ខេត្តព្រះសីហនុ ៖ ស្ពានសសរបេតុងក្រាលក្តារដែលមានទទឹង៣ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ សាងសង់រួចរាល់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ ត្រូវបានតំណាងក្រុមហ៊ុនធ្វើពិធីប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនៅ ក្នុងសហគមន៍ឃុំរាម បានធ្វើដំណើរចរាចរចាប់ពីថ្ងៃទី១២ មិថុនា សម្រាប់បម្រើឱ្យផលប្រយោជន៍សាធារណៈ ។ ពិធីប្រគល់ស្ពានខាងលើនេះ គេឃើញមានវត្តមានលោក លិន សារិន មេឃុំរាម ស្រុកព្រៃនប់ តំណាងក្រុមហ៊ុនអភិវឌ្ឍន៍ រួមជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ឃុំរាមយ៉ាងច្រើនកុះករ ។
ទី២៥ មីនា ឆ្នាំ២០១៣ និងរួចរាល់ជាស្ថាពរនៅថ្ងៃទី១២ មិថុនា ឆ្នាំ២០១៣ ដោយចំណាយអស់ថវិកាចំនួន២០.៨០០ដុល្លារសហរដ្ឋអាមេរិក ។លោក លិន សារិន មេឃុំរាម ស្រុកព្រៃនប់ តំណាងឱ្យលោក ស្បោង សារ៉ាត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាន លោកសូមបានថ្លែងអំណរគុណចំពោះក្រុមហ៊ុនអភិវឌ្ឍន៍ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនកសាងស្ពានឆ្លងព្រែកមួយនេះទុកជាប្រយោជន៍បម្រើឱ្យសាធារណជន ពីព្រោះស្ពាននេះមានសារសំខាន់ខ្លាំងណាស់សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ និងដឹកទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ហើយក៏អាចឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ឆ្លងកាត់ក្នុងការមកកម្សាន្តតាមបណ្តោយឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនៅភូមិអុងនេះផងដែរ ។
ជាមួយគ្នានេះ លោកក៏សំណូមពរឱ្យបងប្អូននៅក្នុងសហគមន៍ ក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ មេត្តាជួយថែរក្សា និងមិនត្រូវបើកបររថយន្តផ្ទុកលើសទម្ងន់ឆ្លងកាត់ស្ពាននេះឡើយ ពីព្រោះវាអាចធ្វើឱ្យស្ពានឆាប់រងនូវការទ្រុឌទ្រោមខូចខាតទៅវិញ៕
ចែករំលែកព័តមាននេះ