ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់បង់​ជីវិត​គួរ​ឱ្យ​ស្តាយ​…​ព្រោះ​ដឹង​ដែរ​ឮ​ដែរ តែ​ស្មាន​អត់​​អី

5 ឆ្នាំ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង ​៖ ​បុរស​​វ័យ​៤៩​ឆ្នាំ​ម្នាក់ ដោយសារ​​អា​កា​រៈ​មិន​សូវស្រួលខ្លួន​ ​ខណៈ​​ទៅ​បត់ជើង​ក្នុង​បង្គន់ ​ដែល​​សង់​​​លើ​ទឹកស្រះ​ក្រោយ​ផ្ទះ ហើយ​​ទំនងគាត់កើត​​ខ្យល់.គរ​​​​ដួល​ធ្លាក់​ពីលើ​បង្គន់​ចូល​​​ក្នុង​ទឹកស្រះ​​​លង់​ស្លាប់​​តែម្តង ​។  ហេតុការណ៍​នេះ បង្កការភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​​ប្រមាណ​​០៥…

​ខេត្តស្វាយរៀង ​៖ ​បុរស​​វ័យ​៤៩​ឆ្នាំ​ម្នាក់ ដោយសារ​​អា​កា​រៈ​មិន​សូវស្រួលខ្លួន​ ​ខណៈ​​ទៅ​បត់ជើង​ក្នុង​បង្គន់ ​ដែល​​សង់​​​លើ​ទឹកស្រះ​ក្រោយ​ផ្ទះ ហើយ​​ទំនងគាត់កើត​​ខ្យល់.គរ​​​​ដួល​ធ្លាក់​ពីលើ​បង្គន់​ចូល​​​ក្នុង​ទឹកស្រះ​​​លង់​ស្លាប់​​តែម្តង ​។  ហេតុការណ៍​នេះ បង្កការភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​​ប្រមាណ​​០៥ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣​ វិច្ឆិកា ស្ថិត​ក្នុងភូមិ​លៀប ​ឃុំ​កណ្តៀង​រាយ ​ស្រុក​ស្វាយ​ទាប​។

ប្រភពពីសមត្ថកិច្ចឱ្យ​ដឹង​​ថា ជន​រង​គ្រោះខាងលើ ​ឈ្មោះ​ស ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ ​ជា​កសិករ​ រស់នៅ​ក្នុងចំណុច​កើតហេតុ ។​

ប្រភព​ដ​ដែល​បន្ត​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ​វិច្ឆិកា ជនរងគ្រោះបាន​​ប្រពន្ធ​ដែរ​ថា «ម៉ែ​វា ខ្ញុំ​ដូច​ជា​មិនសូវ​​ស្រួល​ក្នុង​ខ្លួន​សោះ​​ចេះ​តែ​ល​វិល​ៗ​មុខ​ » ពេលនោះ ​​ប្រពន្ធ​ក៏​​មិន​បាន​​ចាប់អារម្មណ៍ដែរ ​​ក៏​ចូល​ដេកធម្មតា​។លុះ​ព្រឹក​​​គាត់ (ជនរងគ្រោះ)​បាន​ប្រាប់​ប្រពន្ធ​ទៀត​ថា «គាត់​នៅ​តែ​មិន​ស្រួលខ្លួន​សោះ​» ។ ​បន្ទាប់​មក ​គាត់​ ​​​ប្រាប់​ប្រពន្ធទៀត​​ថា «​ខ្ញុំ​ទៅ​បត់ជើង​ហើយ»។

ដោយសារ​​ប្រពន្ធ​​បាន​បាត់​ប្តី​យូ​រ​ពេក មិនឃើញ​ត្រឡប់​មក​វិញ​ ​ក៏​មានការ​សង្ស័យ​​​ហៅ​ប្អូន​​ទៅ​មើល​​ តែ​​បាន​ឃើញ​​នៅ​ក្នុង​បង្គន់ទេ​ ​ក៏​​នាំគ្នា​​ឆោឡោ​ឡើង​ដើរ​រក​មើល ស្រាប់តែ​​​ប្រទះ​ឃើញ​ស្បែកជើង​ម្ខាង​ទើរ​​នៅ​លើ​កាំជណ្តើរ​បង្គន់ ​ក៏​សន្និ​ដ្ឋាន​ថា ​ប្រហែលជា​ធ្លាក់​ចូល​ក្នុង​ទឹកស្រះ​ហើយ ។ បន្ទាប់មក ​បាន​​នាំ​គ្នា​ចុះ​រាវរក​ក្នុង​ទឹកស្រះ​​​ប្រទះ​ឃើញ​ជន​រង​គ្រោះ​មែន ។

អត្ថបទសរសេរ ដោយ