ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ដ្ឋាន​​ស្ថាប​នា​ផ្លូវ​បេតុង និង​ដាក់​ប្រព័ន្ធ​លូ​នៅ​សង្កាត់​ច្បារ​អំពៅទី១

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នៅ​សង្កាត់​ច្បារអំពៅទី១បាន​រៀបចំ​​ពិធី​បើ​ក​ការដ្ឋានស្ថាបនា​ផ្លូវបេតុង និង​ដាក់​លូ​ផ្លូវំ​មួយ​ខ្សែ កាលពី​វេលា​ម៉ោង​៨ និង​៣០ព្រឹក​ថ្ងៃទី១៩ មិថុនា នេះ ក្រោម​​អធិប​តី​ភាព​លោកគួច ចំរើន ​​អភិបាល​ខណ្ឌ​​មានជ័យ និង​​មានការ​អញ្ជើញ​ចូល​រួមពី​លោក​ស្រីលី វួចឡេង ប្រធាន​ក្រុម​ការងារ​ចុះ​​ជួ​យ​សង្កាត់, លោក​ហ៊ុយ សារុន អភិបាល​​រង​ខណ្ឌ​មានជ័យ, លោក​ពៅ ហួត ចៅ​

រាជធានីភ្នំពេញ ៖ ​នៅ​សង្កាត់​ច្បារអំពៅទី១បាន​រៀបចំ​​ពិធី​បើ​ក​ការដ្ឋានស្ថាបនា​ផ្លូវបេតុង និង​ដាក់​លូ​ផ្លូវំ​មួយ​ខ្សែ កាលពី​វេលា​ម៉ោង​៨ និង​៣០ព្រឹក​ថ្ងៃទី១៩ មិថុនា នេះ ក្រោម​​អធិប​តី​ភាព​លោកគួច ចំរើន ​​អភិបាល​ខណ្ឌ​​មានជ័យ  និង​​មានការ​អញ្ជើញ​ចូល​រួមពី​លោក​ស្រីលី វួចឡេង ប្រធាន​ក្រុម​ការងារ​ចុះ​​ជួ​យ​សង្កាត់, លោក​ហ៊ុយ សារុន អភិបាល​​រង​ខណ្ឌ​មានជ័យ, លោក​ពៅ ហួត ចៅ​សង្កាត់​​ច្បារ​អំពៅ​ទី១, ក្រុម​ការ​ងារ​គណបក្ស​ប្រជាជន​សង្កាត់​ច្បារអំពៅ​ទី១ និង​ប្រជា​ពលរដ្ឋ​៥០០នាក់​ផង​ដែរ ។

​ផ្លូវ​បេតុង​នេះ មានបណ្តោយប្រវែង​២៥០ម៉ែត្រ ទទឹងប្រវែង​៤ម៉ែត្រ​ និង​ដាក់​លូ​មួយ​ខ្សែ​មុខ​កាត់​៦​​តឹក ​ដែលចំ​ណា​យ​ថវិកា​​សរុប​ចំនួន​៧២១០.​០០០០លានរៀល ​។

លោក​គួច ចំរើន​​ ​បាន​មានប្រសាសន៍​សំណេះ​សំណាល​ជាមួយបងប្អូន​​ប្រជាពលរដ្ឋ​ថា ការ​អភិវឌ្ឍន៍​ហេដ្ឋា​រចសនា​សម័ន្ធ​​ក្នុង​មូល​ដ្ឋាន​នេះ គឺ​មាន​សារសំខាន់​​ខ្លាំងណាស់​សម្រាប់​ការ​រស់នៅ​​របស់បងប្អូន​ប្រជាពលរដ្ឋ​​​តាម​​មូល​ដ្ឋាន​​​តាំងពី​អត្ថប្រយោជន៍​នៃ​ការ​​ដើរ​ហាត់​ប្រាណ​ ដើម្បី​សុខ​ភាព​ជា​ដើម ។ បន្ទាប់ពី​ពិធី​សំណេះ​សំណាល​នេះចប់​ គណៈ​អធិបតី​បាន​ផ្តល់​​វត្ថុ​អនុស្សាវរីយ៍​ជា​សារុង​ម្នាក់​មួយ​ដល់​សមាជិក​ចូល​រួមគ្រប់​គ្នាផងដែរ ៕