ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវពលរដ្ឋ​ឆ្នើម​នៃ​អង្គការ​យុវតារា​កម្ពុជា​ចំនួន​60នាក់​ទទួល​វិញ្ញាបនបត្រ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ក្រុម​យុវពលរដ្ឋ​ឆ្នើម​នៃ​អង្គការ​យុវតារា​កម្ពុជា​ចំនួន​៦០នាក់​ ទទួល​បាន​វិញ្ញាបនបត្រ​ពី​លោក​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​អង្គការ​យុវតារា​កម្ពុជា​ ដែល​បាន​រៀប​ចំធ្វើ​ឡើង​នៅ​វិទ្យា​ស្ថាន​អន្ដរទ្វីប​អាមេរិកាំង​ កាល​ពី​ព្រឹក​ថ្ងៃព្រហស្បតិ៍​ទី​១៣​ មិថុនា​ ។​

រាជធានីភ្នំពេញ ៖​ ក្រុម​យុវពលរដ្ឋ​ឆ្នើម​នៃ​អង្គការ​យុវតារា​កម្ពុជា​ចំនួន​៦០នាក់​ ទទួល​បាន​វិញ្ញាបនបត្រ​ពី​លោក​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​អង្គការ​យុវតារា​កម្ពុជា​ ដែល​បាន​រៀប​ចំធ្វើ​ឡើង​នៅ​វិទ្យា​ស្ថាន​អន្ដរទ្វីប​អាមេរិកាំង​ កាល​ពី​ព្រឹក​ថ្ងៃព្រហស្បតិ៍​ទី​១៣​ មិថុនា​ ។​

លោក​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ មាន​ប្រសាសន៍​ថា​ យុវពលរដ្ឋ​ឆ្នើម​ទាំង​៦០​នាក់​នេះ​ បាន​ឆ្លង​កាត់​ការ​ចូល​រួម​សេវាកម្ម​ស្ម័គ្រចិត្ដ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​នៅ​តាម​សហគមន៍​នានា​នៅ​តាម​បណ្ដា​ខេត្ដ​មួយ​ចំនួន​ និង​ទទួល​បាន​ស្នាដៃ​ជា​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ និង​សង្គម​ជាតិ​ទាំង​មូល​ ។​ អង្គការ​យុវតារា​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៨​ ហើយ​បាន​ចូល​រួម​បម្រើ​សេវាកម្ម​ស្ម័គ្រ​ចិត្ដ​យ៉ាង​សកម្ម​ជា​មួយ​ប្រជា​ពល​រដ្ឋ​​នៅ​តាម​សហ​គម​ន៍​នានា​ បាន​ចែក​រំលែក​បទ​ពិសោធន៍​ និង​ផ្លាស់​ប្ដូរ​ខ្សែជីវិត​យុវជន​ និង​កុមារ​ក្រី​ក្រ​ជា​ច្រើន​ឱ្យ​ពួក​គេ​ទទួល​បាន​ការ​សិក្សា​ អប់រំ​ ហើយ​ក៏​ឈាន​ទៅ​ដល់​ការ​លុប​ំបាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ រហូត​ដល់​ទៅ​៧០​ភាគរយ​ទៀត​ផង​ ។​

លោក​ ឌុន​ វត្ថា​ តំណាង​អ្នក​ស្ម័គ្រចិត្ដ​របស់​អង្គ​ការ​យុវតារា​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា​ ក្រុម​​របស់​លោក​បាន​ចូល​រួម​ការងារ​ស្ម័គ្រចិត្ដ​នៅ​ភូមិ​ក្រូចឆ្មារ​ ឃុំ​ក្រូច​ ស្រុក​ក្រូចឆ្មា​រ​ ខេត្ដ​កំពង់​ចាម​ ជា​លើក​ដំបូង​ និង​បាន​ជួប​ផល​វិបាក​ខ្លះ​ៗ​ដែរ​ ។​ប៉ុន្ដែ​ក្រោយ​ពី​រូប​លោក​បាន​ចូល​ជ្រៅ​ជា​មួយ​ប្រជា​ពលរដ្ឋ​ និង​បាន​ពន្យល់​ណែ​នាំ​ អប់រំ​នូវ​អ្វី​ដែល​មាន​សារប្រយោជន៍​សម្រាប់ខ្លួន​ឯង​ សម្រាប់​គ្រួសារ​ និង​សម្រាប់​សង្គម​ជាតិ​ទាំង​មូល​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​រួច​មក​ ឃើញ​ថា​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​យល់​ដឹង​កាន់​តែ​ខ្លាំង​ ។​

លោក​បណ្ឌិត​​ ហ៊ុន​ ម៉ាណែត​ មានប្រសាសន៍​បន្ថែមថា​ យុវជន​គឺ​ជា​សសរ​ទ្រូង​​របស់​ប្រទេស​ជាតិ​ ធ្វើ​អ្វី​ត្រូវ​តែ​ធ្វើមុន​គេ​ ហើយ​បើ​ហ៊ាន​និយាយ​គឺ​ត្រូវ​តែ​ធ្វើ​ ពេល​នេះ​គឺ​ជា​ពេល​វេលា​មួយ​របស់​យុវជន​យើង​ទាំង​អស់​គ្នា​ ត្រូវ​កសាង​ខ្លួន​ កសាង​គ្រួសារ​ និង​​សង្គម​ជាតិ​យើង​ ហើយ​ត្រូវ​ផ្សារភ្ជាប់​ខ្លួន​ជា​មួយ​ប្រទេស​ជាតិ​ និង​សង្គម​។​ បើ​មិន​បាន​ធ្វើអ្វី​ឱ្យ​មាន​ការ​រីក​ចម្រើន​ទេ​ ក៏​កុំ​ធ្វើ​អ្វី​ដែល​បង្ក​ផល​វិបាក​ដល់​សង្គម​ ។​ លោក​ក៏​សូម​អំពាវនាវ​ដល់​យុវជន​យើង​ទាំង​អស់​ចូល​រួម​បម្រើ​ក្នុង​កម្ម​ភាព​ឱ្យ​បាន​ផុលផុស​​ ព្រោះ​ថា​បច្ចុប្បន្ន​ប្រទេស​យើង​ទទួល​បាន​សុខ​សន្ដិភាព​ពេញ​លេញ​​ ។​ ដូច្នេះ​ ពេល​នេះ​គឺ​ជា​ពេល​វេលា​មួយ​ ដែល​យុវជន​ទាំង​អស់​ត្រូវ​ចូល​រួម​ធ្វើ​អ្វី​ដែល​ល្អ​សម្រាប់​ខ្លួន​ឯង​ សម្រាប់គ្រួសារ​ និង​សម្រាប់​សង្គម​ជាតិ​ ៕​