ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​សៀម​​បញ្ចេញ​រថក្រោះ​ខណៈ​ការ​បាញ់​ផ្តក់​នៅតែ​​បន្តស្វិត​ស្វាញ

14 ឆ្នាំ មុន

ព្រំដែន​​ខេត្តព្រះវិហារ​ ៖ ​ការ​វាយ​​ប្រយុទ្ធ​​អូសបន្លាយ​​​​ជាង​​១ម៉ោង​​ គេឮ​ស្នូរ​អាវុធ​បាន​ផ្ទុះ​​ស្ទើរតែ​​គ្រប់​កន្លែង​​​នៅ​តាមខ្សែ​​បន្ទាត់ព្រំដែន ​ចាប់​ពីស្លាប​​ខាង​ឆ្វេង​​​ទៅដល់​ស្លាបខាង​ស្តាំនៃ​ប្រាសាទព្រះវិហារ ​។ គួរបញ្ជាក់​ថា ទាហាន​សៀម​​​​បានប្រើល្បិច​​​បោក​ប្រាស់ទាហាន​កម្ពុជា​ផងដែរថា ដោយ​ពួកគេ​​ទាក់ទង​តាមវិទ្យុ​ថា ស្នើ​​ឱ្យ​​ឈប់បាញ់​…​លុះ​ដល់​ទាហាន​កម្ពុជា​​ផ្អាក​បាញ់ ស្រាប់តែ​​​ថៃ​គេ​ផ្តក់​​កាំ​ភ្លើង​​ធុនធ្ងន់​​​ចូលមក​សំដៅ​​ជំរំយោធា​កម្ពុជា

​ព្រំដែន​​ខេត្តព្រះវិហារ​ ៖ ​ការ​វាយ​​ប្រយុទ្ធ​​អូសបន្លាយ​​​​ជាង​​១ម៉ោង​​ គេឮ​ស្នូរ​អាវុធ​បាន​ផ្ទុះ​​ស្ទើរតែ​​គ្រប់​កន្លែង​​​នៅ​តាមខ្សែ​​បន្ទាត់ព្រំដែន ​ចាប់​ពីស្លាប​​ខាង​ឆ្វេង​​​ទៅដល់​ស្លាបខាង​ស្តាំនៃ​ប្រាសាទព្រះវិហារ ​។ គួរបញ្ជាក់​ថា ទាហាន​សៀម​​​​បានប្រើល្បិច​​​បោក​ប្រាស់ទាហាន​កម្ពុជា​ផងដែរថា ដោយ​ពួកគេ​​ទាក់ទង​តាមវិទ្យុ​ថា ស្នើ​​ឱ្យ​​ឈប់បាញ់​…​លុះ​ដល់​ទាហាន​កម្ពុជា​​ផ្អាក​បាញ់ ស្រាប់តែ​​​ថៃ​គេ​ផ្តក់​​កាំ​ភ្លើង​​ធុនធ្ងន់​​​ចូលមក​សំដៅ​​ជំរំយោធា​កម្ពុជា​​ ប៉ុន្តែ​មិន​ចំគោលដៅ​​ទេ​..​.​​គឺ​ថៃ​​​គេ​បាញ់​​កំញើញ​​​ និង​ការពារ​ដើម្បី​ឆ្លៀត​​ឱកាស​​ចូលមក​យកសព​​ និងអ្នក​របួស​​របស់គេ ដែល​កំពុង​​រដូក​រណែល​​លើ​សមរភូមិ ។

ឃើញ​ថា ចាប់តាំង​​ពីវេលាម៉ោង​​ជាង​៩ព្រឹក​ថ្ងៃទី​​​៧ កុម្ភៈ ​​២០១១ ការវាយ​ប្រយុទ្ធ​​គ្នា​​​កាន់​តែ​ស្វិតស្វាញ​ឡើង ដោយទាហាន​​សៀម​បាន​ទាញ​យក​​រថ​ក្រោះ​​​មកដាក់​​នៅ​ចំណុច​​តា​ថាវ ​​ដើម្បី​​គាំទ្រ​​ទាហាន​​ថ្មើ​រជើង​​របស់គេ​…​​​លុះ​ពេល​កម្ពុជា​​សួរថា ​អ្នក​ឯង​​​ស្នើ​ឱ្យ​ឈប់​បាញ់ ​​ហេតុម៉េច​ក៏​​​បញ្ចេញ​​រថក្រោះ​? ខាង​សៀម​​គេ​ថា បញ្ចេញ​​ឡាន​ទេ មិនមែន​រថក្រោះ​​ឡើយ។ មន្ត្រីយោធា​​​​​កម្ពុជា​និយាយ​ថា ​បើទាហានសៀម​​ក្រឡេច​ក្រឡុច​​​បែប​នេះ ការ​ឈប់​បាញ់​ទំនង​​ជា​មិនងាយ​​ឈប់​​ងាយៗនោះទេ ។​​

សូមបញ្ជាក់​ថា ការបាញ់​ផ្តក់​​ទៅវិញ​​ទៅ​មក​​​រវាង​ទាហាន​កម្ពុជា-​សៀម​ បាន​ចាប់​ផ្តើម​​​​​​បញ្ឆេះ​ជាថ្មី​ទៀត​​ ​​កាលពីវេលាម៉ោង​​៨​​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​​៧ កុម្ភៈ ២០១១ បន្ទាប់ពីភាគី​សៀម​​​ធ្វើការ​​​តាំង​​ចិត្ត​ខ្ពស់​​ថា នឹង​វាយ​​កាន់​កាប់​​តំបន់​​​ជុំ​វិញ​​​​ប្រា​សាទ​ព្រះវិហារ​ឱ្យ​ខាង​តែ​បាន​នៅ​យប់​មិញ​នេះ ។ ប៉ុន្តែ​ទីបំផុត​​មិនដូចការ​​តាំង​ចិត្ត​ទេ ​ទាហានសៀម​​បែរជា​បាក់ស្បាត​​រត់ចោល​​​សមរ​​ភូមិ​​ទៅវិញ ​និង​ចោល​​សាកសព​​​-អ្នក​​របួស​​ពាស​​វាល​​ពាស​កាល​ទៀតផង ៕​