អាម៉ុក សាច់ត្រី
អ្នកស្រីឃ្លាំង សុវណ្ណ គ្រូបណ្តុះបណ្តាលនៅអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)បានប្រាប់មហាគ្រួសារពីរបៀបធ្វើអាម៉ុកសាច់ត្រីតំណាងខេត្តបាត់ដំបងដូចខាងក្រោម ៖

គ្រឿងផ្សំ
-សាច់ត្រី (ត្រីឌៀប ឬត្រីឆ្តោ) ៣០០ក្រាម, កាពិ ១ស្លាបព្រាកាហ្វេ, អំបិលកន្លះស្លាបព្រាកាហ្វេ, ស្ករត្នោត១ស្លាបព្រាកាហ្វេ, គល់ស្លឹកគ្រៃ(ហាន់រួច) ៣ស្លាបព្រាបាយ, ម្ទេសឆ្អើរ (ចិញ្ច្រាំរួច)២ស្លាបព្រាកាហ្វេ, ម្សៅរមៀត ១ស្លាបព្រាកាហ្វេ, ម្សៅរំដេង១ស្លាបព្រាកាហ្វេ, ខ្ទឹមស-ខ្ទឹមក្រហម ៥០ក្រាម, ខ្ទិះដូង១ពែង, ស្ពៃក្តោប (ហាន់ជាសរសៃៗ) កន្លះចានចង្កឹះ, ជីនាងវង(បេះយកតែស្លឹកល្អៗ)សមល្មមតាមចិត្ត, ស្លឹកចេកកាត់រាងមូលបត់ជាកន្ទោង។
គ្រឿងរំលេចសោភ័ណ
ខ្ទិះដើម និងម្សៅពោត (ចែកតាមកន្ទោង)ឧទាហរណ៍១០កន្ទោង ខ្ទិះដើម១ពែងកន្លះ ម្សៅពោត២ស្លាបព្រាបាយ។ ម្ទេសប្លោកទុំ (ហាន់ជាសរសៃៗ)១ផ្លែ, ស្លឹកក្រូចសើច (ហាន់ជាសរសៃៗ) សមល្មម ។
វិធីធ្វើ
យកគ្រឿងដូចជា គល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ស្ករត្នោត អំបិល ម្ទេសឆ្អើរម្សៅរមៀត ម្សៅរំដេងបុក ឬកិនឱ្យម៉ត់ជាមួយគ្នា ។ សាច់ត្រីពន្លះឆ្អឹងចេញហាន់ជាបន្ទះៗ ។ យកគ្រឿងដែលបុក ឬកិនរួចលាយខ្ទិះដូង (ចុង) ដាំរំងាស់ឱ្យឡើងក្លិនឈ្ងុយ ទើបដាក់កាពិ និងសាច់ត្រីកូរឱ្យឆ្អិន បន្ទាប់មកដួសដាក់ក្នុងកន្ទោងដែលទ្រាប់បាតដោយស្ពៃក្តោប និងជីនាងវង (ឬមិនទ្រាប់បាតក៏បានដោយយកស្ពៃក្តោប និងជីនាងវងកូរជាមួយគ្រឿង មុនដាក់កាពិ និងសាច់ត្រី)។
យកខ្ទិះដើមកូរជាមួយម្សៅពោតឱ្យរលាយសព្វ ថែមអំបិលនិងស្ករបន្តិច ដាក់លើភ្លើងកូរឱ្យឡើងខាប់ រួចដួសដាក់ពីលើអាម៉ុកក្នុងកន្ទោង បន្ទាប់មកដាក់ស្លឹកក្រូចសើច និងម្ទេសប្លោកលំអជាការស្រេច ៕
ចែករំលែកព័តមាននេះ