ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កាក​បាទក្រហម​​កម្ពុជា​សូត្រមន្ត​​​រាប់​បាត្រ​​ចំ​រើន​​ព្រះ​ជន្ម​សម្ដេច​​​ម៉ែ​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​នៅ​ទីស្នាក់​ការ​កណ្ដាល​កាក​បាទក្រហម​​​កម្ពុជា​កាល​ពី​​​ថ្ងៃទី​​១៨ មិថុនា ​​​​​​​បាន​រៀប​ចំ​ពិធី​​និមន្ត​ព្រះ​សង្ឃ​​​​​​​​សូត្រមន្ត​​​​រាប់​បាត្រ​​​ចំរើន​ព្រះ​ជន្ម​​​​សម្ដេច​ព្រះ​មហាក្សត្រី​នរោ​ត្តម​​​មុនិ​​នាថ សីហនុ​​​​ ព្រះ​វរ​រាជ​​មាតា​ជាតិ​ខ្មែរ​​ដែល​មាន​ព្រះជន​្ម​​​គម្រប់​​​៧៧​យា​ង​ចូល​​៧៨​ព្រះ​វស្សា​​​ ។

ពិធី​​នេះ​បាន​ប្រព្រឹត្តធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​​​​សម្ដេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត​​​​ប៊ុន រ៉ានី ហ៊ុន សែន ​​ប្រធាន​​​កាក​បាទ​ក្រហម​​​​កម្ពុជា និង​មាន​​​ការ​ចូល​រួម​​​ដោយ​សមាជិក​​​សមាជិកា​​​​កាក​បាទ​​ក្រហម​ជា​ច្រើន​រូប​ទៀត ។​​​ ពិធី​​សូត្រមន្ត​​រាប់​បាត្រ​នេះ​​ក៏​មាន​ប្រគេន​​ទេយ្យ​វត្ថុ​​​ដល់​វត្ត​​ និង​ព្រះសង្ឃ​​ចំនួន​​​​​៧៨​អង្គ​ដែល​​និមន្ត​មក​ពីតាម​​បណ្ដា​វត្ត​​នានា​​ចំនួន​​​៧​វត្ត​​​ដែល​ក្នុង​​មួយវត្ត​ៗ​ទទួល​​បានអង្ករ​​​ចំនួន​១០០​គី​ឡូ​​​​ក្រាម មី​យើង​​៥កេសតូច ត្រីខ​​២កេស ​​ស្ករស​២០​គី​ឡូ​ក្រាម​ ទឹក​ដោះ​គោ​​​​ខាប់​១កេស​​​ ​​​អូ​វ៉ាន់​ទីន​​​១កេស​ ទឹក​ក្រូច​​៥កេស​ ​ទឹក​បរិសុទ្ធ​​​​ឱ​រ៉ាល់​​​៥កេស​​​ ផ្លែឈើ​​​១កន្ត្រក​ ផ្កា​ស្រស់​​​១កន្ត្រក ​និង​​​ថវិ​កា​​​មួយលាន​រៀល ។

​ចំពោះ​ព្រះសង្ឃ​​​៧៨​អង្គ​ក្នុងមួយ​អង្គ​​​​​​ប្រគេន​ចង្ហា​​ន់​​មួយស្រាក់​ បង្អែម​​​មួយកាតូ​ សាដក​​មួយ​ មី​យើង​​​​១កេស​​ និង​​​​បច្ច័យ​​​​​៥​ម៉ឺន​រៀល​ ។ ដោយ​​​​ឡែក​​​​​​មន្ត្រី​សង្ឃ​​​៧​អង្គ ​​​ក្នុងមួយ​​អង្គ​ប្រគេន​​ប​ច្ច័យ​​​​២០​ម៉ឺន​រៀល​​ ៕