តារាភាពយន្ត និងម៉ូដែលចិនដ៏សិចស៊ីម្នាក់ គឺនាង Gan Lu Lu បានភ្លាត់ស្នៀតចាញ់នៅក្នុងហ្គេម (ល្បែងកម្សាន្ត) ខណៈនាងអញ្ជើញទៅចូលរួមពិធីសម្ពោធក្លិបកម្សាន្តរាត្រីមួយនៅប្រទេសសិង្ហបុរី ហើយត្រូវបានសហគ្រិនជនជាតិចិនវ័យ២៥ឆ្នាំម្នាក់ដែលបណ្តាក់ទុនរកស៊ីនៅប្រទេសសិង្ហបុរី លោក Eric Xu ដែលឈ្នះហ្គេមថើបជញ្ជក់មាត់នាងយ៉ាងឆ្ងាញ់ប្រមាណ៥វិនាទី ធ្វើឱ្យមានការភ្ញាក់ផ្អើលហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង ។
ពិធីសប្បាយកក្រើករាត្រីនេះបានប្រព្រឹត្តធ្វើឡើងកាលពីដើមខែមិថុនា នេះហើយលោក Eric Xu បានចំណាយប្រាក់អស់ជាង៨ពាន់ដុល្លារសម្រាប់ភេសជ្ជៈ៥០ដបនៅក្នុងហ្គេម ហើយឈ្នះឱកាសថើបតារាភាពយន្ត និងបង្ហាញម៉ូដដ៏សិចស៊ីជនជាតិចិន នាង Gan Lu Lu នេះ យ៉ាងឆ្ងាញ់រយៈពេល៥វិនាទី ។ លោក Eric ជាអតិថិជនម្នាក់ក្នុងចំណោមអតិថិជន៥០០នាក់ ដែលត្រូវបានអញ្ជើញទៅកម្សាន្តនៅក្លិបរាត្រី Lava ព្រោះតែពួកគេចង់ជួបតារាម៉ូដែលសិចស៊ីចិនវ័យ២៧ឆ្នាំ Gan Lu Lu នេះដោយផ្ទាល់ ។
ដោយសារតែមានសំណូមពរបែបនេះ ក្លិបរាត្រី Lava ប្រទេសសិង្ហបុរី បានចំណាយទឹកប្រាក់៤ម៉ឺនដុល្លារអញ្ជើញ Gan Lu Lu មកបង្ហាញខ្លួន ដើម្បីទាក់ទាញអតិថិជនដែលមានវ័យចន្លោះពីជាង២០ទៅជាង៣០ឆ្នាំ ។ អ្វីដែលពិសេសបំផុតសម្រាប់ការទៅកម្សាន្តនៅក្លិប Lava នារាត្រីនោះ គឺអ្នកចំណាយអស់ទឹកប្រាក់ច្រើនបំផុតអាចថើប Gan Lu Lu នៅលើឆាកបាន១០វិនាទី ៕
ចែករំលែកព័តមាននេះ