ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ឧទ្ធរណ៍​បន្ត​សវនការ​សំណុំ​រឿង​អ្នកស្រី​យ៉ោម បុប្ផា ជំទាស់​សាលក្រម​​ដាក់ពន្ធនាគារ៣ឆ្នាំ

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​៖ ​សាលា​ឧទ្ធរណ៍​​​បាន​​បន្ត​បើក​​សវនាការ​ជំនុំ​ជម្រះ​​​លើក​រណី​​​​ស្ត្រី​ជាប់​ចោ​ទ​ឈ្មោះ​​យ៉ោម បុប្ផា ​អ្ន​កភូមិ​​បឹងកក់ ​នៅរសៀល​​​​ថ្ងៃ​ទី​១៤ មិថុនា ​។ ​ស្ត្រីជាប់​ចោទ​រូប​នេះ​ត្រូវ​បាន​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​សម្រេច​ផ្តន្ទា​ទោស ដាក់​ពន្ធ​នាគារ​៣​ឆ្នាំ ​​កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១២ ក្នុង​ប​ទ​ចោទ​ប្រកាន់​​រឿង​ព្រួត​គ្នា ​វាយ​​បុរសពីរនាក់​ជាអ្នក​រត់​ម៉ូតូ​ឌុប​​បណ្តាល​ឱ្យ​​រង​​របួស​ធ្ងន់ ។ ​ក្នុង​សវនា

រាជ​ធានីភ្នំពេញ ​៖ ​សាលា​ឧទ្ធរណ៍​​​បាន​​បន្ត​បើក​​សវនាការ​ជំនុំ​ជម្រះ​​​លើក​រណី​​​​ស្ត្រី​ជាប់​ចោ​ទ​ឈ្មោះ​​យ៉ោម បុប្ផា ​អ្ន​កភូមិ​​បឹងកក់ ​នៅរសៀល​​​​ថ្ងៃ​ទី​១៤ មិថុនា ​។ ​ស្ត្រីជាប់​ចោទ​រូប​នេះ​ត្រូវ​បាន​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​សម្រេច​ផ្តន្ទា​ទោស ដាក់​ពន្ធ​នាគារ​៣​ឆ្នាំ ​​កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១២ ក្នុង​ប​ទ​ចោទ​ប្រកាន់​​រឿង​ព្រួត​គ្នា ​វាយ​​បុរសពីរនាក់​ជាអ្នក​រត់​ម៉ូតូ​ឌុប​​បណ្តាល​ឱ្យ​​រង​​របួស​ធ្ងន់ ។ ​ក្នុង​សវនា​ការ ចៅ​ក្រម​បាន​សា​កសួរ​សាក្សី​មួយ​ចំនួន​ទាក់​​ទិន​នឹង​ការ​ប្រព្រឹត្ត​​​ល្មើស​របស់​ស្ត្រី​ជាប់ចោទ​រូប​នេះ ​។

ខណៈ​ពេល​ដំណើរ​ការ​​សវនា​ការ​នេះ​ ក្រុម​អ្នក​ភូមិ​បឹងកក់បាន​​លើក​គ្នា​ទៅប្រមូល​​ផ្តុំ​ស្រែក​តវ៉ា​​​ទាម​ទារ​​ឱ្យមាន​ការ​ដោះ​​លែង​ជន​ជាប់​​ចោទ ​ឈ្មោះ​យ៉ោម ​បុប្ផា​ ​នៅ​មុខ​​សាលា​ឧទ្ធ​រណ៍​ផង​ដែរ ​។ ចំណែក​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប ក៏​នាំ​គ្នា​​ទៅ​ទាម​ទារ​​ឱ្យ​តុលាការ​កាត់​ទោស ​អ្នក​ស្រី​យ៉ោម បុប្ផា ដោយ​ចាត់​ទុក​ថា ​ករណី​ស្ត្រី​​បឹង​កក់​​រូប​​នេះ​​មិនមែន​កើត​ចេញ​ពី​បញ្ហា​​​ដី​ធ្លី​​នោះ​ទេ ​​តែ​​គឺ​ជា​បទ​​​​​ល្មើស​​ព្រហ្ម​ទណ្ឌ​សុទ្ធ​សាធ​ ។ ​

សំណុំ​រឿ​​ង​របស់​អ្នក​ស្រី​យោ៉ម បុប្ផា ​ត្រូវ​បាន​​​សាលា​ឧទ្ធរណ៍​ លើក​យក​មក​​ជំនុំ​ជម្រះ​​ កាលពី​រសៀល​ថ្ងៃ​ទី​៥ មិថុនា ​​កន្លងមក​ ។ កាល​​ណោះ ចៅក្រម​បាន​​សាក​សួរ​​​ចប់សព្វគ្រប់​លើ​អ្នកស្រី​ យ៉ោម​ បុប្ផា​ និង​បុរស​អ្នករត់​ម៉ូតូឌុប​ពីរ​នាក់​ ហើយ​នៅ​ថ្ងៃ​ទី​១៤​ មិថុនា​ ចូល​ដល់​ការ​​សាក​​សួរ​​​សាក្សី​បន្ថែម​ទៀត​ក្នុង​ការ​ដាក់បន្ទុក​លើ​ជន​ជាប់​ចោទ​ ។​​

ជន​ជាប់​ចោទ​ យ៉ោម​​​ បុប្ផា​ អាយុ​២៩​ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​៤​ កញ្ញា​ ឆ្នាំ​២០១២​ ពី​បទ​ចោទ​ប្រកាន់​ថា​ អ្នកស្រី​បាន​ចូល​រួម​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ ​ដោយ​​ការ​វាយ​​​បុរស​អ្នក​​​រត់​ម៉ូតូឌុប​ពីរ​នាក់​ឱ្យរង​របួស​ ។​ កាល​ពី​ព្រឹកថ្ងៃ​ទី​២៧​ ខែ​ធ្នូ​ ឆ្នាំ​២០១២​ ជនជាប់ ចោទ​ឈ្មោះ​ យ៉ោម​ បុប្ផា​ ត្រូវ​បាន​សា​លាដំបូង​រាជ​ធានី​ភ្នំ​ពេញ​ ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគារ​៣​ឆ្នាំ​ និង​តម្រូវ​ឱ្យ​​​បង់​លុយ​ជំងឺ​ចិត្ដ​ទៅ​បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ពីរ​នាក់​ សរុប​៦០​លាន​រៀល​ ៕​