ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លែង​​ចិញ្ចឹម​​​ត្រី​រ៉ស់​​និង​​ត្រី​ឆ្តោ​​ទ្រង់​​ទ្រាយ​​ធំ​ចំ​នួន​​៣​កំ​ពុង​​ដំ​ណើរ​កា​រ​​យ៉ាង​​រំ​ភើយ​​នៅ​ក្នុង​​ក្រុង​​សៀម​រាប ​និង​​ស្រុក​ពួក

12 ឆ្នាំ មុន

ខេ​ត្ត​សៀម​រាប ៖ ស្របពេល​រាជរដ្ឋាភិបាល​​​កម្ពុជា​កំ​ពុង​តែ​ប្រឹង​ប្រែង​​ពង្រឹងឡើង​វិញ​នូវ​វិស័យ​ជលផល ដោយបានលុប​ចោល​រាល់​អាជីវកម្ម​ឡូ​ត៍​នេសាទ​​នៅ​ទូ​ទាំង​ប្រទេស​ ជាពិសេស​ក្នុង​បឹង​ទន្លេ​សាប ដើ​ម្បី​ប្រយោ​ជន៍​ស្តារ​ធន​ធាន​មច្ឆា​ជាតិ​ឲ្យ​សំបូ​របែប​ឡើ​ងវិញ​នោះ​ ។

បច្ចុ​ប្បន្ន​​គេ​សង្កេត​ឃើញ​និ​គមន៍​យួន​មួយ​ចំនួន​ដែល​ស្ទាត់​ជំនាញ​​ខាង​ចាប់​ត្រី​ក្នុងទឹក​កំ​ពុង​តែ​​បង្វែ​រ​ទិសដៅ​មក​ចិ​ញ្ចឹម​ត្រី​រ៉ស់ និង​ត្រី​ឆ្តោ​ដែល​ជាប្រភេទ​ត្រី​មានការ​ហាម​ឃាត់​នៅ​តាម​ស្រះ​វិញ​ម្តង ហើយ​កូន​ត្រី​តូចៗរាប់លាន​ក្បាល​ក្នុង​មួយ​ថ្ងៃ​ត្រូវបានបំ​ផ្លិច​បំ​ផ្លាញ​​យ៉ាង​រង្គាលពី​បឹង​ធម្មេជាតិ​សំ​រាប់​យក​មក​ផ្គត់​ផ្គង់ដំណើរការ​ធំ​ធាត់​របស់​ត្រី​ប្រភេទ​នេះ​ ។

យោង​តាម​សេចក្តី​រាយការណ៍​ពី​សមត្ថកិច្ច​មួយរូប​ដែល​សុំមិន​បញ្ចេញ​ឈ្មោះ​​បាន​បង្ហើប​ថា សកម្មភាព​ចិញ្ចឹម​ត្រី​រ៉ស់​ និង​ត្រី​ឆ្តោ​ដែល​រាជរដ្ឋា​ភិបាល​ហាមឃាត់​កំ​ពុង​កក្រើក​ឡើង​ខ្លាំង​ជាង​ពេល​ណា​ទាំង​អស់​​ ជាពិសេស​កន្លែង​ចិញ្ចឹម​ត្រី​ប្រភេទ​នោះ​ចំ​នួន​៣កន្លែង​នៅ​តាម​រណ្តៅ​ធំៗជ្រៅ​ បន្សល់​ពី​ឈ្មួញ​កាយដី​លក់​នៅ​តាម​មាត់​បឹង​​ទន្លេសាប​ក្នុង​ភូមិសាស្ត្រ​ក្រុង​សៀមរាប និង​ស្រុកពួក​ ស្ថិត​នៅ​ក្រោម​ការគ្រប់​គ្រង​របស់​សង្កាត់​​រដ្ឋបាល​ជលផលចុង​ឃ្នៀស និង​សង្កាត់​មេជ្រៃ​តែ​ម្តង ។​