ខេត្តស្វាយរៀង ៖ សវនាការលើសំណុំរឿងលោកឈូក បណ្ឌិត ត្រូវបានបន្តនៅព្រឹកនេះទៀត នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៤ មិថុនា ២០១៣ តែពុំឃើញមានវត្តមានលោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ចូលរួមក្នុងសវនាកានេះទេ រួមទាំងមេធាវីរបស់លោក មានតែជនរងគ្រោះ និងសាក្សីប៉ុណ្ណោះ ។
នៅសាលសវនាការសាលាដំបូងខេត្តស្វាយរៀងនាពេលនេះ កំពុងប្រព្រឹត្តទៅក្នុងបរិយាកាសស្មុគស្មាញ។ ប្រភពព័ត៌មានពីកន្លែងជំនុំជម្រះនាពេលនេះឱ្យដឹងថា សំណុំរឿងខាងលើ ស្រាប់តែលោកឈូក បណ្ឌិត ត្រូវក្លាយជាជនត្រូវចោទ ហើយលោកស ចន្ថា ជាអធិការរងនៃអធិការដ្ឋាននគរបាលក្រុងបាវិត ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានក្លាយជាជនត្រូវចោទដូចគ្នា លើសំណុំរឿងបាញ់កម្មការិនី៣នាក់ ឱ្យរបួសក្នុងព្រឹត្តិការណ៍បាតុកម្មកាលពីថ្ងៃទី២០ កុម្ភៈ ២០១២ កន្លងទៅ ដែលការបត់បែនរបស់តុលាការខេត្តស្វាយរៀងនេះហើយនាំឱ្យស្មុគស្មាញពិបាកយល់ ។
ចែករំលែកព័តមាននេះ