ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ទាំង​ម្ចាស់ និង​សុនខ​មួយ​ក្បាល​ជួប​គ្រោះ​អកុសល​​មុខ​ស្ថានីយ​បូមទឹក​ស្អុយ​បឹង​ទំពុន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ដឹក​សត្វ​សុនខ​មួយ​ក្បាល​ចេញពី​តា​ខ្មៅ​ឆ្ពោះទៅ​សង្កាត់​កំ​បូល​ដើម្បី​ធ្វើការ តែ​ជា​អកុសល​មក​ដល់​ពាក់​កណ្តាលផ្លូវ​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បើកបរ​ដោយ​នារី​រូប​ស្រស់​២​នាក់​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង បណ្តាល​អោយម៉ូតូ​ដួល​អូស​ជាង​១០០​ម៉ែត្រ​បាក់​ក​ស្លាប់​ជនជាតិ​ចិន​រួម​ទាំង​សត្វ​សុនខ​មួយ​ក្បាល ចំណែក​នារី​រូប​ស្រស់​ទាំង​២​នាក់​រង​បួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ ថ្ងៃ​ទី​២៧ ខែវិច្ឆិកា នៅ​ចំណុច​មុខ​ស្ថានីយ​បូមទឹក​ស្អុយ​បឹង​ទំពុន…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ដឹក​សត្វ​សុនខ​មួយ​ក្បាល​ចេញពី​តា​ខ្មៅ​ឆ្ពោះទៅ​សង្កាត់​កំ​បូល​ដើម្បី​ធ្វើការ តែ​ជា​អកុសល​មក​ដល់​ពាក់​កណ្តាលផ្លូវ​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បើកបរ​ដោយ​នារី​រូប​ស្រស់​២​នាក់​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង បណ្តាល​អោយម៉ូតូ​ដួល​អូស​ជាង​១០០​ម៉ែត្រ​បាក់​ក​ស្លាប់​ជនជាតិ​ចិន​រួម​ទាំង​សត្វ​សុនខ​មួយ​ក្បាល ចំណែក​នារី​រូប​ស្រស់​ទាំង​២​នាក់​រង​បួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ

ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ ថ្ងៃ​ទី​២៧ ខែវិច្ឆិកា នៅ​ចំណុច​មុខ​ស្ថានីយ​បូមទឹក​ស្អុយ​បឹង​ទំពុន សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឆា អុីហួយ ភេទប្រុស អាយុ​៥១​ឆ្នាំ ជា​ជនជាតិ​ចិន​-​ម៉ា​ឡេ​ស៊ី ធ្វើការ​រោងចក្រ​នៅ​សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្នាក់​នៅ​ភូមិ​ក្រពើ​ហារ សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ស្កុប​ពី ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ​ភ្នំពេញ​១CG-៣៩១២ បាន​រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ និង​សត្វ​សុនខ​មួយ​ក្បាល​ក៏​ស្លាប់​ទៅ​តាម​ម្ចាស់​ផង​ដែរ​។

ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាកហ្សូមមើរអិច​ ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ១HD-២៤៣០ បើកបរ​ដោយ​នារី​រូប​ស្រស់​ម្នាក់ និង​នារី​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ មិន​ស្គាល់​អត្តសញ្ញាណ​បាន​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ចំណែក​ម៉ូតូ​បាន​រង​ខូចខាត​មួយ​កំណាត់​មុខ​ដូច​គ្នា​។

ប្រភព​ព័ត៌មាន​ពី​​អ៊ំ​ប្រុស​ម្នាក់​ដែល​រត់​ហាត់ប្រាណ​នៅ​យាម​បណ្តោយ​ផ្លូវ​នោះ និង​បានឃើញ​ហេតុ​ការ​ណ៏​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គាត់​បានឃើញ​ម៉ូតូ​ម៉ាក​ស្គូ​ពី​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន មាន​ដឹក​សត្វ​សុនខ​មួយ​ក្បាល ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៣៧១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ជាមួយ​ជាមួយ​ម៉ូតូ​ម៉ាក​ហ្សូ​មមើរ ដែល​ជិះ​ដោយ​នារី​២​នាក់​។

លុះ​មក​ដល់​ចំនុច​កើតហេតុ មិនដឹង​ជា​យ៉ាងម៉េច​បានជា​បុក​គ្នា​ពេញទំហឹង​នៅ​កណ្តាលផ្លូវ បណ្តាល​អោយ​ដួល​ខ្ទាត​ម៉ូតូ​ចេញពី​គ្នា​ជាង​១០០​ម៉ែត្រ បណ្តាល​បុរស​ជា​ជនជាតិ​ដួល​បោក​ក្បាល​បាក់​ក​ស្លាប់​ភ្លាម​ៗយ៉ាង​អា​ណោ​ច​អាធ័ម រួម​ទាំង​សត្វ​សុនខ​មួយ​ក្បាល​ក៏​ងាប់​​ផងដែរ​ ។ ចំណែក​ភាគី​ខាង​ម៉ូតូ​ហ្សូ​មមើ​រអិច ដែល​ជិះ​ដោយ​នារី​រូប​ស្រស់​២​នាក់ បាន​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​។

ក្រោយ​កើតហេតុ​សព​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ទៅ​អោយ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ក្រុង​តា​ខ្មៅ រង់ចាំ​ទាក់ទង​ទៅ​ខាង​សាច់ញាតិ​សព​នៅ​ប្រទេស​ចិន​ថា​ត្រូវ​ចាត់ចែង​បែប​ណា​ទៀត​។

ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ធ្វើការ​វាស់វែង និង​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគ​បាលច​រាច​ណ៏​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ