ព្រឹកនេះ គ.ជ.ប ធ្វើពិធីប្រគល់និងទទួលទឹកខ្មៅជ្រលក់ដៃតម្លៃជាង៨៣ម៉ឺនដុល្លារជាជំនួយរបស់រដ្ឋាភិបាលឥណ្ឌា
នៅទីស្នាក់ការកណ្តាលនៃគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គជប) ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ មានរៀបចំពិធីប្រគល់និងទទួលទឹកខ្មៅជ្រលក់ដៃសម្រាប់ការបោះឆ្នោត ជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៥ នៅថ្ងៃទី២៨ កក្កដា ២០១៣ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា គិតជាទឹកបា្រក់ជាង៨៣ម៉ឺនដុល្លារអាមេរិក ។
ចែករំលែកព័តមាននេះ