុស​ម្នាក់​ចង​ស្លាប​សេក​យក​ក្រណាត់​ចុក​មាត់​ និង​ចាក់​សោ​ទ្វារ​ផ្ទះ​ ហើយ​នាំគ្នា​រត់​គេច​ខ្លួន​បាត់។​ គ្រួសារ​មួយ​នេះ​មាន​កូន​​ទាំង​អស់​៣​នាក់​ ប៉ុន្តែ​ស្លាប់​អស់​២​នាក់​ នៅ​តែ​ម្នាក់ ។​

លោក​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​កាលពីថ្ងៃ​ទី​១៥ មិថុនា​ វេលា​ម៉ោង​១២ថ្ងៃត្រង់​ទៅ​ម៉ោង១​រសៀល​ ស្ត្រី​ជាប្រពន្ធ​បាន​នាំ​ប្អូន​ធម៌​ម្នាក់​ឈ្មោះ​ ភ័ណ​ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ រស់​នៅ​ស្រុក​គិរីវង់​ និង​បុរស​២​នាក់​ផ្សេង​ទៀត​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង​មក​ផ្ទះ​ ដោយ​ទុក​ម៉ូតូ​នៅ​លើ​ផ្លូវ​លំ​ចូល​​វត្ត​ព្រៃ​ផ្អាវ​ ដែល​នៅ​ខាង​ត្បូង​ផ្ទះ​ចម្ងាយ​ប្រមាណ​៧០០​ម៉ែត្រ​ រួច​នាំ​គ្នា​ចុះដើរ​កាត់​ព្រៃ​ទៅ​ផ្ទះ​ ដែល​ជន​រងគ្រោះ​ជាប្តី​និង​កូន​នៅ​ក្នុង​ផ្ទះ​តែ២​នាក់​ប៉ុណ្ណោះ ។​ នៅ​ពេល​ចូល​ដល់​ផ្ទះ​ ស្រ្តី​ជាប្រពន្ធ​ក៏​ធ្វើ​ជាសួរ​នាំ​សុខ​ទុក្ខប្តី រួច​ប្អូន​ធម៌​របស់​គេ​បាន​យក​ឈើ​ជ្រុង​វាយ​កញ្ចឹង​ក​ប្តី​ពី​ក្រោយ​ បណ្តាល​ឱ្យ​ដួល​ផ្កាប់​មុខ​ទៅ​លើ​ដី​ ហើយ​ក្រុម​ជន​ដៃ​ដល់​បាន​យក​ខ្សែ​អង្រឹង​ចង​ក​ជន​រង​គ្រោះ​ព្យួរ​ទៅ​នឹង​មេ​ដំបូល​ផ្ទះ ដើម្បី​បង្វែរ​រឿង​ថា​ជន​រងគ្រោះ​ចង​ក​សម្លាប់​ខ្លួន។

ក្រោយ​ពេល​សម្លាប់​ប្តី​រួច​ ស្រ្តី​ជាប្រពន្ធ​និង​បក្ស​ពួក​បាន​ចាប់​ចង​កូន​ប្រុស​របស់​ខ្លួន​ឈ្មោះ​ ស៊ុន​ វណ្ណៈ​ អាយុ​១៤​ឆ្នាំ​ រួច​យក​ក្រណាត់​ចុក​មាត់​មិន​ឱ្យ​ស្រែក​ទុក​ទៅ​ក្នុង​ផ្ទះ​ ដោយ​ចាក់​សោ​ទ្វារ​ពី​ក្រៅ​ រួច​នាំគ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ ។​ បើ​តាម​កុមារា ស៊ុន វណ្ណៈ​ ដែល​ជាសាក្សី​យ៉ាង​សំខាន់​ក្នុង​ហេតុ​ការណ៍​នេះ​និយាយ​ថា​ ឪពុក​ និង​ម្តាយ​របស់​គេ​តែង​តែ​ឈ្លោះ​គ្នា​ជានិច្ច​អត់​ដែល​ចុះ​សម្រុង​គ្នា​ទេ​ ដោយ​ឪ​ពុក​របស់​គេ​ខឹង​នឹង​ម្តាយ​ដែល​តែង​តែ​និយាយ​ទូរ​ស័ព្ទ​ជាមួយ​ប្រុស​ផ្សេង​រាល់​ថ្ងៃ​មិន​ដែល​ខាន​ ហើយ​ពេល​នោះ​ម្តាយ​របស់​គេ​បាន​សុំ​ឪ​ពុក​ទៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​នៅ​ឯ​ភ្នំពេញ​ ។ នៅ​ពេល​បាន​ទៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​ ម្តាយ​អត់​ដែល​មក​លេង​ផ្ទះ​ទេ​ បើ​ទោះ​បី​ជា​ឪ​ពុក​របស់​គេ​ទូរ​ស័ព្ទ​ទៅ​រក​ក៏​ម្តាយ​អត់​ដែល​លើក​ សូម្បី​តែ​លុយ​ក៏​អត់​ដែល​ផ្ញើ​មក​ផ្ទះ​ដែរ ។​ លុះ​កាល​ពី​ថ្ងៃ​ទី​១២​ មិថុនា​ កន្លង​ទៅ​ឪពុក​របស់​គេ​រួម​ជាមួយ​យាយ​ម្នាក់​ បាន​នាំ​គ្នា​ជិះ​រថ​យន្ត​ឈ្នួល​ទៅ​រក​ម្តាយ​ដល់​ផ្ទះ​ជួល​នៅ​ភូមិ​ព្រៃ​ទា​ឯ​ភ្នំ​ពេញ​ តែ​នៅ​ពេល​ទៅ​ដល់​ផ្ទះ​ជួល​នោះ​ម្តាយ​គេ​បាន​ចាក​ចេញ​ទៅ​នៅ​កន្លែង​ផ្សេង​បាត់​ទៅ​ហើយ​ ហើយ​ដោយ​ពេល​ល្ងាច​ទៅ​ហើយ​ ក៏​នាំ​គ្នា​ដេក​នៅ​ទី​នោះ​មួយ​យប់​ ។ 

កុមារា​ ស៊ុន វណ្ណៈ រៀប​រាប់​ទៀត​ថា​ នៅ​យប់​នោះ​ឪពុក​របស់​គេ​​បាន​ផឹក​ស្រា​ស្រវឹង​រួច​ចូល​ទៅ​ក្នុង​បន្ទប់​លេប​ថ្នាំ​កណ្តុរ​អស់​៤​កញ្ចប់​ លុះ​មួយ​សន្ទុះក្រោយ​មក​រូបគេ​ចូល​ទៅ​មើល​ឃើញ​ឪពុក​លែង​ដឹង​ខ្លួន​ទៅ​ហើយ​ ទើប​មាន​ការ​ឆោឡោ​ផ្អើល​អស់​អ្នក​ជិត​ខាង​មក​ចោម​រោម​មើល​ និង​ឱ្យ​លុយ​ រួច​បញ្ជូន​ឪពុក​ទៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ មិថុនា​ ពេល​ឪពុក​របស់​គេ​បាន​ធូរ​ស្បើយ​ហើយ​ ក៏​ចេញ​ពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​យាយ​នៅ​ភូមិ​ត្រពាំង​អណ្តើក​ ​ស្រុក​ត្រាំ​កក់ ដេក​នៅ​ទី​នោះ​១​យប់​ លុះ​នៅ​ថ្ងៃ​ទី​១៤​ មិថុនា​ ក៏​ត្រឡប់​មក​ផ្ទះ​ឯ​ភូមិ​ព្រៃ​ផ្អាវ​វិញ​ ។​ នៅ​ថ្ងៃ​ទី​១៥​ មិថុនា​ វេលា​ម៉ោង​១១​ព្រឹក​ ស្រាប់​តែ​ឃើញ​ម្តាយ​របស់​ខ្លួន​ទៅ​ដល់​ផ្ទះ​ដោយ​នាំ​បុរស​៣​នាក់​មក​ជា​មួយ​ផង​ ។ ក្នុង​ចំណោម​មនុស្ស​៣​នាក់​នោះ​ រូបគេ​ស្គាល់​បុរស​ម្នាក់​ឈ្មោះ​ ភ័ណ​ រស់​នៅ​ក្នុង​ស្រុក​គិរី​វង់​ ធ្វើជា​ទាហាន​​នៅ​បន្ទាយ​ស្វាយ​ទំនប់​​​​ និង​ត្រូវ​​​ជា​ប្អូន​ធម៌​​​​ម្ដាយ​របស់​ខ្លួន​ ។ ​

នៅ​ពេល​​សួរ​សុខ​ទុក្ខ​​​គ្នា​រួច​ ឪពុក​របស​់​គេ​​​ដើរ​ចូល​ក្នុង​​​ផ្ទះ​​ ស្រាប់​តែ​ឃើញ​​​​ឈ្មោះ​​​ភ័ណ​​​ នោះ​យក​​ដំបង​​វាយ​ឪពុក​ពី​ក្រោយ​​​​ចំ​កញ្ចឹង​ក​ បណ្តាល​ឱ្យ​ដួល​លើ​ដី​ រួ​ច​ពួកគេ​​​​បាន​នាំ​គ្នា​​លើក​ឪ​ពុក​ដាក់លើ​គ្រែ​ ហើយ​យក​ខ្សែ​អង្រឹង​​​​ចង​ក​​គាត់​ព្យួរ​​ទៅ​នឹង​មេ​ដំបូល​ផ្ទះ​​​ ។ ចំណែក​ម្ដាយ​​របស់​ខ្លួន​​បាន​ចាប់​ខ្ទប់​មាត់​​​​ខ្លួន​​​ជាប់​​មិន​ឱ្យ​ស្រែក​​រួច​ចង​​ដៃ​ទៅ​ក្រោយ​​ និង​យកក្រ​ណាត់​ចុក​មាត់​​​​ទុក​ក្នុង​​​​ផ្ទះ​ចាក់​សោ​​ទ្វារ​ជិត​​​ បន្ទាប់​មក​​ក៏​គេច​​ខ្លួន​បាត់​អស់​ទៅ​ ។ ​លោក​នាយ​ការិយាល័យ​​ព្រហ្ម​ទណ្ឌ​​​កម្រិត​ធ្ងន់​ខេត្ត​​បញ្ជាក់​ថា ​បើ​ទោះ​បី​​ជា​ស្ត្រី​​សង្ស័យ​មិន​​ព្រម​សារ​ភាព​​បែបណា​​ក៏​ដោយ​​​​ ក៏​កូន​ប្រុស​​ម្នាក់​ដែល​​​​ឃើញ​ផ្ទាល់​​ភ្នែក​​បាន​​និយាយ​រៀប​រាប់​​​​អំពី​សកម្ម​ភាព​​​​របស់​ម្តាយ​ខ្លួន​​​​រួច​ហើយ​​ដែរ​ ។​​​ នៅ​រសៀល​​ថ្ងៃទី​១៩ មិថុនា ​​សមត្ថ​កិច្ច​​ប៉ូលិស​បាន​កសាង​​សំណុំ​រឿង​​​បញ្ជូន​ស្ត្រី​សង្ស័យ​រូប​នេះ​ទៅ​សាលា​ដំបូងខេត្ត ។ ​សូម​បញ្ជាក់​ថា ​​​​រឿង​រ៉ាវ​ប្រពន្ធ​នាំ​​ប្អូន​ធម៌​​​​ទៅ​សម្លាប់​​ប្ដី​​​​ដល់​ផ្ទះ​នោះ​​​ កោះសន្ដិ​ភាព​​បាន​ចុះ​ផ្សាយ​​​មួយ​ឈុត​រួច​ហើយ​កាល​ពីសប្ដាហ៍​មុន​​ពេល​បុរស​ជាប្ដី​​​​លេប​ថ្នាំ​កណ្ដុរ​ប៉ងធ្វើ​​អត្ត​ឃាត​​​ បន្ទាប់​ពី​​​ដឹង​ថា ​ប្រពន្ធ​​​របស់​ខ្លួន​លួចមាន​សហាយ​ស្មន់​ជាមួយ​​​បុរស​ជា​ប្អូនធម៌នោះ​ ៕​​