ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាន​ទូត​ឥណ្ឌា​ផ្តល់​ជូន​ទឹក​ខ្មៅ​ជ្រលក់​ដៃ​លុប​មិន​ជ្រះ​​​ដល់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រាជ​រដ្ឋា​ភិ​បាល​នៃ​ប្រទេស​ឥណ្ឌា​បាន​ធ្វើ​អំណោយ​ទឹក​ខ្មៅលុប​មិន​ជ្រះ​សម្រាប់​ជ្រលក់​​ដៃ​ពេល​បោះ​ឆ្នោត​ចំនួន​៤០.០០០ដប​ ដែល​មាន​តម្លៃ​​៩០២.៨០០​ដុល្លារ​​ជូន​ដល់​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ហៅ​កាត់​ថា (NEC) នៃ​ព្រះ​​រាជា​ណា​ចក្រ​កម្ពុជា​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​អំឡុង​ខែ​កក្កដា​ ២០១៣ ឆាប់​ៗ​ខាង​មុខ​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ស្ថាន​ទូត​ឥណ្ឌា​ប្រចាំ​ទី​ក្រុង​ភ្នំពេញ​ ។

សូម​បញ្ជាក់​ថា ពិធី​ប្រគល់​​ទឹក​ខ្មៅ​ខាង​លើ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ការិយា​ល័យ​កណ្តាល​របស់ NEC នា​ថ្ងៃ​ទី​១៩ មិថុនា ២០១៣ វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ប្រគល់​ដោយ​លោក Dinesh K. Patnaik អគ្គ​រាជ​ទូត​ឥណ្ឌា​ជូន​ចំពោះ​លោក​អ៊ឹម សួស្តី​ ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ៕