ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ល្បីៗ​បង្ហាញ​វត្ត​មាន​ក្នុង​កម្ម​វិធី​ថត​ MTV របស់​ផលិត​កម្ម​រៃមាស​តោ​មាស

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កាល​ពី​ថ្ងៃ​ទី​១៧​ មិថុនា​ ២០១៣​ ផលិត​កម្ម​រៃ​មាស​តោ​មាស​ ដែល​ជា​ផលិត​កម្ម​នៅ​ក្រៅ​ស្រុក​ បាន​រៀប​ចំ​កម្ម​វិធី​ថត​ខារ៉ា​អូខេ​ក្នុង​លក្ខណៈ​ធំ​មួយ​ក្រោម​ការ​ចូល​រួម​ពី​តារា​ល្បីៗ​ជា​ច្រើន​ដួង​ នៅ​បរិវេណ​ក្លឹប​កម្សាន្ត​ថោន​ខាង​ត្បូង​សួន​ក្តាន់​ពីរ​នៃ​រាជ​ធានី​ភ្នំពេញ​ ។

រាជធានីភ្នំពេញ​ ៖ កាល​ពី​ថ្ងៃ​ទី​១៧​ មិថុនា​ ២០១៣​ ផលិត​កម្ម​រៃ​មាស​តោ​មាស​ ដែល​ជា​ផលិត​កម្ម​នៅ​ក្រៅ​ស្រុក​ បាន​រៀប​ចំ​កម្ម​វិធី​ថត​ខារ៉ា​អូខេ​ក្នុង​លក្ខណៈ​ធំ​មួយ​ក្រោម​ការ​ចូល​រួម​ពី​តារា​ល្បីៗ​ជា​ច្រើន​ដួង​ នៅ​បរិវេណ​ក្លឹប​កម្សាន្ត​ថោន​ខាង​ត្បូង​សួន​ក្តាន់​ពីរ​នៃ​រាជ​ធានី​ភ្នំពេញ​ ។

តាម​ការ​កត់​សម្គាល់​ ផលិត​កម្ម​ក្រៅ​ប្រទេស​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​រីក​ព្រោង​ព្រាត​ ប៉ុន្តែ​ខ្លះ​បាន​ដំណើរ​ការ​ត្រឹម​តែ​មួយ​រយៈ​ប៉ុណ្ណោះ​ ក៏​បាត់​ឈ្មោះ​ទៅ​វិញ​ ។ បច្ចុប្បន្ន​នៅ​មាន​ផលិត​កម្ម​ក្រៅ​ស្រុក​តិច​តួច​ប្រឹង​បន្ត​សកម្ម​ភាព​ដូច​ជា​ផលិត​កម្ម​រៃ​មាស​តោ​មាស​ និង​បុប្ផា​ជា​ដើម​ ដោយ​យូរៗ​គេ​ឃើញ​មាន​កម្ម​វិធី​ម្តង​ទៅ​តាម​រដូវ​កាល​បុណ្យ​ទាន​ធំៗ​នៅ​កម្ពុជា​ ។ ជាក់​ស្តែង​ កាល​ពី​ថ្ងៃ​ទី​១៧​ មិថុនា​ ២០១៣​នោះ​ ផលិត​កម្ម​រៃ​មាស​តោ​មាស​ ប្រមូល​តារា​ទៅ​ជួប​ជុំ​គ្នា​ដើម្បី​ថត​បទ​ថ្មី​ ។​

តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​ការ​ងារ​ប្រចាំ​ផលិត​កម្ម​រៃ​មាស​តោ​មាស​ថា​ កម្ម​វិធី​ថត​ MTV ប្រចាំ​រៃ​មាស​លើក​នេះ​មាន​រៀប​ចំ​បទ​ចម្រៀង​សម័យ​លោក​ ស៊ីន​ ស៊ីសាមុត​ និង​អ្នក​ស្រី​ រស់​ សេរី​សុទ្ធា​ ចម្រុះ​ទាំង​បទ​ញាក់​ និង​បទ​មនោ​សញ្ចេត​នា​ ដោយ​សម្រិត​សម្រាំង​បទ​ល្បីៗ​ចំនួន​ជាង​៦០​បទ ចំណែក​តារា​ចូល​រួម​សម្តែង​ជិត​១០០​នាក់​ ។ ពួក​គេ​សម្តែង​បទ​ចម្រៀង​ និង​បង្ហាញ​រូប​សម្រស់​ និង​ម៉ូដ​សម្លៀក​បំពាក់​ដល់​មហា​ជន​ ពិសេស​ចែក​ជូន​ដល់​ខ្មែរ​យើង​នៅ​ក្រៅ​ស្រុក​បាន​ទស្សនា​ ។

តារា​ដែល​មាន​មុខ​ក្នុង​កម្ម​វិធី​នោះ​មាន​ លោក​សួស​ សង​វាចា​, លោក​ជិន​ វឌ្ឍនា​, លោក​យ៉ែម​ សំអូន​ និង​ភរិយា​, លោក​ជិន​ ស៊ីណារ៉ាក់​,​ លោក​ប៉ែន​ ចំរុង​, លោក​ញ៉ែម​ សុគន្ធ, លោក​អេ​ឡិច​ ចិន្ត្រា​, លោក​ស៊ិន​ សំនៀង​, លោក​លឹម​ រដ្ឋា​, លោក​យូ​ ឌីស្កូ​, កញ្ញា​នី​ មុនី​នាថ​, កញ្ញា​​សារ៉ាយ​ សក្ខណា​, នាង​មាស​ សុខ​សោភា​, អ្នក​នាង​សួន​ ចន្ថា​, អ្នក​នាង​អូ​ រស្មី, អ្នក​នាង​ឈួន​ សុវណ្ណ​ឆៃ​, ឈួន​ ស្រីម៉ៅ​, កញ្ញា​សូ ដានីតា​, អុឹង និមល​, គឹម​ លីហ្សា​, កញ្ញា​ ឌួង​ ហ្សូរីមា​, សុវណ្ណ​ លីនដា​, ទៀង​ មុំ​សុធាវី​, ឆៃ​ លីដា​ឡែន​, កញ្ញា​ ទឹម​ រដ្ឋា​, កញ្ញា​ ទឹម​ វត្តី​, កញ្ញា​ ពៅ​ លីដា​, ពៅ មករា​, មៀច​ ស្រីខួច,​ ផាន់​ ស្រី​រ័ត្ន​, ឡោម​ លក្ខិណា​ និង​កញ្ញា​ សុវណ្ណ​ លីនដា​ ជា​ដើម​ ។​

គោល​បំណង​នៃ​ការ​ផលិត​នេះ​គឺ​ ដើម្បី​បម្រើ​ការ​កម្សាន្ត​ដល់​ទស្ស​និក​ជន​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ ពិសេស​បង​ប្អូន​ខ្មែរ​ដែល​ឃ្លាត​ពី​ស្រុក​ បាន​ច្រៀង​កម្សាន្ត​ពេល​សម្រាក​ពី​ការ​ងារ​ និង​អាច​បាន​ឃើញ​តារា​ល្បីៗ​ និង​តារា​ទើប​តែ​លេច​ធ្លោ​នា​ពេល​បច្ចុប្បន្ន​នេះ​ថា​ តើ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​មាន​ភាព​ប្រែ​ប្រួល​បែប​ណា​ខ្លះ​ ។ផលិត​កម្ម​រៃ​មាស​តោ​មាស​នឹង​ផលិត​ខារ៉ា​អូខេ​បន្ត​ទៀត​ មិន​ឱ្យ​ទស្សនិក​ជន​ក្នុង​ និង​ក្រៅ​ស្រុក​ខក​ចិត្ត​ឡើយ​ ធ្វើ​យ៉ាង​ណា​ថែ​រក្សា​សិល្បៈ​ខ្មែរ​យើង​ឱ្យ​បាន​ល្អ​ និង​ខិត​ខំ​រក​ចំណុច​ថ្មីៗ​ទៀត​ជូន​អ្នក​គាំទ្រ​បាន​កម្សាន្ត​សប្បាយ ៕