ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្គន់​អនាម័យ និង​បន្ទប់ទឹក ជាង​៦០០​បង្គន់​ត្រូវ​បាន​ដាក់​ពង្រាយ​ទៅ​តាម​គោលដៅ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា បង្គន់​អនាម័យ និង​បន្ទប់ទឹក​ចំនួន​៦៤៨​បង្គន់ ក្នុង​នោះ​បង្គន់​អនាម័យ​ចំនួន​៤៩៨​បន្ទប់ និង​បន្ទប់ទឹក​ចំនួន​១៥០​បន្ទប់​ត្រូវ​បាន​អង្គភាព​ជំនាញ​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ដាក់​ពង្រាយ​ទៅ​តាម​គោលដៅ​ដែល​បាន​កំណត់ និង​កម្មករ​ជិត​៣០០​នាក់ ក្នុង​ការងារ​អនាម័យ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា បង្គន់​អនាម័យ និង​បន្ទប់ទឹក​ចំនួន​៦៤៨​បង្គន់ ក្នុង​នោះ​បង្គន់​អនាម័យ​ចំនួន​៤៩៨​បន្ទប់ និង​បន្ទប់ទឹក​ចំនួន​១៥០​បន្ទប់​ត្រូវ​បាន​អង្គភាព​ជំនាញ​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ដាក់​ពង្រាយ​ទៅ​តាម​គោលដៅ​ដែល​បាន​កំណត់ និង​កម្មករ​ជិត​៣០០​នាក់ ក្នុង​ការងារ​អនាម័យ និង​ថែទាំ​សួនច្បារ​ក្នុង ដើម្បី​ត្រៀម​ទទួល និង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំ​២០១៨​នេះ ។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក​ខាង​មុខ​នេះ​មន្ទីរ​បាន​រៀបចំ​ដាក់​បង្គន់​អនាម័យ​ពង្រាយ​នៅ​តាម​ដងផ្លូវ​សាធារណៈ និង​តំបន់​ជុំវិញ​មាត់ទន្លេ​ទាំង​ត្រើយ​ខាងលិច និង​ខាងកើត ពិសេស​នៅ​តាម​សួនច្បារ​នានា ដើម្បី​ទទួល​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​ទស្សនា និង​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ។

លោក​បន្ត​ថា បង្គន់​អនាម័យ និង​បន្ទប់ទឹក​ចំនួន​៦៤៨ បង្គន់​នោះ​ត្រូវ​បាន​ដាក់​ពង្រាយ​រួម​មាន​៖ ទី​១- បង្គន់​ថ្ម​ដែល​មាន​ស្រាប់ មាន​ចំនួន​១៦២​បន្ទប់ គឺ​ដាក់​នៅ​សួន​មុខ​ដរ​អរិយ​ក្សត្រ​មាន​ចំនួន ១៣​បន្ទាប់ ,​សួន​ខាងត្បូង​ក្រុម​សម្តេចឪ​មាន​០៨​បន្ទប់ ,​សួន​ក្រម​ង៉ុ​យ​មាន​០៨​បន្ទប់ ,​សួន​កុមារ​វត្ត​បុ​ទុម​វ​ត្តី​មាន​១៣​បន្ទប់ ,​សួន​មុខ​វត្ត​បុ​ទុម​វ​តី​មាន​២០​បន្ទប់ ,​សួនច្បារ​មុខ​វាំង (​ខាងត្បូង​ព្រះ​អង្គ​ដ​ង្កើ​រ​) មាន​១៨ ,​សួន​កុមារ​វត្ត​ភ្នំ (​ខាងក្នុង​បរិវេណ​) មាន​០៩​បង្គន់ ,​សួន​លោកយាយ​ពេញ​ចំនួន​០៤ ,​ទីលាន​ប្រជាធិបតេយ្យ​ចាស់​មាន​០៨​បន្ទប់ ,​ទីលាន​ប្រជាធិបតេយ្យ​ថ្មី មាន​២០​បន្ទប់​, សួន​ខាងកើត​ក្រសួងការពារជាតិ (​ក្តាន់​ពីរ​) មាន​០៨​បន្ទប់ ,​វាលមេរុ​ខាងកើត​មាន​០៦, វាលមេរុ​ខាងលិច​០៦ , សួន​ព្រះ​នាង​ប្រាជ្ញា​បារមី​មាន​២១​បន្ទប់ ។ ទី​២ – បង្គន់​ចល័ត​មាន​ស្រាប់​មាន​ចំនួន​១៦​បង្គន់ ក្នុង​នោះ​ខាង​មុខ​ស្ថានទូត​បារាំង​ចំនួន​០២​បង្គន់​, ខាងជើង​ជាប់​របង CDC មាន​០២ ,​ខាងត្បូង​ជាប់​របង​សាលា​ចតុមុខ​មាន​០២ , ផ្សារ​រាត្រី​មាន​០៤ ,​សួន​ឆ្នេរទន្លេ​មាន​០២, សួន​ខាងត្បូង​ស្ពាន​ភ្លោះ​កោះ​ពេជ្រ​មាន​០៤ ។

ទី​៣ – តាំង​ត្រូវ​ដាក់​បង្គន់​ចល័ត​មាន​ចំនួន​៧០​បង្គន់ គឺ​សួនច្បារ​មាត់ទន្លេ (​ខាងត្បូង​តេ​ជោ​យ៉​ត​) មាន​ចំនួន​១៨​បង្គន់​, សួនច្បារ​មាត់ទន្លេ (​ខាងកើត​ផ្សារ​ចាស់​) មាន​ចំនួន​១០​បង្គន់ ,​សួន​មាត់ទន្លេ (​មុខ​CDC) មាន​០៤ ,​ក្នុង​តំបន់​កំពង់​ផែ​មាន​១០ បង្គន់ ,​ក្នុង​តំបន់​កំពង់​ផែ (​ទូក​ក្រុ​ច​ឆ្មា​) នៅ​គល់​ស្ពាន​មាន​០៦​បង្គន់ ទីបញ្ជាការ​ទូក (OCIC) មាន​០៣ ,​បញ្ជាការ​នគរបាល និង​កងរាជអាវុធហត្ថ​មាន​០៤ ជាប់​របង​ឌ្រី​ម​លែ​ន​មាន​០៦ ,​ត្រៀម​បំរុង​ទុក​ចំនួន​០៩​បង្គន់ ។ ទី​៤ -​ទីតាំង​បង្គន់​ជីករណ្តៅ​សម្រាប់​កីឡាករ​អុំទូក​នៅ​ជ្រោយចង្វារ​ត្រើយ​ខាងកើត (OCIC) មាន​២៥០​បង្គន់ ក្នុង​នោះ​បង្គន់​ចំនួន​១៥០ និង​បន្ទប់ទឹក​ចំនួន​១០០​បន្ទប់ ទី​៥- ទីតាំង​ឃ្លាំង​សាំង​សូ​គី​ម៉ិច សម្រាប់​កីឡាករ​អុំទូក​មាន​ចំនួន​១៥០​បង្គន់ ក្នុង​នោះ​បង្គន់​១០០ និង​បន្ទប់ទឹក​មាន​ចំនួន​៥០​បន្ទប់​ផង​ដែរ ។

លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់​ថា ក្រៅពី​រៀបចំ​បង្គន់​អនាម័យ​ខាងលើ​នេះ​មន្ទីរ​ក៏​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​ភ្លើង​ចម្រុះ​ពណ៌​នៅ​តាម​ដើមឈើ និង​បង្គោល​ភ្លើង​សម្រាប់​លំអរ និង​បំភ្លឺ​ក្នុង​រាជធានី​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ជួយ​លើក​សោ​ភណ្ឌ​ភាព​ទីក្រុង​ឲ្យ​សក្តិ​សម​នឹង​ព្រះរាជ​ពិធី និង​តាម​ផែនការ​ណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ក៏​ដូច​ជា រដ្ឋបាល​រាជធានី​ភ្នំពេញ​តែ​ម្តង ។

ចំណែក​លោក សំ សា​មុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ព្រះរាជ​ពិធី​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំ​២០១៨​នេះ អង្គភាព​របស់​លោក​បាន​រៀបចំ​កម្លាំង​ប្រចាំការ​សម្រាប់​បោសសំអាត និង​ប្រមូល​សំរាម​តាម​សួនច្បារ​មាន​ចំនួន​២៩០​នាក់ ដោយ​ចាប់ផ្តើម​បោសសំអាត​ចាប់ពី​ម៉ោង​១២​យប់ រហូត​ដល់​ម៉ោង​៧​ព្រឹក និង​បាន​ត្រៀម​សម្ភារៈ​គ្រប់គ្រាន់​រួច​ហើយ ។ សូម​បញ្ជាក់​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំ​២០១៨​នេះ​មាន​រយៈពេល​៣​ថ្ងៃ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២១-២២ និង​ថ្ងៃ​ទី​២៣ វិច្ឆិកា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ