ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ខាង​ៗ​មិនដឹង​លឿន​ប៉ុណ្ណា​ទេ បើ​ជន​រង​គ្រោះ​ស្លា.ប់​ក្រោម​រថយន្ត​យ៉ាង​អាណោចអាធម៌

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ​បុក​គ្នា​ពេញទំហឹង កាលពី​ម៉ោងជាង​២២​យប់ ថ្ងៃ​ទី​១៦ វិច្ឆិកា​នេះ លើ​ដងផ្លូវ​ជាតិ​លេខ​៥ មុខ​ស្ថានីយ​ដឹក​អ្នកដំណើរ​ស៊ូ​ជី​ង ភូមិ​អណ្តូង​ថ្ម​មាស…

បន្ទាយ​មាន​ជ័យ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ​បុក​គ្នា​ពេញទំហឹង កាលពី​ម៉ោងជាង​២២​យប់ ថ្ងៃ​ទី​១៦ វិច្ឆិកា​នេះ លើ​ដងផ្លូវ​ជាតិ​លេខ​៥ មុខ​ស្ថានីយ​ដឹក​អ្នកដំណើរ​ស៊ូ​ជី​ង ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ឈ្មោះ ភឿន ថង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ស្នួល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។ ប្រភព​ថា ដំបូង​ជន​រង​គ្រោះ​បើក​ម៉ូតូ​ម៉ាក MSX ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1Q- 5673 ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ឡើង​ជែង​ម៉ូតូ​១​គ្រឿង​ទៀត ស្រប​ទិស​ក៏​បុក​ជាមួយ​រថយន្ត​ដែល​បញ្ច្រាសទិស​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 2E- 4535 ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់ និង​អូស​ក្រោម​រថយន្ត​ប្រហែល​៦០​ទៅ​៧០​ម៉ែត្រ ។ យ៉ាងណា​ក៏​ដោយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា អ្នកបើកបរ​រថយន្ត​បង្ក​ឃាត់ខ្លួន ហើយ​ឈ្មោះ លេង ច័ន្ទ​ធូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាង​បិទ​ស្គុ​ត​ម៉ូតូ​រស់នៅ​ភូមិ និង​ឃុំ​ជ្រោយ​នាងនួន ស្រុក​ស្រីស្នំ ខេត្តសៀមរាប ។

ក្រោយ​វាស់វែង​សមត្ថកិច្ច​ទាក់ទង​ហៅ​សាច់ញាតិ​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ ។ យានយន្ត​ពាក់ព័ន្ធ​ទាំង​២​ត្រូវ​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​និមិត្ត ។ អ្នកបើកបរ​រថយន្ត​បង្ក​សមត្ថកិច្ច​អះអាង​ថា កំពុង​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ក​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​ខេត្ត​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ