ខេត្តប៉ៃលិន៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានរបស់កោះសន្តិភាព ទាក់ទងនឹងកុមារប៊ូ ឡុង ដោយមើលឃើញពីទុក្ខលំបាក់របស់ក្មេង ក៏មានសប្បុរសជនបានជួយឧបត្ថម្ភ ដល់កុមាររងគ្រោះ ដើម្បីជួយសំរាលការលំបាក។
នាព្រឹកថ្ងៃទី១៤ មិថុនា ២០១៣ នៅមណ្ឌលកុមារកំព្រាស្ថិតក្នុងក្រុងប៉ៃលិន មានសប្បុរសជននៅរាជធានីភ្នំពេញ គឺលោកស្រី លក្ខិណា បានឧបត្ថម្ភថវិកាចំនួន ១២៥ ដុល្លារ ដល់កុមារប៊ូ ឡុង តាមរយៈក្រមការងារការពារសិទ្ធិស្រ្តី និងកុមារក្រុងប៉ៃលិន ។ ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់លោកស្រីប៊ុន គឹមហេង អនុប្រធានមន្ទីរសង្គមកិច្ច ទទួលបន្ទុកកុមារ និងជាប្រធានលេខាធិការក្រុមប្រឹក្សាជាតិដើម្បីកុមារខេត្ត លោកស្រីគង់ សុភាគ ប្រធានអង្គការសង្គមសង្រ្គោះស្ដារនីតិសម្បទាយុវនារី និងលោកស្រី សាន់ សាវឿន ស្នងការរងនគរបាលខេត្ត ទទួលបន្ទុកការរិយាល័យជួញដូរមនុស្ស និងការពារអនីតិជន។
ចែករំលែកព័តមាននេះ