ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​​ផល​​បាល់​​ទាត់​ ​Metfone ​Cambodian ​League​ 2013​ កាល​​ពី​​ថ្ងៃ​​អាទិត្យ​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់​ទាត់​ Metfone Cambodian League 2013 កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ ទី​១៦​ មិថុនា​ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​មាន​ទាំង​អស់​២​ប្រកួត​ ។​ ជា​លទ្ធផល​ក្រុម​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប​បាន​យក​ឈ្នះ​លើ​ក្រុម​អគ្គ​លេខាធិការ​ដ្ឋាន​ព្រឹទ្ធ​សភា​ ១-០​ ទាំង​លំបាក​បំផុត ខណៈ​ក្រុម​បៀល​ប្រាយ​យូណាយ​ធីត​ យក​ឈ្នះ​លើ​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​ ២-១ ។​

នៅ​ក្នុង​តង់​ទី​១​ នៅ​នាទី​ទី​១៧​ ​កីឡាករ​ នុត​ ស៊ីនួន​ ពាក់​អាវ​លេខ​២៨ ជា​អ្នក​រក​បាន​គ្រាប់​បាល់​១​គ្រាប់​នេះ​ឱ្យ​ក្រុម​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​ ។ ក្រុម​ព្រឹទ្ធ​សភា​បាន​ព្យាយាម​លេង​វាយ​បក​តាម​រក​គ្រាប់​បាល់​សង​វិញ​ ប៉ុន្តែ​មិន​អាច​ទៅ​រួច​ឡើយ​ ព្រោះ​ថាខ្សែ​ការពារ និង​អ្នក​ចាំ​ទី​របស់​ក្រុម​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុបបំពេញ​តួនាទី​របស់​ខ្លួន​បាន​យ៉ាង​ល្អ​បំផុត ។​ ទោះ​ជា​យ៉ាង​ណា​ នៅ​តង់​ទី​២​ ក្រុម​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប​លែង​មាន​ឱកាស​រក​បាន​គ្រាប់​បាល់​ទី​២​បន្ថែម​ទៀត​​ហើយ​ ព្រោះ​ក្រុម​ព្រឹទ្ធ​សភា​បាន​រារាំង​មិន​ឱ្យ​មាន​ការ​នាំ​យក​បាល់​ទៅ​លេង​នៅ​មុខ​ទី​របស់​គេ​បាន​ឡើយ ។​

ក្រុម​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប​ពេល​នេះ​លេង​បាន​១៤​ប្រកួត​ ក្នុង​នោះ​ឈ្នះ​២​ ស្មើ​៦​​ ចាញ់​៦​ មាន​១៤​ពិន្ទុ​ ។​ រី​ឯ​ក្រុម​អគ្គ​លេខាធិការ​ដ្ឋាន​ព្រឹទ្ធ​សភា​វិញ​លេង​បាន​១៤​ប្រកួត​ដូចគ្នា​ ក្នុងនោះ​ស្មើ​១​ ចាញ់​១៣​ មានតែ​១​ពិន្ទុ​ប៉ុណ្ណោះ​  ។​ ចំណែក​ក្រុមបៀល​ប្រាយ​យូណាយ​ធីត​វិញ​ បើ​ទោះ​ជា​បាន​យក​ឈ្នះ​លើ​ក្រុម​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ២-១​ លើក​នេះ​មែន ក៏​គេ​មិន​អាច​ឡើង​ផុត​ពី​លេខ​រៀង​ទី​៧ ក្នុង​តារាង​បាន​ដែរ​ព្រោះ​អី​ការ​ប្រកួតទាំង​១៤​លើក​របស់​ក្រុម​នេះ​ទទួល​លទ្ធ​ផល​ឈ្នះ​៥​ ស្មើ​៣​ ចាញ់​៦​ មាន​១៨​ពិន្ទុ ។​ រី​​ឯ​ក្រុម​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​វិញ​លេង​បាន​១៤​ប្រកួត​ដូច​គ្នា ឈ្នះ​៥​ ស្មើ​៤ ចាញ់​៤​ មាន​១៩​ពិន្ទុ​ ស្ថិត​នៅ​លេខ​រេៀង​ទី​៦​ ក្នុង​តារាង ៕