ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បើក​សន្និបាត​ទូ​ទាំង​ប្រទេស​លើក​ទី​៤​ឆ្នាំ​២០១៨-២០២៣

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​បាន​បើក​សន្និបាត​ទូ​ទាំង​ប្រទេស​លើក​ទី​៤ និង​ខួប​លើក​ទី​៤០​របស់​ខ្លួន ដើម្បី​បូក​សរុប​ការងារ​ឆ្នាំ​២០១២-២០១៨ របស់​ខ្លួន​នឹង​លើក​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៨-២០២៣ នៃ​ការ​ប្រមូលផ្តុំ​យុវជន​គ្រប់​ទិស​ទី​ជា​មហា​កម្លាំង​សាមគ្គី​ក្នុង​ការ​កសាង​បន្ថែម…

រាជធានី​ភ្នំពេញ ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​បាន​បើក​សន្និបាត​ទូ​ទាំង​ប្រទេស​លើក​ទី​៤ និង​ខួប​លើក​ទី​៤០​របស់​ខ្លួន ដើម្បី​បូក​សរុប​ការងារ​ឆ្នាំ​២០១២-២០១៨ របស់​ខ្លួន​នឹង​លើក​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៨-២០២៣ នៃ​ការ​ប្រមូលផ្តុំ​យុវជន​គ្រប់​ទិស​ទី​ជា​មហា​កម្លាំង​សាមគ្គី​ក្នុង​ការ​កសាង​បន្ថែម និង​លើកកម្ពស់​ប្រទេស​កម្ពុជា​ជាមួយ​ឯករាជ្យ​សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ (​ស​.​ស​.​យ​.​ក​)​បាន​អះអាង​ថា ព្រឹត្តិការណ៍​មហាសន្និបាត​នេះ តំណាង​ទូ​ទាំង​ប្រទេស​ប្រព្រឹត្ត​ទៅ​លើក​ទី​៤ ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​នឹង​ផ្តោត​លើ​ការ​យកចិត្តទុកដាក់​លើ​ការ​បូក​សរុប​ការងារ ឆ្នាំ​២០១២-២០១៨ និង​ការងារ ឆ្នាំ​២០១៨- ២០២៣ ព្រមទាំង​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​គណៈកម្មាធិការ​កណ្តាល​ជាមួយ​កិច្ច​ពិភាក្សា និង​ការ​អនុម័ត​ការ​កែប្រែ​លក្ខន្តិកៈ​នៃ (​ស​.​ស​.​យ​.​ក​) ។

ស​.​ស​.​យ​.​កបាន​លើក​ឡើង​ថា មហាសន្និបាត​តំណាង​ទូ​ទាំង​ប្រទេស​លើក​ទី​៤ នេះ​ពិធី​បើក​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​របស់​សម្តេច​វិបុល ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​ពិធី​បទ​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី និង​សម្តេច​ក​ត្តិ​ប​ណ្ទិ​ត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ។

ស​.​ស​.​យ​.​ក​ជា​រណសិរ្ស​ទូលំទូលាយ​នៃ​យុវជន​កម្ពុជា​ដែល​បដិសន្ធិ​នៅ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​១៩៧៨​ក្នុង​គោលដៅ​សំខាន់​បំផុត​ក្នុង​ការ​ប្រមូលផ្តុំ​យុវជន​គ្រប់​ទិស​ទី​ជា​មហា​កម្លាំង​សាមគ្គី​ក្នុង​ការ​កង​សាង​ប្រទេស​កម្ពុជា​ជាមួយ​ឯករាជ្យ សន្តិភាព សេរីភាព និង​អភិវឌ្ឍ​សង្គម ៕

កែសម្រួលដោយ