បារាំងផ្ដល់ហិរញ្ញប្បទានឥតសំណងជិត100លានដុល្លារដល់កម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមអភិវឌ្ឍន៍កម្ពុជាក្នុងបំណងធ្វើឲ្យប្រសើរឡើងនូវការរស់នៅរបស់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ច ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ហៅកាត់ថាAFD បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន៨៤,៦៧លានអឺរ៉ូ ឬប្រមាណ៩៦,៤លានដុល្លារអាមេរិក ដើម្បីអនុវត្តនូវកម្មវិធីចំនួន៣ ។

២- ហិរញ្ញប្បទានឥតសំណងចំនួន២៥លានអឺរ៉ូ សម្រាប់កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ហើយកម្មវិធីនេះគ្រោងនឹងចំណាយថវិកាសរុបចំនួនប្រមាណ២៥លានអឺរ៉ូ ដែលជាហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុប ក្នុងគោលដៅគាំទ្រកំណើនប្រកបដោយនិរន្តរភាព ភាពធន់នឹងបម្រែបម្រួលអាកាសធាតុ និងបរិយាប័ន្ននៃវិស័យជលផលនៅកម្ពុជា ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការធានាសន្តិសុខស្បៀង និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងរួមចំណែកអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្មជាតិ និងក្របខ័ណ្ឌផែនការយុទ្ធសាស្ត្រសម្រាប់វិស័យជលផលឆ្នាំ២០១០-២០១៩ ។ ៣-ហិរញ្ញប្បទានឥតសំណងចំនួន៤,៦៧លានអឺរ៉ូ សម្រាប់គម្រោងគ្រប់គ្រងទឹកស្អាត និងអនាម័យតាមខេត្ត ។ គម្រោងនេះ គ្រោងនឹងចំណាយថវិកាសរុបចំនួនប្រមាណ១១០,៨លានដុល្លារអាមេរិក ក្នុងនោះ ហិរញ្ញប្បទានសម្បទានសហប្រតិបត្តិការពី ADB ចំនួនប្រមាណ៥០លានដុល្លារអាមេរិក, ឥណទានសម្បទានពីAFD ចំនួន៤០លានអឺរ៉ូ ត្រូវជាប្រមាណ៤៥,៥លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួន៤,៦៧លានអឺរ៉ូ ត្រូវជាប្រមាណ៥,៣១លានដុល្លារអាមេរិក, ហិរញ្ញប្បទានឥតសំណងរបស់មូលនិធិជប៉ុនសម្រាប់យន្តការផ្តល់ឥណទានរួមគ្នាចំនួន១០លានដុល្លារអាមេរិក ។
គម្រោងនេះនឹងចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ ស្ដីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ២០១១-២០២៥ សំដៅបង្កើនការផ្តល់សេវាកម្មទឹកស្អាត និងអនាម័យជូនប្រជាពលរដ្ឋដែលរស់នៅតាមទីប្រជុំជន និងក្រុងនៅក្នុងខេត្តបាត់ដំបង, កំពង់ចាម, ព្រះសីហនុ និងខេត្តសៀមរាប ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា តាមរយៈការអនុម័តផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងទាំង៣នេះបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍនៅកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបែងចែកផ្កាផ្លែនៃកំណើនប្រកបដោយសមធម៌ដល់គ្រប់ស្រទាប់វណ្ណៈនៃប្រជាជន តាមរយៈការបន្តធានាសម្រេចឲ្យបាននូវចីរភាព នៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង ។
គួរបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងដែលគិតចាប់ពីឆ្នាំ១៩៩៣រហូតមកដល់បច្ចុប្បន្ន រាប់ទាំងកិច្ចព្រមព្រៀងទាំង៣នេះផង រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានផ្ដល់ហិរញ្ញប្បទានសរុបដល់កម្ពុជាប្រមាណជាង៥៥៤លានអឺរ៉ូ ឬប្រមាណជាង៦៣២លានដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ