ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពល​រដ្ឋ​ចំនួន​២.៧០០នាក់​នៅ​ឃុំ​ហោង​សំ​ណុំ​ស្រុក​ឱរ៉ាល់​ទទួលការ​ព្យាបាល​ពី​ក្រុម​គ្រូ​ពេទ្យស្ម័គ្រចិត្ត​​

11 ឆ្នាំ មុន

ខេត្ត​កំ​ពង់​ស្ពឺ៖ កាល​​ពី​ពាក់​កណ្តាល​ខែ​មិថុនា​កន្លង​ទៅ នៅ​ស្រុក​ឱ​រ៉ាល់​​បង​ប្អូន​​នៅ​ទី​នោះ​បាន​​ទទួល​​ការ​​​ព្យា​​បាល​​​ពី​​សំណាក់​​​ក្រុម​​គ្រូ​ពេទ្យ​​​ស្ម័គ្រ​​ចិត្ត​និងទទួលបានថ្នាំ​ពេទ្យ​ដែល​​ជា​អំណោយ​របស់​​លោក​ហ៊ុន ម៉ានី​ បេក្ខភាព​តំណាង​រាស្រ្តមណ្ឌលកំពង់​ស្ពឺ​ តាមរយៈ​លោក​​លេង ផា​លី ក្រុមការ​ងារថ្នាក់​កណ្តាល​ចុះជួយស្រុកឱរ៉ាល់ និង​ជា​ប្រ​ធាន​ក្រុម​ការងារ​ជួយឃុំ​ហោង​សំណុំ​​ សហការជា​មួយ​វិទ្យា​ស្ថាន​វិទ្យាសា​ស្រ្ត​សុខាភិបាល​ ជួយ​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​មួយថ្ងៃពេ​ញ​។

ខេត្ត​កំ​ពង់​ស្ពឺ៖ កាល​​ពី​ពាក់​កណ្តាល​ខែ​មិថុនា​កន្លង​ទៅ នៅ​ស្រុក​ឱ​រ៉ាល់​​បង​ប្អូន​​នៅ​ទី​នោះ​បាន​​ទទួល​​ការ​​​ព្យា​​បាល​​​ពី​​សំណាក់​​​ក្រុម​​គ្រូ​ពេទ្យ​​​ស្ម័គ្រ​​ចិត្ត​និងទទួលបានថ្នាំ​ពេទ្យ​ដែល​​ជា​អំណោយ​របស់​​លោក​ហ៊ុន ម៉ានី​ បេក្ខភាព​តំណាង​រាស្រ្តមណ្ឌលកំពង់​ស្ពឺ​ តាមរយៈ​​លោក​​លេង ផាលី ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះជួយ​ស្រុកឱរ៉ាល់ និង​ជា​ប្រ​ធាន​ក្រុម​ការងារ​ជួយឃុំ​ហោង​សំណុំ​​ សហការជា​មួយ​វិទ្យា​ស្ថាន​វិទ្យាសា​ស្រ្ត​សុខាភិបាល​ ជួយ​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​មួយថ្ងៃពេ​ញ​។

លោក អ៊ិន សុន្ឋរ៉ា​នាយក​វិទ្យា​ស្ថាន​វិទ្យាសា​ស្រ្ត​សុខា​ភិ​បាលបានលើកឡើងថា​​ ដើ​ម្បី​ចូល​រួម​ក្នុង​សកម្មភាព​​​មនុស្ស​ធម៌​​ក្នុង​នាម​​លោក​​​ជា​អ្នកដឹកនាំ​គ្រូពេទ្យ គោល​បំណង​តែ​មួយ​គត់​គឺ​​​ជួយព្យា​បាល​បង​ប្អូន​ឱ្យបាន​ធូ​រ​ស្បើយ​​ដោយ​មិន​ប្រ​កាន់​និ​ន្នា​ការ និង​​ន​យោ​បាយ​អ្វី​ទាំង​អស់​ ដើ​ម្បី​លើក​កម្ពស់​សុខ​ភាព​អ្នក​នៅ​ជន​បទ ។​ តាម​រយៈ​ការ​មក​ទី​នេះ​លោក​សូម​ផ្តាំ​ផ្ញើ​ដល់​ប្រ​ជា​ពលរដ្ឋ​ទាំង​អស់​ ត្រូវ​រស់​នៅ​ស្អាត​ប្រកប​ដោយ​អនាម័យ​ និង​ជៀស​វាង​ជំងឺ​ដង្កាត់​ផ្សេង​ៗ​ដូចជា គ្រុន​ឈាម គ្រុនចាញ់​ ជាដើម​ ។

លោកចែម សារឹម​ ​​អភិបាល​ស្រុក​ឱរ៉ាល់បាន​ថ្លែង​អំណរគុណ​ចំពោះ​គ្រូ​ពេទ្យ​ និង​ក្រុមការ​ងារ​បក្សប្រជាជន​កម្ពុជា​ដែលបានយក​ចិត្ត​ទុក​ដាក់​​គិត​គូរ​​ដល់​សុខភាព​ប្រ​ជា​ពលរដ្ឋ​​​​នៅ​ទី​នេះ ហើយ​នេះជាលើកទី១​​ដែល​បង​ប្អូន​យើង​បានការព្យាបាល​មិន​គិត​ថ្លៃ​ពី​ថ្នាក់​ដឹកនាំ​ដោយ​ក្តី​ស្រឡាញ់​ ។

លោក​លេង​ ផាលី​បាន​មាន​ប្រសាសន៏ថា​សកម្មភាព​នៃ​ការ​ព្យា​បាល​ដោយ​មិន​គិតថ្លៃ​នេះ​ជាការបង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់របស់​ក្រុមការងារ​របស់​គណបក្ស​ប្រ​ជា​​ជន​កម្ពុជា​ លើ​សុខ​ទុក្ខរបស់​បង​ប្អូន​មិន​ប្រកាន់​បក្ស​និន្នាការ​នយោបាយ​ ​ដែល​​ក្រោមការ​ដឹកនាំ​របស់​សម្តេច​តេជោ​ហ៊ុន សែន​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ ពិសេស​វិស័យ​សុខាភិបាល​ក៏​បាន​លើក​ស្ទួយសុខភាព​ប្រជាពលរដ្ឋ​ផង​ដែរ​ ៕