រាជធានីភ្នំពេញ៖ ក្នុងពេលដែលប្រទេសកម្ពុជាត្រៀមខ្លួននៅក្នុងការធ្វើសមាហរណកម្ម ក្នុងសមាគមអាស៊ានឆ្នាំ២០១៥ ខាងមុខនេះ ផលិតករភាពយន្តដ៏ល្បីឈ្មោះអ្នកស្រីពាន់ ភួងបុប្ផា បានបង្ហើបឱ្យដឹងថា អ្នកស្រីគ្រោងនឹងផលិតខ្សែភាពយន្តខ្នាតធំមួយដែលមានការសម្រិតសម្រាំងខ្ពស់ និងមានការចំណាយច្រើនជាងរឿងមុនៗ ដើម្បីធ្វើការប្រកួតប្រជែងទីផ្សារភាពយន្តនៅក្នុងតំបន់។
នៅក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះ អ្នកដឹកនាំរឿងដ៏មានថ្វីដៃរូបនេះ បានអះអាងថា ខ្សែរឿងខ្នាតធំដែលអ្នកស្រីត្រៀមនឹងផលិតបន្ថែម បន្ទាប់ពីរឿង កុមារីអាយុ២៥ឆ្នាំវគ្គ២ នោះគឺរឿង«លោកម្ចាស់គ្រញូង»។
លោកស្រីបានបន្ថែមថា រឿង«លោកម្ចាស់គ្រញូង» នឹងត្រូវចំណាយពេលវេលា និងដើមទុនច្រើនជាងរឿង«កុមារី២៥ឆ្នាំវគ្គ២» ព្រោះរឿងមួយនេះ តាមគម្រោង អ្នកស្រីចង់ធ្វើឱ្យមានលក្ខណៈទ្រុងទ្រាយធំ ដែលអាចប្រកួតប្រជែង ជាមួយភាពយន្តក្នុងតំបន់អាស៊ានបាន៕
ចែករំលែកព័តមាននេះ