ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ម៉ូតូ​សង់កូរ៉េ​ទាំ​ង​កណ្តាល​ថ្ងៃ​ត្រង់​​ផ្អើល​​នាំ​គ្នា​កើប​ខ្សាច់​ជួយ​បាច​ពន្លត់​

11 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង ៖ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​ទាំង​កណ្តាល​ថ្ងៃត្រង់​​​ដោយ​សារ​តែម៉ូតួ​សង់​កូរ៉េ​១​គ្រឿង​បាន​ឆាប​ឆេះសន្ធោ​សន្ធៅ​នៅ​មុខ​ធនាគារ​អម្រឹត​​ស្ថិត​ក្នុង​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់​ឆ្នាំង​ ​ខណៈ​ដែល​ម្ចាស់​​ម៉ូតូព្យាយាម​ធាក់​ម៉ូតូបញ្ឆេះ​ ។​ ហេតុ​ការណ៍​​នេះបាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​​ថ្ងៃទី១៧​ ​​មិថុនា​ ។​ ទោះជា​យ៉ាង​ណា​​មិន​មាន​អ្នកណា​ម្នាក់​

ខេត្ត​កំពង់ឆ្នាំង ៖ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​ទាំង​កណ្តាល​ថ្ងៃត្រង់​​​ដោយ​សារ​តែម៉ូតួ​សង់​កូរ៉េ​១​គ្រឿង​បាន​ឆាប​ឆេះសន្ធោ​សន្ធៅ​នៅ​មុខ​ធនាគារ​អម្រឹត​​ស្ថិត​ក្នុង​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់​ឆ្នាំង​ ​ខណៈ​ដែល​ម្ចាស់​​ម៉ូតូព្យាយាម​ធាក់​ម៉ូតូបញ្ឆេះ​ ។​ ហេតុ​ការណ៍​​នេះបាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​​ថ្ងៃទី១៧​ ​​មិថុនា​ ។​ ទោះជា​យ៉ាង​ណា​​មិន​មាន​អ្នកណា​ម្នាក់​របួស​ក្នុង​ហេតុការណ៍​នោះទេ​ ។

មន្រ្តី​នគរ​បាល​ចរាចរ​ក្រុង​កំពង់ឆ្នាំង​ ដែល​បាន​ឃើញ​ ​និង​ទៅ​ជួយ​អន្តរាគមន៍​ក្នុង​ហេតុ​ការណ៍នេះបាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ ​ម្ចាស់​ម៉ូតូ​បាន​ជិះ​ម៉ូតូ​ឡើង​មក​ពី​ស្រែប្រាំង​ ។ លុះ ជិះ​មក​ដល់​កន្លែង​កើត​ហេតុ​ ​នៅ​ជ្រុង​សួន​ច្បារ​មុខ​ធនាគារ​អម្រឹត ​​​ម៉ូតូក៏រលត់ ​បន្ទាប់​មក​គាត់​ក៏​ព្យាយាម​ធាក់​ម៉ូតូ​បញ្ឆេះ ​​​រំពេច​នោះ​ក៏​ស្រាប់​តែ​ឃើញ​​ម៉ូតូ​នោះ​ឆាប​ឆេះ​សន្ធោ​សន្ធៅឡើង​ ​គឺ​ឆេះ​នៅ​ផ្នែកម៉ាស៊ីន​ ។​ ខណៈនោះដែរ​ម្ចាស់ម៉ូតូ​​ក៏​​ស្ទុះ​ទៅសុំទឹក​ពី​អ្នក​លក់​សាំង​យក​មក​ជះ​ពន្លត់ ​ប៉ុន្តែភ្លើង​កាន់​តែឆេះ​ខ្លាំង​ឡើងៗ​ហើយ​អ្នក​ឃើញ​េហតុ​ការណ៍​ក៏ជ​ួយ​កើបខ្សាច់បាចជះ​ពន្លាត់​ ទើប​ធ្វើឱ្យ​ភ្លើង​នោះ​រលត់​​ទៅ​វិញ​ ។​ ​

ប្រភពព័ត៌មាន​ដដែល​បាន​បន្ត​​ទៀត​ថា​ ​បុរស​ជា​ម្ចាស់ម​៉ូតូ​​ឈ្មោះ​ ទូច​ សុវណ្ណ​ អាយុ​៤៣​ឆ្នាំ​ ​មាន​ទីលំ​នៅភ​ូមិជ្រៃបាក់​ឃុំជ្រៃបាក់​ ​ស្រុក​រលា​​ប្អៀរ​ ។​ ក្រោយ​ពេល​កើត​ហេតុ​​ បុរស​ជា​ម្ចាស់​ម៉ូតូ​បាន​អូស​ម៉ូតូ​គាត់​យក​ទៅ​ជួស​ជុល​​នៅ​កន្លែង​ជាង​ ។​​  ​​​ប៉ូលិស​បាន​និយាយ​ថា​ ការ​ឆេះ​ម៉ូតូ​នេះ​អាច​បណ្តាល​​មកពី​ខ្សែប៊ូហ្ស៊ី​គ្មាន​ខ្សៀ​ហើយ​យក​ទៅ​ដោត​ភ្ជាប់នឹង​កន្ទុយ​ប៊ូហ្ស៊ី​​ ទើប​ពេល​បុរស​នោះ​ធាក់​ម៉ូតូបញ្ឆេះ​បានបែកផ្កាភ្លើង​​ហើយ​គួប​ផ្សំ​នឹង​ទុយោ​សាំងនៅជិតគ្នា​​ផងក៏បណ្តាល​ឱ្យឆាប​ឆេះ​តែ​ម្តង ។ ​សំណាង​ល្អ​ហើយ​ដែល​ម៉ូតូឆាប​ឆេះ​នៅ​ឆ្ងាយ​ពី​កន្លែង​លក់​សាំងបើនៅ​ក្បែរនោះ​បន្តិច​​ កុំអី​អាសន្នធំជាមិនខាន ៕