ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​វៀត​ណាម​២នាក់​ប្ដី​ប្រពន្ធ អះអា​ង​ថា​កុមារ​​អនាថា ប៊ូ ឡុង​ អាយុ​១០ឆ្នាំ​ ជា​កូនរបស់​ខ្លួន​

12 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​៖ ក្រោយពី​ដឹង​ដំណឹង​ពី​កុមា​រ​អនាថា​ដែលទាហាន​ឈុត​ខ្លៅ​សៀម​បញ្ជូន​មក​កម្ពុជា​កាលពី​វេលា​ម៉ោង​​៦ល្ងាចថ្ងៃទី​២ មិថុនា​ ២០១៣ តាម​រយៈ​ទំព័រ​កាសែត​កោះ​សន្តិភាព​ ប្ដី​ប្រពន្ធជន​ជាតិ​វៀតណាម​​បាន​ទៅ​ពិនិត្យ​មើ​ល​ភិន​ភាគ​ក្មេង​នោះ​ជាច្រើន​ដង​ ហើយ​បាន​អះអាង​ថា​ជាកូន​បង្កើត​របស់​​ពួក​គាត់។

ខេត្ត​ប៉ៃ​លិន​៖ ក្រោយពី​ដឹង​ដំណឹង​ពី​កុមា​រ​អនាថា​ដែលទាហាន​ឈុត​ខ្លៅ​សៀម​បញ្ជូន​មក​កម្ពុជា​កាលពី​វេលា​ម៉ោង​​៦ល្ងាចថ្ងៃទី​២ មិថុនា​ ២០១៣ តាម​រយៈ​ទំព័រ​កាសែត​កោះ​សន្តិភាព​ ប្ដី​ប្រពន្ធជន​ជាតិ​វៀតណាម​​បាន​ទៅ​ពិនិត្យ​មើ​ល​ភិន​ភាគ​ក្មេង​នោះ​ជាច្រើន​ដង​ ហើយ​បាន​អះអាង​ថា​ជាកូន​បង្កើត​របស់​​ពួក​គាត់។

 ការអះអាង​​របស់​ប្ដី​ប្រពន្ធ​ជន​ជាតិ​វៀត​ណាម​​​ទាំង​២នាក់​ខាង​លើ​ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៤ មិថុនា​ ២០១៣ នេះ ខាង​មន្ទីរ​សង្គម​កិច្ច​ និង​សមត្ថកិច្ច​ កំពុង​រៀប​ចំ​សំណុំរឿង​​និង​ឯក​សារ​​ពាក់​ព័ន្ធដើម្បី​ទៅពិនិត្យ​DNA នៅ​រាជ​​ធានី​ភ្នំពេញតាម​ការស្នើ​សុំ​។

 ប្ដី​ប្រពន្ធ​ជាជន​ជាតិ​វៀត​ណាម​ ប្ដីឈ្មោះ​សុខ ជា អាយុ​ ៤០ឆ្នាំ​ និង​ប្រពន្ធ​​ឈ្មោះ​គឹម ប៊ុននី​ អាយុ​៤០ឆ្នាំ មានទី​លំ​នៅ​ភូមិ​​ដើម​ចាន់​ សង្កាត់​ច្បារ​អំពៅ ខណ្ឌ​មាន​ជ័យ​ ។ តាម​ការរៀបរាប់​​​ពី​ប្ដី​ប្រពន្ធ​នេះ​ឱ្យ​ដឹង​ថា កូន​របស់​ពូក​គាត់បាន​បាត់​តាំង​ពី​អាយុ​២ឆ្នាំ កន្លះ​ ហើយ​ការបាត់នោះដោយ​សារ​មាន​បុរស​ជន​ជាតិ​វៀតណាម​ម្នាក់​ដែល​មក​​សុំ​នៅ​ជាមួយ​បាន​ជាង​១ខែ​ បាន​លួច​ទៅ​ បុរស​នោះ​ឈ្មោះ​ ហាយ ។ បច្ចុប្បន្ន​កុមារ​រងគ្រោះ​កំពុង​ស្នាក់​នៅ​មណ្ឌ​​កុមារកំព្រា។

 គួរ​រំឮកផងដែរថា កុមារ​អនាថាអាយុ​១០ឆ្នាំ ម្នាក់​ដែលមានស្នាម​របួស​ស្ទើរតែពាសពេញ​ខ្លួន​នោះ​​ត្រូវ​បាន​ទាហាន​ឈុត​ ខ្មៅ​សៀម​​ បញ្ជូន​មក​កម្ពុជាវិញ​តាមច្រក​ទ្វារអន្តរជាតិប៉ោយប៉ែត​ កាលពី​វេលាម៉ោង​៦ល្ងាចថ្ងៃទី​២ មិថុនា​ ២០១៣។

 ប្រភពព័ត៌មាន​បានឱ្យដឹង​ថា​ កុមារ​រងគ្រោះ​ខាងលើ​ឈ្មោះប៊ូ ឡុង​ ភេទប្រុស​ អាយុ​១០ឆ្នាំ មានទីលំនៅក្រុង​ប៉ោយ​ប៉ែត​ បានទៅតាមម្ដាយ​សុំទានគេនៅ​ប្រទេសថៃ ហើយត្រូវ​​ថៅកែខ្មែរ​វាយ​ធ្វើបាប​ឱ្យ​មានស្នាមរបួស​ពេញ​ខ្លួន​ ​ដើម្បី​ឱ្យ​គេអាណិត​ និង​សុំលុយ​បាន​ច្រើន​។ ប្រភព​បន្ត​​ថា ថៅកែនោះ​​ឈ្មោះ​តាគុយ អាយុ​៤០ឆ្នាំ​ មាន​ប្រពន្ធ​ឈ្មោះ​ ហ៊ីង​ ជាជនជាតិខ្មែរដូចគ្នា៕