ផ្លែស្រកានាគ គឺជាផ្លែឈើត្រូពិចមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយវីតាមីន, ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនប្រភេទ។ ភាគច្រើននៃពួកយើងទទួលទានផ្លែឈើនេះ ដោយមិនបានចាប់អារម្មណ៍ទេថាវាអាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាព ក៏ដូចជាទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺបាន ។ ហើយចំពោះអ្នកដែលមិនចូលចិត្តទទួលទានក៏ប្រហែលជានឹងប្ដូរចិត្តជាចង់ទទួលទានផ្លែស្រកានាគវិញជាមិនខាន បន្ទាប់ពីអានអត្ថបទនេះរួច ។ អត្ថប្រយោជន៍នៃផ្លែស្រកានាគចំពោះសុខភាពរាងកាយ ៖
១. ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ៖ ផ្លែស្រកានាគ គឺអាហារដ៏ល្អប្រសើរបំផុតសម្រាប់ប្រព័ន្ធរំលាយអាហារ និងពោះរៀន ។ វាកាត់បន្ថយបញ្ហាទល់លាមក និងបង្កើនការរំលាយអាហារ ។ ផ្លែស្រកានាគមានផ្ទុកជាតិសរសៃដែលរក្សាសុខភាពពោះវៀន និងធ្វើឲ្យវាដំណើរការកាន់តែប្រសើរសកម្មឡើង ។
២.ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ៖ ផ្លែស្រកានាគ គឺជាជម្រើសល្អមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយវាមានផ្ទុកបរិមាណនៃជាតិសសៃខ្ពស់ដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ។ សន្ទស្សន៍គ្លីសេមិចទាប គឺជាចំណុចដ៏អស្ចា្យមួយទៀតនៃផ្លែស្រកានាគដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម ។
៣.ល្អសម្រាប់សុខភាពបេះដូង ៖ ផ្លែស្រកានាគ គឺមានផ្ទុកសារធាតុ flavonoid ដែលល្អសម្រាប់សុខភាពបេះដូង។ សារធាតុ ។ flavonoid មានប្រសិទ្ធភាពក្នុងការកាត់បន្ថយជំងឺបេះដូង ។ លើសពីនេះទៅទៀតផ្លែស្រកានាគ ។ រំញោចចរន្តឈាមរត់ ដើម្បីជួយបើកនូវរាល់សសៃប្រសាទដែលស្ទះ ក៏ដូចជាសន្ទះបេះដូងផងដែរ ។
៤. គ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល ៖ ផ្លែស្រកានាគ គឺមានផ្ទុកនូវសារធាតុពិសេសមួយហៅថា Betalains ដែលផ្ដល់ពណ៌ឲ្យផ្លែឈើនេះ ។ សារធាតុ Betalains គឺទទួលខុសត្រូវគ្រប់គ្រងលើកម្រិតកូឡេស្តេរ៉ូលក្នុងរាងកាយ ដោយកាត់បន្ថយ ។ កូឡេស្តេរ៉ូលមិនល្អ ហើយបង្កើនកម្រិតកូឡេស្តេរ៉ូលល្អ ។
៥. ទប់ស្កាត់ជំងឺមហារីក ៖ ផ្លែស្រកានាគ មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដូចជា phenols, flavonoids និងសមាសធាតុ ពិសេសៗដែលជាសារធាតុប្រឆាំងជំងឺមហារីក និងទប់ស្កាត់មិនឲ្យជំងឺសាហាវនេះកើតឡើង ។
៦. កាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល ៖ ផ្លែស្រកានាគ គឺជាប្រភពដ៏ល្អនៃវីតាមីន C ដែលចាំបាច់សម្រាប់សុខភាពរាងកាយ ។ ហើយបរិមាណខ្ពស់នៃវីតាមីន C អាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល និងជំងឺខ្សោយបេះដូង ។
៧. ពង្រឹងប្រព័ន្ធភាពស៊ាំ ៖ វីតាមីន C ដែលមាននៅក្នុងផ្លែស្រកានាគ រួមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្ម គឺមានឥទ្ធិពលក្នុងការពង្រឹង និងរំញោចប្រព័ន្ធភាពស៊ាំឲ្យមានលក្ខណៈកាន់តែប្រសើរឡើង។ ប្រព័ន្ធភាពស៊ាំរឹងមាំនឹងការពាររាងកាយឲ្យជៀសផុតពីជំងឺ ផ្សេងៗ រួមទាំងរោគឆ្លងផងដែរ (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ