ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ខឹង​ប្តី​ខ្លាំង​ពេក​ក៏​សម្រេចចិត្ត​… បែកពពុះមាត់​ប្រកាច់

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនៈគីរី ៖ ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ច្រា​យ​ម្នាក់​ខឹង​ប្ដី​ដើរ​ផឹកស្រា​ស្រវឹង​ស្ទើរតែ​រាល់ថ្ងៃ បាន​សម្រេចចិត្ត​លេបថ្នាំ​ពន្យា​កំណើត​អស់​ចំនួន​២៨​គ្រាប់ បាន​ជិត​១​ម៉ោង ក្រោយ​សន្លប់​បែកពពុះមាត់​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ដូច​គ្នា ពេញ​១​ភូមិ​តែ​ម្តង​ហេតុការណ៍​នេះ​បាន​កើតឡើង វេលា​ម៉ោង​៧​និង​៤៥​នាទី​ល្ងាច នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា…

ខេត្ត​រតនៈគីរី ៖ ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ច្រា​យ​ម្នាក់​ខឹង​ប្ដី​ដើរ​ផឹកស្រា​ស្រវឹង​ស្ទើរតែ​រាល់ថ្ងៃ បាន​សម្រេចចិត្ត​លេបថ្នាំ​ពន្យា​កំណើត​អស់​ចំនួន​២៨​គ្រាប់ បាន​ជិត​១​ម៉ោង ក្រោយ​សន្លប់​បែកពពុះមាត់​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ដូច​គ្នា ពេញ​១​ភូមិ​តែ​ម្តង​ហេតុការណ៍​នេះ​បាន​កើតឡើង វេលា​ម៉ោង​៧​និង​៤៥​នាទី​ល្ងាច នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ចង ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ប៉ូលិស​ឃុំ​នឹង​ស្រុក​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មានឈ្មោះ ក្លា​ន ភៀន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិភាគតិច​ច្រា​យ មានកូន​៣​នាក់ មានមុខ​រប​កសិករ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ទាក់ទិន​នឹង​រឿង​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ប្ដី​ស្ត្រី​រង​គ្រោះ​បាន​ចេញពីផ្ទះ​ទៅ​ផឹកស្រា នៅផ្ទះ​អ្នក​ជិតខាង​ប្រហែលជា​ម៉ោង​៤​រសៀល​ដល់​ម៉ោង​កើតហេតុ ប្ដី​បាន​ត្រឡប់​មក​ផ្ទះ​វិញ ពេល​មក​ដល់​ផ្ទះ​ភ្លាម​ស្ត្រី​ជា​ប្រពន្ធ​បាន​ជេ​នឹង​ស្ដីបន្ទោស​ខ្លាំង​ៗ​ក៏​កើតជា​ជម្លោះ​ពាក្យ​សម្ដី​ឡើង ហើយ​បុរស​ជា​ប្ដី​បាន​ខឹង​ប្រពន្ធ​យ៉ាង​ខ្លាំង​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​យក​ម៉ាស៊ីន​ត្រង​ឌឺ​ន័​មក​អារច្រៀក​ឈើ​កូន​ក្រលឹង​ជាង​១០​ដុំ​កម្ទេច​ចោល ស្ត្រី​ជា​ប្រពន្ធ​ឃើញ​ប្ដី​ធ្វើ​បែប​នេះ​ក៏​បាន​ដើរទៅ​ឃាត់​ប្ដី ហើយ​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ពេល​ស្ត្រី​ជា​ប្រពន្ធ​ឃាត់ និង​ហាម​មិន​ឲ្យ​កាត់​បំផ្លាញ​ឈើ​ទុក​សម្រាប់​ផ្ទះ តែ​លោក​ប្ដី​មិន​បាន​ស្ដាប់​ប្រពន្ធ​ទេ​ធ្វើ​សកម្មភាព​អារឈើ​រហូត​ដល់​ខូចខាត​ខ្ទេចខ្ទី​អស់​គ្មាន​សល់​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ខឹង​យ៉ាង​ខ្លាំង បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​យក​ថ្នាំ​ពន្យា​កំណើត​ចំនួន​២៨​គ្រាប់​លេប​ទាំងអស់ បាន​រយៈពេល​ជិត​១​ម៉ោង ស្រាប់​ស្ត្រី​រង​គ្រោះ​បាន​ដួល​ប្រកាច់​បែកពពុះមាត់​សន្លប់​បាត់បង់​ស្មារតី ។

ក្រោយ​ពី​កើតហេតុ​ត្រូវ​បាន​ប្ដី និង​បងប្អូន​ដឹក​ជន​រង​គ្រោះ​មក​ជួ​យស​ង្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ទាំង​យប់ ។ បច្ចុប្ប្ន​ស្ត្រី​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បើ​តាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​លោកគ្រូ​ពេទ្យ​បង្អែក​ខេត្ត​ថា ស្ត្រី​រង​គ្រោះ​ពេល​ដឹក​មក​ដល់​មន្ទីរពេទ្យ​ភ្លាម​គ្រូពេទ្យ​បាន​បូម​ជាតិ​ថ្នាំ​នឹង​លាង​ក្រពះ​ចេញ​អស់ហើយ​សុភាព​ជំងឺ​បាន​ធូរស្រាល​នឹង​រួច​ផុត​ពី​សេចក្ដីស្លាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ