ការដែលមានចំនួនជាតិស្ករក្នុងឈាមឡើងខ្ពស់ត្រូវបានគេគ្រូពេទ្យចាត់ទុកថាជាជំងឺទឹកនោមផ្ងែម ។ វាអាចកើតឡើង ភ្លាមៗ ។ ដូច្នេះតើវានឹងធ្វើឲ្យមនុស្សយើងមានអារម្មណ៍បែបណាទៅនៅពេលដែលជាតិស្ករក្នុងឈាមត្រូវបានឡើងខ្ពស់ ?
ក្រៅពីការលើសជាតិស្ករក្នុងឈាម អ្នកជំងឺប្រភេទនេះច្រើនតែត្រូវបានគ្រូពេទ្យរកមើលជាតិស្ករក្នុងទឹកនោមបន្ថែមទៀត ។ សម្រាប់ទឹកនោមមនុស្សដែលមិនមានជំងឺទឹកនោមផ្អែមគឺមិនមានជាតិស្ករក្នុងទឹកនោមទេ ដោយសារតែតម្រងនោមបឺតស្រូបវាយកទៅប្រើវិញ ។
រោគសញ្ញា សំខាន់ៗនៃការលើសជាតិស្ករក្នុងឈាមគឺស្រេកទឹកខ្លាំង និងត្រូវការនោមញឹក ។ អាការ ផ្សេងៗទៀតដែលអាចកើតឡើងលើជាតិស្ករកំពុងតែឡើងខ្ពស់ក្នុងឈាមនោះមានដូចជា៖ ឈឺក្បាល អស់កម្លាំង ភ្នែកមើលឃើញ ព្រឹលៗ ឃ្លាន ពិបាកក្នុងការគិត ឬផ្ចង់អារម្មណ៍។
ការលើសជាតិស្ករក្នុងឈាមខ្លាំងអាចនាំឲ្យមានជំងឺដែលត្រូវសង្គ្រោះបន្ទាន់ (សន្លប់)។ រឿងនេះអាចកើតឡើងទាំងអ្នកមានជំងឺទឹកនោមផ្ងែមប្រភេទទី១ និងទី២ ។ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ ប្រហេលជាកើតជាផលវិបាក Diabetic Ketoacidosis (DKA) ហើយអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ អាចមានផលវិបាកជា Hyperglycemic Hyperosmolar Nonketotic Syndrome (HHNS) ឬហៅថា Hyperglycemi Hyperosmolar State។ រឿងទាំងនេះត្រូវបានគេស្គាល់ថាជា ផលវិបាកធ្ងន់ធ្ងរនៃការលើសជាតិស្ករក្នុងឈាម ហើយបើសិនជាមិនបានព្យាបាល ភ្លាមៗទេ វានឹងនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបាន ។
រយៈពេល យូរៗទៅ ការលើសជាតិស្ករក្នុងឈាមអាចនាំឲ្យខូចខាតដល់សរីរាង្គ និងជាលិកាជាច្រើនក្នុងខ្លួន ។ ការលើសជាតិស្ករក្នុងឈាមរយៈពេលយូរអាចបំផ្លាញដល់ការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ និងនាំឲ្យរបួសក្រជា ។ វាក៏ធ្វើឲ្យខូចខាតដល់សរសៃប្រសាទ ភ្នែក និងខូចខាតដល់សរសៃឈាម និងតម្រងនោមផងដែរ (ប្រភពពី៖ Health.com.kh)៕
ចែករំលែកព័តមាននេះ