បុរសម្នាក់ជិះត្រាក់ទ័ររអិលជើងធ្លាក់ដីត្រូវកង់មុខកិនរបួសធ្ងន់
ខេត្តប៉ៃលិន ៖ បុរសម្នាក់បានរងរបួសធ្ងន់ដោយសារជិះត្រាក់ទ័រអង្គុយនៅពីមុខមិនប្រយ័ត្ន ក៏រអិលជើងធ្លាក់មកក្រោម ហើយត្រូវបានត្រាក់ទ័រកិនពីលើ បណ្តាលឱ្យចេញលាមក និងសន្លប់ កាលពីវេលាម៉ោង៧ និង២៥នាទីព្រឹកថ្ងៃទី១៥ មិថុនា ២០១៣ ស្ថិតនៅចំណុចភ្នំសណ្តែក ជាប់នឹងព្រំប្រទល់ខេត្តបាត់ដំបង ភូមិសួស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ត្រូវបានគេបញ្ជូនទៅសង្គ្រោះ
ចែករំលែកព័តមាននេះ