គ.ជ.ប ជួបអ្នកកាសែតនិយាយពីយុទ្ឋនាការឃោសនារកសំឡេងឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងជួបជាមួយក្រុមអ្នកកាសែត ដើម្បីពិភាក្សាពីការផ្សព្វផ្សាយនៅក្នុងអំឡុងពេលនៃយុទ្ឋនាការឃោសនារកសំឡេងឆ្នោត។ជំនួបនេះ នឹងចាប់ផ្តើមនៅម៉ោង១០ព្រឹកថ្ងៃទី១៤ មិថុនា ២០១៣ នៅទីស្នាក់ការកណ្តាល គ.ជ.ប ស្ថិតក្នុងបរិវេណក្រសួអមហាផ្ទៃ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ៅសុភារិទ្ឋ សមាជិក គ.ជ.ប ៕
ចែករំលែកព័តមាននេះ