ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមគំនិត​ជាមូយ​ប្អូន​ធម៌​ វាយ​​សម្លា.ប់​ប្ដី​ខ្លួនឯង​យ៉ាង​អាណោច​អាធ័ម

11 ឆ្នាំ មុន

ខេត្ត​តាកែវ​៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ចាប់​ឃាត់ខ្លួនកាល​ពី​វេលាម៉ោង​​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃទី១៧​ មិថុនា ​២០១៣ នៅផ្ទះ​ជន​សង្ស័យ ស្ថិត​ក្នុ​ង​ភូមិ​ព្រៃផ្អៅ​ ឃុំ​រនាម​ ស្រុក​ទ្រាំ​ង​ ពាក់​ព័ន្ធនឹង​​​ការ​សម​គំនិត​​ជា​មួយ​ប្អូន​ធម៌ និង​មិត្ត​ភក្តិ​២នាក់​ទៀត​វាយ​សម្លា.ប់​ប្ដី​ខ្លួន​ឯង​ឱ្យ​ស្លា.ប់​យ៉ាង​អាណោច​អាធ័ម​ កាល​ពី​វេលាម៉ោង​

ខេត្ត​តាកែវ​៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ចាប់​ឃាត់ខ្លួនកាល​ពី​វេលាម៉ោង​​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃទី១៧​ មិថុនា ​២០១៣ នៅផ្ទះ​ជន​សង្ស័យ ស្ថិត​ក្នុ​ង​ភូមិ​ព្រៃផ្អៅ​ ឃុំ​រនាម​ ស្រុក​ទ្រាំ​ង​ ពាក់​ព័ន្ធនឹង​​​ការ​សម​គំនិត​​ជា​មួយ​ប្អូន​ធម៌ និង​មិត្ត​ភក្តិ​២នាក់​ទៀត​វាយ​សម្លាប់​ប្ដី​ខ្លួន​ឯង​ឱ្យ​ស្លាប់​យ៉ាង​អាណោច​អាធ័ម​ កាល​ពី​វេលាម៉ោង​ប្រ​ហែល​​​១២ថ្ងៃត្រង់​ថ្ងៃទី​​១៥ មិថុនា​ ២០១៣ នៅផ្ទះ​ជ​ន​រងគ្រោះស្ថិត​ក្នុ​ង​ភូមិ​ ឃុំខាង​​លើ​។

 ជន​រងគ្រោះ​ជា​ប្ដី​ឈ្មោះ​ បូ នូន អាយុ​៤៣ឆ្នាំ​ ប្រពន្ធ​ជាជន​សង្ស័យ​ឈ្មោះ​ជួន​ សុភាព​ អាយុ៣៦ឆ្នាំ មាន​ទី​លំនៅ ភូមិ​ឃុំ​ខាង​លើ។

ប្រភពព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា​ ស្រ្តី​ជាប្រពន្ធ​បាន​សម​គំនិត​ជាប្អូន​ធម៌​របស់​ខ្លួន​ នាំមិត្ត​ភក្តិ​២នាក់​ទៀត​មក​វាយ​សម្លាប់​ប្ដី​នៅក្នុង​ផ្ទះ​ ខណៈ​បុរស​ជាប្ដី​នៅផ្ទះ​២នាក់​កូន​​ប្រុស​តូច​ ។ ប្អូន​ធម៌បាន​យក​ឈើ​ជ្រុង​​មក​វាយ​ក្បាល​ពី​ក្រោយ​ ហើយ​យក​ខ្សែ​អង្រឹង​​ទាក់​.ក​ ព្យួរ​ឡើង​ទៅ​លើ​ធ្នឹម​ផ្ទះ​។ បន្ទាប់មក​ពួក​គេ​បាន​ចាប់​កូន​តូច​​ចង​យកទៅ​​ទុក​ក្នុង​បន្ទប់​ ។

 បច្ចុប្បន្ន​ស្រ្តីសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរ​បាលព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ ដើម្បី​សួរ​នាំ​និង​បញ្ជូន​ទៅតុលាការ​៕