ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជុំ ​ម៉ី​ ប្តឹង​លោក​កឹម ​សុខា ​ដែល​ក្រអើត​ក្រទម​មិន​សុំ​ទោស​ ចំពោះ​សម្តី​​«ទួល​ស្លែង​សិប្ប​និម្មិត​»

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ពាក្យ​បណ្តឹង​របស់​លោក​ ជុំ ម៉ី អតីត​អ្នក​រង​គ្រោះ​នៅ​គុក​ទួល​ស្លែង​ ដែល​នៅ​រស់​រាន​មាន​ជីវិត​ពី​គុក​ទួល​ស្លែង​ និង​ជា​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ដែល​បាន​រួច​ផុត​ពី​របប​កម្ពុជាប្រជាធិប​តេយ្យ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ មិថុនា បាន​ដាក់​ពាក្យ​ប្តឹង​លោក កឹម សុខា​ ប្រធាន​ស្តី​ទី​គណបក្សសង្គ្រោះ​ជាតិ​ ចូល​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ហើយពាក្យ​បណ្តឹង​នោះ​ត្រូវ​បាន​ការិយាល័យ​រដ្ឋបាល​បោះ​ត្រា​ចូល​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ ។​

រាជ​ធានី​ភ្នំពេញ ៖ ពាក្យ​បណ្តឹង​របស់​លោក​ ជុំ ម៉ី អតីត​អ្នក​រង​គ្រោះ​នៅ​គុក​ទួល​ស្លែង​  ដែល​នៅ​រស់​រាន​មាន​ជីវិត​ពី​គុក​ទួល​ស្លែង​ និង​ជា​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ដែល​បាន​រួច​ផុត​ពី​របប​កម្ពុជាប្រជាធិប​តេយ្យ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ មិថុនា បាន​ដាក់​ពាក្យ​ប្តឹង​លោក កឹម សុខា​ ប្រធាន​ស្តី​ទី​គណបក្សសង្គ្រោះ​ជាតិ​ ចូល​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ហើយពាក្យ​បណ្តឹង​នោះ​ត្រូវ​បាន​ការិយាល័យ​រដ្ឋបាល​បោះ​ត្រា​ចូល​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ ។​

លោក គួយ​ ធុនណា​ ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក ជុំ ម៉ី​ បាន​យក​ពាក្យ​បណ្តឹង​នោះ​ទៅ​ដាក់​ចូល​តុលាការ​ដែល​មាន​ខ្លឹមសារ​ថា​ តាម​រយៈ​ខ្សែ​អាត់​សំឡេង​លោក កឹម សុខា​ បញ្ជាក់​ថា​ ​គុក​ទួល​ស្លែង​ជា​កន្លែង​សិប្ប​និម្មិត​ បន្ទាប់​មក​លោក កឹម សុខា​ បែរ​ជា​និយាយថា​ ជា​ការ​កាត់​ត​ទៅ​វិញ ។​ ក្រោយ​ពេល​លោក​ កឹម សុខា និយាយ​បែប​នេះ​ ធ្វើ​ឱ្យ​អតីត​អ្នក​រង​គ្រោះ​ក្នុង​គុក​ទួល​ស្លែង​ ដែល​នៅ​រស់​រាន​មាន​ជីវិត​ជាច្រើន​នាក់​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រង​គ្រោះ​ក្នុង​របប​កម្ពុជាប្រជាធិប​តេយ្យ​ទូទាំង​ប្រទេស​ មាន​ការ​ឈឺ​ចាប់​ និងបាន​ផ្ទុះ​កំហឹង​រហូត​ឈាន​ដល់​ការ​ប្រមូល​ផ្តុំ​គ្នា​រាប់​ម៉ឺន​នាក់​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​ កាល​ពី​ថ្ងៃទី​៩​ មិថុនា​កន្លង​ទៅ​ ដោយ​មាន​ការ​ទាមទារ​ឱ្យ​លោក កឹម សុខា​ សុំទោស​ជាសាធារណៈ​ ។

បុ៉ន្តែ​ផ្ទុយ​ទៅ​វិញ​ បែរ​ជា​លោក​ កឹម សុខា​ គេច​វេះ​មិន​ទទួល​ខុស​ត្រូវ​រាល់​ទង្វើ​ដែល​បាន​ខ្លួនបាន​ធ្វើ​នោះ​​ឡើយ​ ហើយ​បែរ​ទៅ​ជា​ចោទ​ថា​ សំឡេង​នោះ​ជា​ការ​កាត់​ត ។​ ប្រការ​យ៉ាង​ដូច្នេះ​ហើយ​ទើប​បាន​ជា​លោក​ ជុំ ម៉ី​ ពឹង​លោក​ គួយ​ ធុនណា​ ឱ្យ​ធ្វើ​ជា​មេធាវី​ការពារ​ក្តី​ដើម្បី​រៀបចំ​ដាក់​ពាក្យ​ប្តឹង​លោក កឹម សុខា​ ទៅ​តុលាការ​ឱ្យ​ចាត់​ការ​តាម​ច្បាប់ ។​

ពាក្យ​បណ្តឹង​របស់​លោក ជុំ ម៉ី​ បាន​បញ្ជាក់​យ៉ាងច្បាស់​ថា​ សំឡេង​លោក កឹម សុខា​ និយាយ​ទាំង​ប៉ុន្មាន​ដែល​ថា​ គុក​ទួល​ស្លែង​ជា​កន្លែង​សិប្បនិម្មិត​នោះ​ គឺ​លោក​ថត​សំឡេង​ដោយ​ផ្ទាល់​ដៃ​ ហើយ​គ្មានអ្នក​ណា​យក​ទៅ​កាត់​ត​ទេ ។​ មន្ត្រី​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​ដែរ​ថា​ ការិយាល័យ​រដ្ឋបាល នឹង​ដាក់​ពាក្យ​បណ្តឹង​នេះ​ជូន​លោក​ប្រធាន​ ដើម្បី​មាន​ចំណាត់​ការ​ឱ្យ​លោក​ចៅ​ក្រម​ចេញ​ដីកា​កោះ​ហៅ​លោក កឹម សុខា​ មក​សាក​សួរបន្ថែម​ ប៉ុន្តែ​មិន​ទាន់​កំណត់​ពេល​ណា​នៅ​ឡើយ​ទេ ។​

មុននេះ​មួយ​ថ្ងៃ​ សម្តេច​តេជោ​ ហ៊ុន សែន​ បាន​អំពាវនាវ​ដល់​លោក​ ជុំ ម៉ី​ ក៏​ដូចជា​អ្នក​មាន​កំហឹង​ជា​ទូទៅ​លើ​សម្តី​ដែល​និយាយ​ថា​ គុក​ទួល​ស្លែង​ជា​កន្លែង​សិប្ប​និម្មិត​ សូម​ផ្អាកការ​ធ្វើ​បាតុ​កម្ម​ប្រឆាំង​លោក​ កឹម សុខា​ ដោយ​សារ​តែ​ខ្លាច​មាន​ការ​រំខាន​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ដែល​ខិត​ជិត​ចូល​មក​
ដល់​ ។ សម្តេច​តេជោ​ ក៏បាន​ច្រាន​ចោល​ការចោទ​ប្រកាន់​ថា​ មហាបាតុ​កម្ម​មនុស្ស​រាប់​ម៉ឺន​នាក់​នោះ​គឺ​គណបក្ស​ប្រជាជន​ជាអ្នក​រៀបចំ​ ដោយ​សម្តេច​បាន​សង្កត់​ធ្ងន់​ថា​ បើ​សិន​ជា​គណបក្សប្រជាជន​ជាអ្នក​រៀបចំ​វិញ​ ប្រហែល​លោក កឹម សុខា​ រត់​ចូល​ទូត​ណាមួយ​ហើយ​ព្រោះ​វា​នឹង​ក្លាយ​ជា​មហាបាតុកម្ម​ដ៏​ធំ​បំផុត។​

នៅ​ថ្ងៃ​ទី​១៣​ មិថុនា​កន្លង​មក​នោះ​ដែរ​ លោក​ ជុំ ម៉ី​ ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​លោក​ពី​ការ​ខក​ចិត្ត​ចំពោះ​ការ​ឆ្លើយ​តប​ក្នុងនាម​គណ​បក្សសង្គ្រោះ​ជាតិ​ ដែល​ការពារ​សម្តី​លោក កឹម សុខា​ ។ ខាង​ក្រោម​នេះ​ គឺ​ជា​ការ​ថត​ចម្លង​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ ជុំ ម៉ី ។