ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ដ្ឋាន​ស្ថាប​នា​ផ្លូវ​ទួល​សុវត្ថិ​ភាព​មួយ​ខ្សែ​ដែល​លិច​ទឹក​រាល់​ឆ្នាំ​ (វីដេ​អូ​ឃ្លីប)

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ ផ្លូវ​លំ​មួយ​ខ្សែ​ស្ថិត​នៅ​ភូមិ​ព្រែក​​តា​គង់​១​ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មាន​ជ័យ​ ដែល​តែង​តែ​ទទួល​រង​នូ​វ​ការ​លិច​លង់​ជា​រៀង​រាល់​ឆ្នាំ​ ត្រូវ​បាន​សម្ពោធ​​​បើក​ការ​ដ្ឋាន​ស្ថាបនា​ធ្វើ​ជា​ផ្លូវ​ទី​ទួល​សុវត្ថិ​ភាព​​ជូន​ប្រជា​ពល​រដ្ឋ​ប្រើ​ប្រាស់​លែង​ឱ្យ​មាន​ទឹក​ជន​លិច​ទៀត​ហើយ​ក្រោយ​ពេល​ស្ថាបនា​រួច​រាល់​ ដោយ​សារ​ចាក់​​ដី​លើក​ជា​ទំនប់​កំពស់​២​ម៉ែត្រ​។

ពិធី​បើក​ការ​ដ្ឋាន​នេះប្រព្រឹត្ត​ទៅនៅ​រសៀល​ថ្ងៃ​ទី​១៧ មិថុនា ២០១៣​នេះ​ ក្រោម​អធិបតី​ភាព​លោក​អែម សុលាង ប្រធាន​ក្រុម​ប្រឹក្សា​ខណ្ឌ​មាន​ជ័យ​ លោក​គួច ចំរើន អភិ​បាល​ខណ្ឌ​មាន​ជ័យ​ និង​លោក​កែវ សារឿន ចៅ​សង្កាត់​ចាក់​អង្រែ​​លើ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​ប្រជា​ពល​រដ្ឋ​រស់​នៅ​អម​សង​ខាង​ផ្លូវ​នោះ​ផង​ដែរ​ ។

សូម​បញ្ជាក់ថា ផ្លូវ​ដែល​បើ​ក​ការ​ដ្ឋាន​​ស្ថាប​នា​ខាង​លើ​នេះ​មាន​បណ្តោយ​ប្រវែង​២២២​ម៉ែត្រ​ និង​ទទឹង​៨​ម៉ែត្រ​​ ចំណាយ​​ថវិកា​អស់​ជាង​១១​លាន​រៀល​​ដែល​ជា​ថវិកា​មូល​និធិ​សង្កាត់​ស្ថាប​នា​ដោយ​ក្រុម​ហ៊ុន​ម៉ៅ​ការ​សណង់​រស់​ថៃ៕