តាមប្រភពព័ត៌មានគេហទំព័របរទេសចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១១ មិថុនា ឆ្នាំ២០១៣ បានឱ្យដឹងថា តារាចម្រៀងវ័យ២០ឆ្នាំ សេឡេណា ហ្គោមេស មានគម្រោងចាកចេញពីអាជីពអ្នកចម្រៀងមួយរយៈ ដើម្បីមានពេលវេលាគ្រប់គ្រាន់ផ្តោតអារម្មណ៍ទៅលើការថតខ្សែភាពយន្តវិញ ។
តារាសម្តែងដែលមានទេពកោសល្យខ្ពស់ និងជាសំណព្វចិត្តរបស់ចាស្ទីន ប៊ីប៊ើរ ដែលទើបតែផ្សះផ្សាបេះដូងលើកទី២បានជោគជ័យ បាននិយាយថា «ខ្ញុំនឹងឈប់សម្រាកពីវិថីសិល្បៈចម្រៀង បន្ទាប់ពីការប្រគំតន្ត្រីទេសចរណ៍ Stars dance របស់ខ្ញុំចប់សព្វគ្រប់នៅរដូវក្តៅខាងមុខនេះ» ។
ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតដែលបានចោទសួរនាងថា តើនាងនឹងបញ្ឈប់អាជីពជាអ្នកចម្រៀងជារៀងរហូតឬ? នាងបានឆ្លើយដោយញញឹមថា «ជាការពិតខ្ញុំគ្រាន់តែផ្អាកមួយរយៈប៉ុណ្ណោះ ដោយសារតែខ្ញុំចង់ផ្តោតអារម្មណ៍ឱ្យច្រើនក្នុងការថតខ្សែភាពយន្ត ជំនួសវិញ និយាយរួមខ្ញុំចង់បានបទពិសោធន៍ថ្មីៗបន្ថែមទៀតក្រៅពីច្រៀង ហើយមុជឱ្យជ្រៅចូលទៅក្នុងពិភពខ្សែភាពយន្តវិញ»៕
ចែករំលែកព័តមាននេះ