ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចូល​ថ្ម​ទូរ​សព្ទ័​ចោល ទុ​ស្សេ​ឆេះ​ផ្ទះ​ផ្អើល​ផ្សារ​វាល​យន្ត

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ មាន​ករណី​ឆ្លង​ចរន្ត អគ្គិសនី ឆេះ​ផ្ទះ​ដូរ​លុយ​មួយ​កន្លែង​នៅ​ខាងត្បូង​ផ្សារ​វាល​យន្ត ស្ថិត​ក្នុងភូមិ​វាល​យន្ត…

ខេត្តស្វាយរៀង ៖ កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ មាន​ករណី​ឆ្លង​ចរន្ត អគ្គិសនី ឆេះ​ផ្ទះ​ដូរ​លុយ​មួយ​កន្លែង​នៅ​ខាងត្បូង​ផ្សារ​វាល​យន្ត ស្ថិត​ក្នុងភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។ បើ​តាម​លោក តូច ធី ចៅសង្កាត់​រង​ទី​១ សង្កាត់​ស្វាយ​រៀង បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខាងលើ ម្ចាស់​បា​នប​ញ្ជូ​ល​ភ្លើង​ទូរស័ព្ទ​ដាក់​លើ​ពូក​ក្នុង​បន្ទប់ដេក ហើយ​បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​ពូក​ហុយផ្សែង​ផ្អើល​ដល់​ពលរដ្ឋ​ជិតខាង​មក​ជួយ។

ហើយ​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យបាញ់​ពន្លត់​អស់​៤​បំពង់ ប៉ុន្តែ​មិន​រលត់​នោះ​ទើប​ម្ចាស់ផ្ទះ​ទូរស័ព្ទ​ហៅ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​មួយ​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​កងរាជអាវុធហត្ថ​ខេត្ត​២​គ្រឿង​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទើប​រលត់​ទាំងស្រុង​នៅ​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​។ ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ម្ចាស់ផ្ទះ​ខាងលើ​មានឈ្មោះ សំ ទី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មានមុខ​របរ​ដូរ​លុយ និង​លក់​មាស​ហើយ​ទំហំ​នៃ​ការ​ខូចខាត​គេ​ពុំ​ទាន់​ដឹង​នៅឡើយ​ទេ​។

ចំពោះ​ករណី​នេះ​ដែរ​គេ​ឃើញ​មាន​លោក ណុ​ប ចំរើន អភិបាលរង​ស្តីទី​ក្រុង​ស្វាយ​រៀង បាន​ធ្វើការ​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​អគ្គិភ័យ​ដែល​បង្ក​ដោយ​ឆ្លង​ចរន្ត​អគ្គី​ស​នី ភ្លើងទៀន​ភ្លើង​ធូប​ភ្លើងចង្ក្រាន​ជាដើម​។ ទន្ទឹម​នោះ​លោក​អភិបាលរង​ស្តីទី ក៏​សំណូមពរ​ដល់​ពលរដ្ឋ ជា​អាជីវករ​លក់ដូរ​នៅ​ខាងត្បូង​ផ្សារ​វាល​យន្ត​ទាំងអស់​សូមកុំ​ដាក់​លក់​នូវ​មុខទំនិញ​មក​ចិញ្ចើមថ្នល់​ជុំវិញ​ផ្សារ​ដែល​បង្ក​ឲ្យ​កកស្ទះ​ពេល​មាន​អាសន្ន​ម្តង​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ