ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧកញ៉ា​ឆេះ​ដុំ​បើក​រថយន្ត​បំបុក​របួស​ប្តី-ប្រពន្ធ​និង​កូន

11 ឆ្នាំ មុន

​​រាជ​ធានី​ភ្នំ​ពេញ​ ៖ ​ផ្តើម​​​ចេញ​ពី​ការ​​ជំពាក់​​លុយ​មិន​ព្រម​សង​​ ​​​ជា​ហេតុ​បណ្តាល​ឱ្យ​​លោក​ឧក​ញ៉ា​ម្នាក់​​​ពោរ​ពេញ​​​ទៅ​ដោយ​​ទោសៈ​​​​ បាន​បើក​​រថ​យន្ត​​ម៉ាក​​រ៉ង់​រ៉ូ​វែរ​ បំបុក​​រថ​យន្ត​​ម៉ាក​កាមរី​បាឡែន​​ ពណ៌​ទឹក​ប្រាក់​​​ មួយ​គ្រឿង ដែល​​ម្ចាស់​​​ចត​ទុក​នៅ​​មុខ​ផ្ទះ​​​​ឱ្យ​រង​ការ​ខូច​ខាត​​​​ទ្វារ​​មួយ​ចំហៀង​ និង​​មនុស្ស​៣​នាក់​រង​របួស​​ធ្ងន់​​ និង​ស្រាល​​​ កាល​ពី​វេលា​ម៉ោង​​១១​និង​២០​នាទី​​យប់​ថ្ងៃ​ទី​​១៦ មិថុនា នៅ​ក្នុង​បុរី​​មួយ​​

​​រាជ​ធានី​ភ្នំ​ពេញ​ ៖ ​ផ្តើម​​​ចេញ​ពី​ការ​​ជំពាក់​​លុយ​មិន​ព្រម​សង​​ ​​​ជា​ហេតុ​បណ្តាល​ឱ្យ​​លោក​ឧក​ញ៉ា​ម្នាក់​​​ពោរ​ពេញ​​​ទៅ​ដោយ​​ទោសៈ​​​​ បាន​បើក​​រថ​យន្ត​​ម៉ាក​​រ៉ង់​រ៉ូ​វែរ​ បំបុក​​រថ​យន្ត​​ម៉ាក​កាមរី​បាឡែន​​ ពណ៌​ទឹក​ប្រាក់​​​ មួយ​គ្រឿង ដែល​​ម្ចាស់​​​ចត​ទុក​នៅ​​មុខ​ផ្ទះ​​​​ឱ្យ​រង​ការ​ខូច​ខាត​​​​ទ្វារ​​មួយ​ចំហៀង​ និង​​មនុស្ស​៣​នាក់​រង​របួស​​ធ្ងន់​​ និង​ស្រាល​​​ កាល​ពី​វេលា​ម៉ោង​​១១​និង​២០​នាទី​​យប់​ថ្ងៃ​ទី​​១៦ មិថុនា នៅ​ក្នុង​បុរី​​មួយ​​ ស្ថិត​ក្នុង​សង្កាត់​​ភ្នំ​​ពេញ​ថ្មី ខណ្ឌ​​សែន​សុខ ។ ​​បច្ចុប្បន្ន​​ សមត្ថ​កិច្ច​​កំពុង​តាម​ប្រមាញ់​​​រក​លោក​ឧក​ញ៉ា​​រូប​នោះ​​ដែល​​​គេ​ស្គាល់​ថា​ឈ្មោះ​​​ញ៉ែម កុសល ។

លោក​ម៉ក់​​ ហុង​ អធិការ​​ប៉ូលិស​​ខណ្ឌ​សែន​សុខ​​ ឱ្យ​ដឹង​ថា ​ការ​កើត​​​មាន​នូវ​ហេតុ​​ការណ៍​​ខាង​​លើ​​នេះ គឺ​​​ផ្តើម​​​ចេញ​ពី​ទំនាស់​​ ដោយ​សារ​ជន​​រង​​គ្រោះ​ជំពាក់​ប្រាក់​​លោក​ឧក​ញ៉ា​​ប្រមាណ​​២.០០០​ដុល្លារ​សហ​អាមេរិក​ ​​ហើយ​​ការ​កើត​​រឿង​​​បើក​រថយន្ត​​បំបុក​​បង្ក​​ឱ្យ​​មាន​គ្រោះ​​ថ្នាក់​​​នោះ​​​ គឺ​បន្ទាប់​ពី​​មាន​ការ​​ឈ្លោះ​ប្រកែក​​គ្នា​បែក​ផ្សែង​​​​​ ។

លោក​ កែម សុន្ទោត នាយ​ប៉ុស្តិ៍​​នគរ​បាល​​សង្កាត់​ភ្នំ​ពេញ​​ថ្មី​​ឱ្យ​ដឹង​ថា ​​លោក​​ញ៉ែម កុសល ​​ដែល​គេ​​ស្គាល់​​ថា​​ជា​​ឧកញ៉ា​​ បាន​បើក​​រថ​យន្ត​​​មួយ​គ្រឿង​​ម៉ាក​រ៉ង់​​រ៉ូ​វែរ​ បំបុក​​​រថ​យន្ត​ម៉ាក​កាមរី​​បាឡែន​​ ពណ៌​ទឹក​ប្រាក់​ ដែល​​​ចត​នៅ​មុខ​​ផ្ទះ​ និង​​បណ្តាល​ឱ្យ​​​​គ្រោះ​ថ្នាក់​​មនុស្ស​​៣​នាក់ ​​គឺ​១​-​ ឈ្មោះ​​នី សាត ភេទ​ប្រុស ​អាយុ​៤៩​ឆ្នាំ ​ជា​ប្តី របួស​​បាក់​ជើង​ទាំង​សងខាង​​​ ២-​ឈ្មោះ​​​ទេព​ លីហ្សា​ ​​​​អាយុ​៤១​ឆ្នាំ​ ជា​ប្រពន្ធ ​និង​៣-​ឈ្មោះ​សាត​ នីតា​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ ជា​កូន បាក់​ក.ដៃ​ស្ដាំ​ ។​ ​​ក្រុម​គ្រួសារ​នេះ​ប្រកប​របរ​លក់​​សាច់​គោ​អាំង​យីហោ​ «នីតា​​ សាច់អាំង​»​ នៅ​ចំណុច​ផ្ទះ​កើត​ហេតុ​ ។​ ចំណែក​លោក​ឧកញ៉ា​ ដែល​ពេល​នេះ​ក្លាយ​ទៅ​ជា​ជន​បង្ក​ ក៏​មាន​ទីលំនៅ​ក្នុង​បុរី​ខាង​លើ​ និង​ជា​មិត្ដ​ភក្ដិ​​ជន​រង​គ្រោះ​​ដែរ​ ។​

​ប្រភព​​ព័ត៌​មាន​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ លោក​ឧកញ៉ា​ ញ៉ែម​ កុសល​ ​បាន​បើក​រថយន្ដ​មក​ឈប់​មុខ​ផ្ទះ​ និង​ស៊ីផ្លេ​ហៅ​ ហើយ​ចុះ​មក​គោះ​ទ្វារ​ផ្ទះ​ជន​រង​គ្រោះ​ឱ្យ​ចេញ​មក​ក្រៅ​និយាយ​គ្នា​ទាំង​យប់​ ។​ ​​ឯ​​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​​​ទាំង​គ្រួសារ​​បាន​បើក​​ទ្វារ​​ផ្ទះ​​ចេញ​មក​​ ក៏​មាន​ការ​ប៉ះសម្ដី​គ្នា​យ៉ាង​តឹង​សរសៃ​ក​ផង​ដែរ​ ។​ ភ្លាម​ៗ​នោះ​ លោក​ឧកញ៉ា​​បាន​បើក​​រថ​យន្ត​ចេញ​ទៅ​​ទាំង​​មាន​កំហឹង រួច​ក៏​បត់​​ត្រឡប់​​​មក​ក្រោយ​វិញ​ និង​បើក​យ៉ាង​លឿន​សំដៅ​បំបុក​ជន​រង​គ្រោះ​ ប៉ុន្ដែ​ដោយ​សារ​​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ឃើញ​ទាន់​ ក៏​រត់​គេច​ តែ​រត់​មិន​ទាន់​ក៏​ត្រូវ​រថយន្ដ​លោក​ឧកញ៉ា​បុក​ បណ្ដាល​ឱ្យ​របួស​ប្ដី​-ប្រពន្ធ​ ​និង​កូន​ ។ ចំណែក​រថយន្ដ​បង្កហេតុ​ក៏​ជ្រុល​ទៅ​បុក​ថូផ្កា​មុខ​ផ្ទះ​ និង​រាន​ទេវតា​ ព្រម​ទាំង​រថយន្ដ​​ម៉ាក​កាមរី​បាឡែន​មួយ​គ្រឿង​ ពណ៌​ទឹក​ប្រាក់​ ពាក់ស្លាក​លេខ​​ភ្នំពេញ​​2W-1376 ​បណ្តាល​ឱ្យ​ខូចខាត​​អស់​មួយ​ចំហៀង​ខាង​ស្ដាំ​ ។​

បើ​យោង​តាម​ប្រភព​ព័ត៌​មាន​ខាងលើ​ថា​ ​​ក្រុម​​គ្រួសារ​ជន​រង​គ្រោះ​​​​ជំពាក់​ប្រាក់​ត្រឹម​២​ពាន់​ដុល្លារ​ ហើយ​លោក​ឧកញ៉ា​មាន​កំហឹង​បែប​នេះ​​​​ដូច​​ជា​គ្មាន​​អ្វី​ចំណេញ​សោះ​ ។ ផ្ទុយ​ទៅ​វិញ​ត្រូវ​បង់​ខាត​ធ្ងន់​ធ្ងរ​ថែម​ទៀត​ ទាំង​ប្រាក់​ និង​កិត្ដិ​យស​ ដែល​ពាក្យ​​ចាស់​​និយាយ​ថា «​ប្រាក់​​ក៏​បង់​ ថង់​ក៏​ដាច​» ។​

សម្រាប់​លោក​ឧកញ៉ា​ ញ៉ែម​ កុសល​ កោះ​សន្ដិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​​បាន​ទេ​​ក្រោយ​ពេល​កើត​ហេតុ​ ៕​