ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​ជាតិ​ផ្លូវគោក​គ្រោង​ចុះ​ចែក​មួក​សុវត្ថិភាព​១០​ម៉ឺន​មួក​តាម​គោលដៅ​កំណត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន​នៃ​គណកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​គម្រោង​នឹង​ចុះ​ចែក​មួក​សុវត្ថិភាព​ចំនួន​១០​ម៉ឺន​មួក ។ ការ​បន្ត​ចុះ​ចែក​មួក​សុវត្ថិភាព​នេះ ខណៈ​ដែល​ក្រុមការងារ​គណៈកម្មការ​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ផ្សេង​ៗ​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ក្នុង​ឱកាស​បុណ្យអុំទូក​នៅ​ជិត​រង្វង់​មូល​ចោម​ចៅ ។ ផ្តល់​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន ព្រឹក​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ ៖ គណកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន​នៃ​គណកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​គម្រោង​នឹង​ចុះ​ចែក​មួក​សុវត្ថិភាព​ចំនួន​១០​ម៉ឺន​មួក ។

ការ​បន្ត​ចុះ​ចែក​មួក​សុវត្ថិភាព​នេះ ខណៈ​ដែល​ក្រុមការងារ​គណៈកម្មការ​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ផ្សេង​ៗ​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ក្នុង​ឱកាស​បុណ្យអុំទូក​នៅ​ជិត​រង្វង់​មូល​ចោម​ចៅ ។ ផ្តល់​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិការ​នេះ លោក​ព្រំ វ​ន្ថា ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​លើក​ឡើង​ថា កាលពី​កន្លង​ទៅ​យើង​បាន​ចុះ​ផ្សព្វផ្សាយ និង​ចែក​មួក​សុវត្ថិភាព​បាន​ជិត​៥​ម៉ឺន​មួក​ហើយ ដែល​ជា​ការ​សហការ​គ្នា​រវាង​ក្រសួង​សាធារណការ និង​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ។

លោក​បញ្ជាក់​ថា​«​យើង និង​បន្ត​ចែក​ឲ្យ​បាន​១០​ម៉ឺន​មួក​ទៅ​តាម​គោល​ការ​ដែល​បាន​គ្រោងទុក​ហើយ​យើង​នឹង​បន្ត​ចុះ​ផ្សព្វផ្សាយ​ជា​បន្ត​ទៀត​នៅ​ក្នុង​១​ខែ យើង​ចុះ​ផ្សព្វផ្សាយ​ចំនួន​៣​ខេត្ត​ហើយ យើង​បាន​ចែក​ស្ទីក​ឃើ​ចំណាំងផ្លាត​បិទ​លើ​ម៉ូតូ​បាន​ចំនួន​៣៤០៦.០ ០០​ស្ទីក​ឃើ មក​ហើយ​» ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវត្រូវ​គោរ ព​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ពេល​បើកបរ​ត្រូវ​ពាក់​មូ​ក​សុវត្ថិភាព​ទាំង​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ព្រមទាំង​កុមារ​ដែល​មាន​អាយុ​៣​ឆ្នាំ​ឡើង​ទៅ អ្នក​ដែល​បើកបរ​យានយន្ត​ត្រូវ​ពាក់​ខ្សែ ក្រ​វ៉ា​ត់​ឲ្យ​បាន​ត្រឹមត្រូវ​កុំ​ជិះ​លើ​រថយន្ត​ផ្ទុក​លើស​ច​ណុះ សំពីងសំពោង កំ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង បើកបរ​ហួស​ល្បឿន​កំណត់ និង​មុន​វ៉ា​ជែង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចៀសវាង​មាន​គ្រោះថ្នាក់​កើតឡើង លោក​បាន​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ទទួល​បាន​នូវ​សុខ​សុវត្ថិភាព​ទាំងអស់​គ្នា ។

សូម​ជម្រាប​ថា ការ​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ក៏​មានការ​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​នឹង​ច្បាប់ ចរាចរណ៍​ទទួល​បាន​មួក​សុវត្ថិភាព​ផង​ដែរ ។

ឱកាស​ពិធី​អុំទូក អកអំបុក​អក​បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ធ្វើការ​អំពាវនាវ​ដល់​សាធារណជន​ជា​អ្នក​ប្រើប្រាស់​ផ្លូវ​ផង​ដែរ ដូច​ជា ១- ត្រូវ​ពាក់មួក​សុវត្ថិភាព​ជា​និច្ច ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ត ២- មិន​ត្រូវ​បើកបរ​លើស​ល្បឿន កំណត់​ជា​ដាច់ខាត ៣- មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជា​ដាច់ខាត ៤- ត្រូវ​គោរព​សិទ្ធិ​អាទិភាព​រូប​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្តាំ​ជា​និច្ច ៥- ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជា​និច្ច​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​រថយន្ត ៦- មិន​ត្រូវ​បត់ ឬ​វ៉ា​ជែង​ក្នុង​ភាព​ប្រថុយប្រថាន ឬ​ប្រើ​ទូរស័ព្ទ​ដោយ​គ្មាន​ឧបករណ៍​សម្លេង​ភ្ជាប់​ទំនាក់ទំនង ៧- ត្រូវ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ដ​ជា​និច្ច ពិសេស​ត្រួតពិនិត្យ​កង ចង្កូត ហ្វ្រាំង ភ្លើង​បំភ្លឺ ។ ៨ -​សូមកុំ​ទុក​អ្នកដំណើរ ឬ​ទំនិញ​លើស​ច្បាប់​កំណត់ ។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​ដឹក​កម្មករ​មិន​ត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​អ្នក​ជិះ​លើដំបូល និង​សូម​មេត្តា​កុំ​តម្លើង​ថ្លៃ​ធ្វើ​ដំណើរ​ក្នុង​ឱកាស​នេះ ។ ៩- មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ដែល​ងងុយដេក​ជា​ដាច់ខាត ។ ១០- ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ប្រកបដោយ​សីលធម៌​យោគយល់​អធ្យាស្រ័យ ។

គួរ​កត់សម្គាល់​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៨ នេះ​មាន​អ្នក​ជិះ​ទោចក្រយានយន្ត​ចំនួន​៨១% ដែល​ភាគច្រើន​ជា​យុវវ័យ​បាន​ក្លាយជា​ជន​រងគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ហើយ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំងនោះ​មាន​៧៧% ដែល​មិន​បាន​ពាក់មួក​សុ​ត្ថិ​ភាព​ក្នុង​ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ