ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាព​ប្រណាំងទូក​ក្នុង​ខេត្ត​ចាប់ផ្ដើម​ដំណើរការ​ហើយ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​លើក​ទី​១ សម្រាប់​ខេត្តរតនគិរី​ចាប់ផ្ដើម​ដំណើរការ​ហើយ នោះ គឺ​ការ​ប្រណាំងទូក ដើម្បី​អបអរសាទរ​ក្នុង​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្ដែតប្រទីប​អកអំបុក និង​សំពះ​ព្រះ​ខែ​ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។ សម្រាប់​ខេត្តរតនគិរី​រដ្ឋបាល​ខេត្ត​ក៏​បាន​រៀបចំ​ឲ្យ​មាន​ពិធី​ប្រណាំងទូក​នៅ​បឹង​កន្សែង​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​ពីរ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​១៧-១៨…

ខេត្តរតនគិរី ៖ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​លើក​ទី​១ សម្រាប់​ខេត្តរតនគិរី​ចាប់ផ្ដើម​ដំណើរការ​ហើយ នោះ គឺ​ការ​ប្រណាំងទូក ដើម្បី​អបអរសាទរ​ក្នុង​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្ដែតប្រទីប​អកអំបុក និង​សំពះ​ព្រះ​ខែ​ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

សម្រាប់​ខេត្តរតនគិរី​រដ្ឋបាល​ខេត្ត​ក៏​បាន​រៀបចំ​ឲ្យ​មាន​ពិធី​ប្រណាំងទូក​នៅ​បឹង​កន្សែង​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​ពីរ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​១៧-១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយនៅ​ព្រឹក​ថ្ងៃ​ទី​១៧​នេះ​មាន​រៀបចំ​ពិធី​ក្រុង​ពាលី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​ផ្ដល់​នូវ​សេចក្តីសុខ​សប្បាយ​ជូន​ដល់​ពិធី​ប្រណាំងទូក​រយៈពេល​ពីរ​ថ្ងៃនេះ​ផង​ដែរ ។ ពិធី​ក្រុង​ពាលី​ខាងលើ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​ព្រឹទ្ធាចារ្យ​ប៊ូ ថង ទីប្រឹក្សា​សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ឯកឧត្តម​សើយ កែវ សមាជិក​ព្រឹទ្ធសភា ឯកឧត្តម​មួ​ង ប៉យ សមាជិក​ព្រឹទ្ធសភា ឯកឧត្តម​ណាប់ ប៊ុ​ន​ហេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ឯកឧត្តម ថង សា​វុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី ។ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​អង្គភាព​ជុំវិញ​ខេត្ត​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។

មាន​ប្រសាសន៍​ជម្រាប​ជូន​មហាជន​ទូទៅ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ក្រុង​ពាលី​ខាងលើ​នេះ​ថា យោង​តាម​សេចក្តីណែនាំ​របស់​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ អន្តរជាតិ និង​សេចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល​ឆ្នាំ​នេះ​គ្រប់​ព្រឹត្តិការណ៍​ទាំងអស់​ត្រូវ​តែ​រៀបចំ​ឲ្យ​មាន​ទ្រង់​ទ្រា​0​យ​ធំ​ៗ និង​ល្អ​ប្រណីត ដើម្បី​បង្ក​លក្ខណៈ​សប្បាយ​ជូន​ដល់​សាធារណៈជន​ក៏​ដូច​ជា ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ចូលរួម​កម្សាន្ត​សប្បាយ និង​ស្គាល់​ពី​វប្បធម៌​ប្រពៃណី​របស់​ជាតិខ្មែរ​យើង ។

ឯកឧត្តម​អភិបាលខេត្ត​បន្ត​ថា ឆ្នាំ​នេះ គឺជា​ឆ្នាំ​ទី​មួយ​ហើយ​ដែល​រដ្ឋបាល​ខេត្ត​សម្រេច​រៀបចំ​ពិធី​ប្រណាំងទូក​ខ្នាត​តូច​ចំណុះ​៦​ទៅ​៧​នាក់ នៅ​បឹង​កន្សែង​នៅ​ពេល​នេះ ដើម្បី​ជា​ការ​វាស់​ស្ទង់​សម្រាប់​ត្រៀម​រៀបចំ​នៅ​ឆ្នាំ​បន្តបន្ទាប់​ខាង​មុខ​ទៀត ។ ហើយ​ការ​សម្រេច​យក​ទីតាំង​បឹង​កន្សែង​នេះ គឺ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ចាត់ចែង​គ្រប់គ្រង​ក៏​ដូច​ជា ការ​បង្ហាញ​ដល់​ភ្ញៀវ​ជាតិ​អន្តរជាតិ​បានឃើញ និង​ចូលរួម​កម្សាន្ត​សប្បាយ​ផង​ដែរ​សម្រាប់​ឆ្នាំ​ក្រោយ​រដ្ឋបាល​ខេត្ត និង​រៀបចំ​ឱ្យ​មានការ​ប្រណាំងទូក​ខ្នាត​ធំ​ដែល​មាន​ចំណុះ​កីឡាករ​ច្រើន​ជាង​នេះ ។

សូម​បញ្ជាក់​ថា ពិធី​ប្រណាំងទូក​លើ​បឹង​កន្សែង​ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​សាលាខេត្ត​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៧-១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​មាន​ទូក​ចូលរួម​ប្រណាំង​ចំនួន​១២​ទូក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ