ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ត្រី​យោធាម្នាក់​ក្លាយ​ជន​ជាប់ចោទ​​ប្រើ​កាំភ្លើងភ្ជង់​ប្រុងបា.ញ់​សន្តិ​សុខ​ម្នាក់​ដែល​​និយាយ​អាយកូម​ឌឺ​ដង​​បង្កកំហឹង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សន្តិ​សុខយាម​បុរី​មួយ​កន្លែង​នៅ​សង្កាត់​​ភ្នំពេញ​​​ថ្មី បាន​និយាយ​ឌឺ​ដង​​តាម​អាយកូម​ដាក់​​មន្ត្រី​យោធា​ម្នាក់​បង្ក​ទៅជា​កំហឹង​តមាត់​គ្នា​តឹងសរសៃ​.ក​ទ្រាំ​មិន​បាន​​មន្ត្រី​​យោធា​រូប​នោះ​ដក​កាំភ្លើង​ភ្ជង់​ប្រុង​បា.ញ់​បំបាក់ភ្លៅ​ក្លាយ​ជា​ជន​ជាប់​ចោទ​​ពីបទ​ប្រើ​កាំភ្លើង​ខុសច្បាប់ ត្រូវ​កម្លាំង​ប៉ូលិស​ខណ្ឌ​សែនសុខ ឃាត់​ខ្លួន​​ នាវេលា​ម៉ោង​៧ព្រឹក​​​​ថ្ងៃទី​១៩ មិថុនា ២០១៣។

រាជធានីភ្នំពេញ ៖ សន្តិ​សុខយាម​បុរី​មួយ​កន្លែង​នៅ​សង្កាត់​​ភ្នំពេញ​​​ថ្មី បាន​និយាយ​ឌឺ​ដង​​តាម​អាយកូម​ដាក់​​មន្ត្រី​យោធា​ម្នាក់​បង្ក​ទៅជា​កំហឹង​តមាត់​គ្នា​តឹងសរសៃ​.ក​ទ្រាំ​មិន​បាន​​មន្ត្រី​​យោធា​រូប​នោះ​ដក​កាំភ្លើង​ភ្ជង់​ប្រុង​បាញ់​បំបាក់ភ្លៅ​ក្លាយ​ជា​ជន​ជាប់​ចោទ​​ពីបទ​ប្រើ​កាំភ្លើង​ខុសច្បាប់ ត្រូវ​កម្លាំង​ប៉ូលិស​ខណ្ឌ​សែនសុខ ឃាត់​ខ្លួន​​ នាវេលា​ម៉ោង​៧ព្រឹក​​​​ថ្ងៃទី​១៩ មិថុនា ២០១៣។

ព័ត៌​មាន​​​ពីកន្លែង​កើតហេតុ​ឱ្យ​ដឹងថា មន្ត្រីយោធា​រូប​នោះ​ឈ្មោះ​ព្រំ សឿន អាយុ​៥១​ឆ្នាំ បម្រើ​ការ​​នៅ​ក្រសួង​ការពារ​ជាតិ​​មាន​ទី​លំនៅ​ភូមិ​ស្វាយ​ប៉ាក សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ឫស្សីកែវ ។ ចំណែក​ឯ​សន្តិ​សុខ​ដែល​បង្ក​រឿង​មុន​ឈ្មោះ​​ធឿន សារី ភេទប្រុស អាយុ​៣៨​​​ឆ្នាំ ស្នាក់​នៅ​កន្លែងកើតហេតុ ។

ប្រភព​ព័ត៌​មាន​បន្តថា ដំបូងឡើយ​​សន្តិ​សុខ​រូប​នេះ​បាន​និយាយ​ឌឺ​ដង​តាម​អាយកូម​​ដាក់​មន្ត្រី​យោធា​ខាងលើ​ដែល​គាត់​កំពុង​សម្រាក​នៅ​ផ្ទះ​របស់​គាត់​ខណ្ឌ​ឫស្សីកែវ ។ ក្រោយ​មក​​មន្ត្រីយោធា​រូប​នោះ​​ក៏​មក​ជួប​សន្តិ​សុខ​រូប​នោះដល់​កន្លែងជជែក​គ្នា​តឹង​សរសៃ.ក ទ្រាំ​មិន​បាន​​ដកកាំភ្លើង​ខ្លីម៉ាក​ប៉េហ្សឺរ៉ូវីត ភ្ជង់​ ក៏ត្រូវសមត្ថ​កិច្ចចាប់​ឃាត់​ខ្លួន​កសាង​សំណុំរឿង​ចាត់​ការតាម​ផ្លូវ​ច្បាប់​។

សមត្ថកិច្ច​បញ្ជាក់ថា មន្ត្រីយោធា​រូបនេះកាន់កាំភ្លើងមាន​ច្បាប់​អនុ​ញ្ញាត​ តែ​ហួស​សុពល​ភាព​ប្រើ​ប្រាស់ ៕